ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Budweiser ប្រកាស​ភាព​ជា​ដៃគូ​ជាមួយ ​ថេ​ណា ក្នុង​យុទ្ធនាការ​ទីផ្សារ​ “Never Stop Dreaming-Be A King” (វីដេអូ)

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ទេព​កោសល្យ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា ​គឺ​លោក ​ថេ​ណា ក្នុង​យុទ្ធនាការ​ទីផ្សារ​ដែល​មានឈ្មោះ​ថា “Never Stop Dreaming-Be A…

រាជធានីភ្នំពេញ ៖ ​ទេព​កោសល្យ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា ​គឺ​លោក ​ថេ​ណា ក្នុង​យុទ្ធនាការ​ទីផ្សារ​ដែល​មានឈ្មោះ​ថា “Never Stop Dreaming-Be A King” តារាចម្រៀងដែល​មានស្រុក​កំណើត​នៅ​ខេត្តកោះកុង​ជាមួយនឹង​ទេព​កោសល្យ​ដែល​អាច​រក្សារ​ប្រជាប្រិយភាព​រហូត​ទៅ​ដល់​ច្រើន​ជាង​ ១០ ​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​លាតត្រដាង​ខ្សែ​វី​ដេ​អូ​ខ្លី​មួយ​ដែល​ឆ្លុះ​បង្ហាញ​អំពី​រឿងរ៉ាវ​ជីវិត​ពិត​ដ៏​អស្ចារ្យ​របស់ ​ថេ​ណា ក្នុង​ការ​ជម្នះ​ភាព​លំបាក និងការ​បំបាក់ទឹកចិត្ត​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន ជំរុញ​អោយ​ ថេ​ណា ​បោះបង់​ចោល​ក្តី​ស្រមៃ​របស់​ខ្លួន តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ផ្តើម​ចេញពី​ម​ហិ​ច្ឆិ​តា​ និង​ការ​ជឿជាក់​លើ​ខ្លួនឯង ថេ​ណា​ នៅ​តែ​បន្តរ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់ ខិតខំ​ស្វែងរក​ការ​បំផុសគំនិត​ថ្មី ស្វែង​យល់​ពី​ទេព​កោសល្យ និង​ចំណង់​ចំណូលចិត្ត​របស់​គាត់​ចំពោះ​តន្ត្រី​តាំងពី​វ័យក្មេង ​។

សម្រាប់ ថេ​ណា តន្ត្រី​មិនមែន​គ្រាន់តែ​ជា​ការ​រក​ប្រាក់​ចំណូល​ទេ គាត់​គ្រាន់តែ​ចង់​បង្កើត​អ្វី​ដែល​គាត់​ស្រលាញ់ ហើយ​សង្ឃឹមថា​មនុស្ស​នៅ​ទីនោះ​នឹង​ចូល​ចិត្ត​អ្វី​ដែល​គាត់​បាន​បង្កើត​ ។ ជា​កិត្ត​យស​របស់ខ្ញុំ បាទ ​! ដែល​បាន​បង្ហាញ​នៅ​ការ​កត់​ត្រាទុក​រឿងរ៉ាវ​ផ្សេង​ៗ​នៃ​ភាព​តស៊ូ​មួយ​នេះ ​។

ដោយសារ​តែ​មាន Budweiser ដែល​បាន​បង្កើត​រូបភាព​ទាំងនេះ​ម្តងទៀត​ ។ ទោះបីជា​ធ្លាប់​អស់សង្ឃឹម​តែ​ខ្ញុំ​មិន​ដែល​បោះបង់ ខ្ញុំ​កាន់​ភ្លេង​នៅ​ក្នុង​ដៃ រួច​ដើរទៅ​រកក្តី​ស្រ​ម៉ៃ ជាមួយ​អ្វី​ដែល​ខ្ញុំ​ស្រលាញ់ ​។ តាម​រយៈ​ត​ន្ត្រីខ្ញុំ​កាន់តែ​ខិតខំ​បង្កើត​ច្នៃប្រឌិត​អ្វី​ដែល​ប្លែក​ថ្មី ធ្វើ​វា​ទៅ​តាម​របៀប​របស់ខ្ញុំ​ ។ បទ​ចម្រៀង​របស់ខ្ញុំ​ក៏​ដូច​គ្នា ទាំងនោះ​ជា​ការ​ពិត​ដែល​មាន​ពិត ទើប​ខ្ញុំ​បាន​សរសេរ​វា​លាយឡំ​ជាមួយ​អារម្មណ៍ រំភើប ខូចចិត្ត អស់សង្ឃឹម ពេល​នៅ​វ័យ​របស់ខ្ញុំ​យ៉ាង​យកចិត្តទុកដាក់​ ។ ហើយ​ខ្ញុំ​ក៏​បាន​ឈរ​នៅ​លើ​ឆាក​យ៉ាង​ពិត​ប្រក​ដ​មួយ​ ។ ពេល​នោះ​ហើយ​ខ្ញុំ​បាន​សំឡឹងទៅ​ឆ្ងាយ មើល​អ្វី​ដែល​ជំរុញ​អោយ​ខ្ញុំ​មក​ដល់ទី​នេះ ​។ មាន​អារម្មណ៍​ថា ​ខ្លួនឯង​គឺជា ​King ​យ៉ាង​ពិតប្រាកដ នៅ​ទីកន្លែង​មួយ​ដែល​ខ្ញុំ​ជា​អ្នក​បង្កើត​វា​ឡើង​មក ​។​

Budweiser លើកទឹកចិត្ត​ចំពោះ​ការ​តស៊ូ​របស់​យុវជន​ទាំងឡាយ​បន្ត​សម្រេច​ក្តី​សុ​បិ​ន្ត​របស់​ខ្លួន​ហើយ​ចាប់​យក​គ្រប់​ឱកាស និង​កុំ​បោះបង់​ចោល​ក្តី​សុ​បិ​ន្ត (#BeAKing) , តាម​ការ​បញ្ជាក់​របស់​កញ្ញា អ៊ុ​ង ចរិយា ,​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ Budweiser ប្រចាំ​ប្រទេស​កម្ពុជា. ថេ​ណា ក៏​បាន​បង្កប់​នូវ​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​ដូច​គ្នា​ក្នុង​ការ​ជំនះ​ឧបសគ្គ រួច​បន្ត​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់ និងកុំ​បោះ បង់​ចោល​ក្តី​ស្រមៃ ដើម្បី​ធ្វើ​ឱ្យ​សុ​បិ​ន្ត​របស់​គាត់​ក្លាយជា​ការ​ពិត​ ​៕ ដោយសហការ

តោះ​ ! ចូលរួម​ទស្សនា​ខ្សែ​វី​ដេ​អូ​ពេញ​ទាំងអស់​គ្នា ​ដើម្បី​អោយ​ជ្រាប​កាន់តែ​ច្បាស់ ៖