ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បើក​លក់​ថ្ងៃនេះ​ហើយ ! តូប​ផ្សារ​ភ្នំ​តូច របស់​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច ខេ​អេ​ច លែ​ន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្សារ​ភ្នំ​តូច របស់​ក្រុមហ៊ុន ខេ​អេ​ច លែ​ន (KH LAND) បាន​សម្ពោធ​បុក​គ្រឹះ សាងសង់…

រាជធានី​ភ្នំពេញ ៖ ផ្សារ​ភ្នំ​តូច របស់​ក្រុមហ៊ុន ខេ​អេ​ច លែ​ន (KH LAND) បាន​សម្ពោធ​បុក​គ្រឹះ សាងសង់ និង​បើក​លក់​តូប​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ២៣ ខែមករា ឆ្នាំ ២០២២ នៅ​លើ​ដំបន់​ដ៏ មាន​សក្តានុពល​ប្រកបដោយ​ផាសុកភាព​ស្ថិត​នៅ​ក្នុង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច ។

ផ្សារ ភ្នំ​តូច ជា​គម្រោង​មួយ​នៃ​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច របស់​ក្រុមហ៊ុន ខេ​អេ​ច លែ​ន ដែល រួម​មាន ៖ អាគារ​ពាណិជ្ជ​, ដី​ឡូ​តិ៍​ប្រមាណ ៥ ពាន់​ឡូ​តិ៍​, វីឡា​ទោល​, វីឡា​កូនកាត់ វីឡា​ធ្វិ​ន​, ផ្ទះ​អា​ជី​កម្ម​, ផ្សារ​, ហេដ្ឋារចនាសម្ព័ន្ធ​, ទីធ្លា​សម្រាប់ រៀបចំ​កម្មវិធី និង​ការ​តាំង​ពិ​ព័រ ណ៍​ទំនិញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ នៅ​ជិត​ផ្លូវ ៥១ ដែល​ជា​តំបន់ មាន​សក្តានុពល​សេដ្ឋកិច្ច ។

លោក ថុ​ន បូ​រ៉ា អគ្គនាយក​ក្រុមហ៊ុន ខេ​អេ​ច លែ​ន បានឱ្យ​ដឹង​ថា ផ្សារ​ភ្នំ​តូច ស្ថិត​នៅ ក្នុង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច ដែល​មាន​ផ្ទៃដី​ប្រមាណ ១០០ ហិ​កតា ដែល​ក្នុង​គម្រោង នេះ​រួម​មាន ៖ ដី​ឡូ​តិ៍​ជិត ៥ ពាន់​ឡូ​តិ៍​, តំបន់​ពាណិជ្ជកម្ម​ទំនើប​ដែល​មាន ១០ អាជីវកម្ម នៅ​ចំ កណ្តាល សព្វថ្ងៃ​កំពុង​ដាក់​ដំណើរការ​រួម​មាន ៖ ហាង​កាហ្វេ​ប្រេ​ន​អា​រ៉ា​ប៊ី​ធា មាន​ផាប់​ភូមិ យើង និង​ត្រៀម​ដំណើរការ​ជីវ​កម្ម​ផ្សេង​ៗ​ទៀត ។

នៅ​ចំ​កណ្តាល​នៃ​គម្រោង​នេះ​មាន​ទំហំ​ដី​រហូត​ដល់ ១ ហិ​កតា ដែល​ក្រុមហ៊ុន​កាត់ សម្រាប់​ធ្វើ​ជា​កម្មវិធី​ផ្សេង​ៗ ដូច​ជា​តាំងពិព័រណ៍​គ្រឿង​អេ​ឡិច​ត្រូ​និក​, គ្រឿងសម្អាង​, ចំណី​អា ហារ ហើយ​អាច​ធ្វើ​កម្មវិធី​ផ្សេង​ៗ​ទៀត​ដូច​ជា​កម្មវិធី​មង្គលការ ខួបកំណើត​ជាដើម ។ គោល​បំ ណ​ង​ដែល​បាន​កាត់​ដី ១ ហិ​កតា​ចំ​កណ្តាល​នេះ ដើម្បី​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ អតិថិជន មនុស្ស ម្នា​នៅ​ទីតាំង​នេះ​ឱ្យមក​ជុំ​គ្នា​នៅ​ចំ​កណ្តាល​នៃ​គម្រោង​នេះ ដែល​ជា​កត្តា​មួយ​ជំរុញ​តម្លៃ​ដី​នៅ ជុំវិញ​កើន​តម្លៃ​ថែម ។

ជា​ពិសេស​ទៀត​នៅ​ក្នុង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច​នេះ តម្លៃ​ដី និង ផ្ទះ​បាន​កើនឡើង ព្រោះ​ស្ថិត​នៅ​ទីប្រជុំជន​ប្រជាពលរដ្ឋ​រស់នៅ​កុះករ និង​មាន​ផ្សារ​នៅ​ខាង​មុខ ដែល​ត្រូវ​បាន​បើក​សម្ពោធ​បុក​គ្រឹះ​សាងសង់ និង​បើក​លក់​តូប​នៅ​ពេល​នេះ ។ មិនតែប៉ុណ្ណោះ មានផ្ទះ ៤ ម៉ូ​ដ គឺ​ផ្ទះ​អាជីវកម្ម​, វីឡា​ទោល​, វីឡា​កូនកាត់ និង​វិឡា​ធ្វី​ន ដែល​កំពុង​តែ​ដំណើរ ការ​សាងសង់ និង​ខ្លះ​រួចរាល់ ព្រមទាំង​បាន​ប្រគល់​សោរ​ឱ្យ​ម្ចាស់​បាន ៤ ផ្ទះ​ហើយ និង​ខ្លះ ទៀត​ត្រៀម​មក​រស់នៅ ។

ផ្ទះ​វីឡា​កូន​តាត់​មាន​តម្លៃ​ចាប់ពី ១៧០០០ ដុល្លារ​ឡើង​ទៅ និង​វីឡា ភ្លោះ​មាន​តម្លៃ​ត្រឹមតែ​ជាង ២ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ហើយ វីឡា​ទោល​តម្លៃ​តែ ៤ ម៉ឺន​ដុល្លារ ។ ចំពោះ​ផ្ទះ​មាន​ចំនួន​ជាង ៩០០ ផ្ទះ ដែល​ការ​សង់​នៅ​ក្នុង​គម្រោង​នេះ​ជា​កត្តា​មួយ​ជំរុញ​ឱ្យ​តម្លៃ ដី​នៅ​ក្នុង​គម្រោង ជា​ពិសេស​តំបន់​ជុំវិញ​បាន​ឡើងថ្លៃ​បន្ថែម​ទៀត ។

លោក​អគ្គនាយក​បានឱ្យ​ដឹង​ទៀត​ថា ដើម្បី​ឆ្លើយ​តប​អតិ​ជិ​ជន ដែល​បាន​ទិញ​ដី​គម្រោង នេះ​ក្រុមហ៊ុន ខេ​អេ​ច លែ​ន នឹង​សាងសង់​ផ្សារ​ភ្នំ​តូច​នេះ​ឡើង ហើយ​សង្ឃឹមថា ផ្សារ​ភ្នំ​តូច នេះ នឹង​បំពេញតម្រូវការ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​អតិថិជន​ដែល​មក​ជាវដី​ឡូ​តិ៍ ។ ផ្សារ​ភ្នំ តូច មាន​ទំហំ ៥៥ x ៩០ ម៉ែត្រ ស្ថិត​នៅ​លើ ទីតាំង​ដ៏​ស័ក្តិសម​បំផុត​ដោយសារ​តែ​កត្តា​វិទ្យា​សា ស្ត្រ និង​ភូមិសាស្ត្រ នៅ​ជុំវិញ​គម្រោង​មាន​ផ្លូវ​ខ្វាត់ខ្វែង​ទំហំ ៣០ ម៉ែត្រ ១៥ ម៉ែត្រ មាន​ទីតាំង នៅ​ចំណុចកណ្តាល ឃំ​ភ្នំ​តូច​តែ​ម្តង ។

ផ្សារ​នេះ​បែក​ចែក​ជា ២ ពីរ គឺ​ផ្សារ​សើម និង​ផ្សារ​ស្ងួត ។ ផ្សារ​សើម​មាន​ចំនួន ៧២ តូប និង​ផ្សារ​ស្ងួត មាន​ចំនួន ១២០ តូប សរុប​ទាំងអស់ ១៩២ តូប ដែល​តូប​នីមួយ​ៗ​ធំ​ទូលាយ ។ ផ្សារ​ភ្នំ​តូច បាន​រចនា​ប្លង់​មានគុណ​ភាព​ខ្ពស់ និង​ទូលាយ មាន កម្ពស់​រហូត​ដល់ ៨ ម៉ែត្រ​មាន​ខ្យល់អាកាស​ល្អ ។

លោក ថុ​ន បូ​រ៉ា បានឱ្យ​ដឹង​ទៀត​ថា ផ្សារ​ភ្នំ​តូច លក់​តូប​ក្នុង​តម្លៃ​ពិសេស​សម្រាប់​តូប ស្ងួត​លក់​ផ្តាច់​ចាប់ពី ៦៦០០ ដុល្លារ​ឡើង​ទៅ ចំពោះ​តូប​សើម​លក់​ជូន​ក្នុង​តម្លៃ ៣៤០០ ដុល្លារ តែ​ប៉ុណ្ណោះ ។ ការ​លក់​នេះ​ជា​កាដូ​ផ្តល់​ជូន​អតិថិជន​ដោយ​មិន​បាន​គិត​ពី​តម្លៃ​ដី​នោះ​ទេ ថែម ទាំង​មាន​កាដូ​ពិសេស​ទៀត​ផង​នៅ​ក្នុង​ការ​ទិញ​តូប ឬ​ដី​ឡូ​តិ៍​នៅ​ថ្ងៃនេះ នឹង​ផ្តល់​សន្លឹក​ឆ្នោត មួយ​សន្លឹក​សម្រាប់​ចាប់រ​ង្វ​ន់​យក​ម៉ូតូ​ឌ្រី​ម​សេរី​ថ្មី​ចំនួន ៥ គ្រឿង ។

លោក​បន្ថែម​ថា ចក្ខុវិស័យ ដ៏​វែង​ឆ្ងាយ និង​ច្បាស់លាស់​នៃ​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម ភ្នំ​តូច គឺ​ដើម្បី​បំពេញតម្រូវការ​អាជីវ កម្ម​ដែល​ផ្គត់ផ្គង់​ដល់​វិសាលភាព​នៃ​តំបន់ឧស្សាហ៍កម្ម​ធំ​ៗ ជា​តំបន់ត្រីកោណ​សេដ្ឋកិច្ច​ពិសេស ដែល​មាន​មុំ​សេដ្ឋកិច្ច ៣ ធំ​ៗ ៖ គឺ​ផ្លូវជាតិ​លេខ ៤ ផ្លូវជាតិ​លេខ ៥១ និង​មុំ​សេដ្ឋកិច្ច គឺ​ផ្លូវ​ល្បឿន លឿន ៦០ ម៉ែត្រ ព្រមទាំង​គម្រោង​ផ្លូវ​រដ្ឋ​ផ្សេង ទៀត​ដែល​មាន​ទំហំ ២០ ម៉ែត្រ​, ៣០ ម៉ែត្រ និង ៤៥ ម៉ែត្រ ៕ ដោយសហការ