ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ អេ​ស៊ី​លី​ដា អបអរសាទរ​ខួប​ទី ៣០ ឆ្នាំ ក្នុង​ការ​ឈរជើង​យ៉ាង​រឹង​មាំ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា

2 ឆ្នាំ មុន

ខេត្តបាត់ដំបង​៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រារព្ធ​ខួប​ទី ៣០ ឆ្នាំ​ដោយ​ជ្រើសរើស​ខេត្តបាត់ដំបង ដើម្បី​ប្រារព្ធ​កម្មវិធី​អបអរសាទរ និង​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​សមាជិក​ជាន់ខ្ពស់ និង​បុគ្គលិក​ផ្សេង​ទៀត​ជា​ច្រើន​នៃ​ធនាគារ…

ខេត្តបាត់ដំបង​៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រារព្ធ​ខួប​ទី ៣០ ឆ្នាំ​ដោយ​ជ្រើសរើស​ខេត្តបាត់ដំបង ដើម្បី​ប្រារព្ធ​កម្មវិធី​អបអរសាទរ និង​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​សមាជិក​ជាន់ខ្ពស់ និង​បុគ្គលិក​ផ្សេង​ទៀត​ជា​ច្រើន​នៃ​ធនាគារ អេ​ស៊ី​លី​ដា​។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ចាប់ផ្តើម​ដំបូង​បង្អស់ នា​ពេល​នោះ​គឺ​ក្រោម គម្រោង​របស់​អង្គការសហប្រជាជាតិ អង្គការ​ពលកម្ម​អន្តរជាតិ នៅ​ក្នុង​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣ ធនាគារ​បាន​ចាប់ផ្តើម​បង្កើត​សមាគម​ទី​ភ្ញាក់​ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ដែល​ហៅ​កាត់​ថា អេ​ស៊ី​លី​ដា​ ។

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​ទី ៣០ ឆ្នាំ របស់​ធន​គារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នា​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា​៖ «​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់​ទី ៣០ ឆ្នាំ​របស់​ធនាគារ អេ​ស៊ី​លី​ថា ខ្ញុំ​សូម​រៀបរាប់​ប្រវត្តិ​ខ្លះ​ៗ នៃ​ការ​កកើត​នៃ​ធនាគារ​អេ​ស៊ី​លី​ដា ដោយ​ការ​បង្កើត​ដំបូង​នោះ​គឺ​នៅ​ក្នុង​ទីតាំង​ចំនួន ៥ ហើយ​ក្នុង​ចំណោម​សាខា​ទាំង ៥ នេះ ៣ សាខា មាននៅ​ក្នុង​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ និង​ក្រុង​សៀមរាប ព្រោះថា​នៅ​តំបន់​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តំបន់ ដែល​រង​ផល​ប៉ះពាល់​ច្រើន​ដោយសារ​សង្គ្រាម ដូចនេះ​អ្នក​ដែល​មាន​អត្ថប្រយោជន៍​តិច​គឺ​នៅ​ក្នុង​តំបន់​ទាំងនេះ​ហើយ អ​ញ្ចឹ​ង​ហើយ​បានជា​ចាប់ផ្តើម​ភ្លាម អេ​ស៊ី​លី​ដា ផ្តោត​ទៅ​លើ​តំបន់ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​មុនគេ​។ ចំណែកឯ ២​ទីតាំង​ទៀត គឺ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ចាម​»​ ។

កម្មវិធី​ប្រារព្ធ ខួប​អបអរសាទរ ខួប​ទី ៣០ ឆ្នាំ​នេះ​ផង​ដែរ ក៏​មានការ​ចូលរួម​ធ្វើ​ទស្សនកិច្ច​សិក្សា ទីផ្សារ និង​ឥរិយាបថ​អតិថិជន​លើ​ផលិតផល សេវាកម្ម​ធនាគារ អេ​ស៊ី​លី​ដា កិច្ចប្រជុំ​ប្រចាំឆ្នាំ ២០២២ ស្តី​ពី​យុ​ទ្ឋ​សាស្ត្រ និង​និរន្ត​ភាព ធនាគារ និង​ភាព​ជោគជ័យ និង​គោលដៅ​ជា​ធនាគារ​ឌី​ជី​ថ​ល ឈានមុខ​គេ​នៅ​កម្ពុជា ដែល​មាន​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ដល់​ថ្ងៃ​១៩ ខែមករា ឆ្នាំ​២០២២ ​។

តាម​រយៈ​ប្រសាសន៍​របស់ លោក​បណ្ឌិត អ៊ិ​ន ចាន់​នី បាន​បន្ត​ថា ដើម្បី​អោយ​ត្រូវ​នឹង​ការ​កកើត​នៃ​ធនាគារ​អេ​ស៊ី​លី​ដា គឺ​យើង​ជ្រើសរើស​នៅ​ក្នុង​ខេត្តបាត់ដំបង និង​រៀបចំ​កម្មវិធី​ប្រជុំ​នៅ​ទី​នេះ​ផង​ដែរ ហើយ​អ្វី​ដែល​យើង​ផ្តោត​ខ្លាំង​ជាងគេ​នោះ គឺ​ការ​ប្រជុំ​ពិភាក្សា​លើ​ផែនការ​យុទ្ធសាស្ត្រ ដែល​យើង​មាន ១០ ចំណុច​សំខាន់​ៗ របស់​ធនាគារ​អេ​ស៊ី​លី​ដា ៖

ទី​១) ផ្តោត​ទៅ​លើ​ការ​សម្រិតសម្រាំង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​របស់​យើង អោយ​មាន​សភាព​ទន់ភ្លន់ ខ្លាំងក្លា ហើយ​ជ្រាប​ចូល​ទៅ​ក្នុង​បណ្តា​មហាជន​គ្រប់​ម​ជ្ឈ​ដ្ធា​ន​ទាំងអស់ ទាំង​ជនបទ និង​ទីក្រុង​។ ហើយ​យើង​នឹង​ផ្សារ​ភ្ជាប់​ជាមួយនឹង​អ្វី​ដែល​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ភ្ជាប់​ជាមួយ​ថ្នាក់​តំបន់ ដូច​ជា​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម សម្រាប់​ជម្រុញ​ការ​ទូទាត់​ឆ្លង​ប្រទេស ដែល​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​រួច​ហើយ​ដែរ ។

ទី​២) យើង​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​ធនាគារ អោយ​ស្រប​ជាមួយ​យុទ្ធសាស្ត្រ គឺ​ការ​យល់​ដឹង​ច្បាស់​ពី​ការ​បណ្តុះបណ្តាល​ពី​សហការី​ក្រោម​បង្គាប់ ក៏​ដូច​ជា​អតិថិជន​ផង​ដែរ​នៅ​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នេះ​ ។

ទី​៣) យើង​នឹង​ពិភាក្សា​គ្នា​ក្នុង​ការ​ចាប់​ដៃគូ​យុទ្ធសាស្ត្រ ដែល​មានកេរ្តិ៍ឈ្មោះ ដែល​មានបទពិសោធន៍ ក្នុង​វិស័យ​ដទៃ​ទៀត ដែល​យើង​ហៅ​ថា​សេវា​ហិរញ្ញវត្ថុ ដើម្បី​គៀងគរ​ប្រភព​ទុន​រយៈពេល​វែង សម្រាប់​ផ្គត់ផ្គង់​ការ​លូតលាស់​វិស័យ​សហគ្រាស​គ្រប់​ខ្នាត​ទាំងអស់ ទាំង​ខ្នាត​តូច​បំផុត ខ្នាត​មធ្យម និង​ខ្នាត​សាជីវកម្ម ។

ទី​៤) យើង​ផ្តោត ជា​សំខាន់​ទៅ​លើ​ការ​ពិនិត្យ​មើល នៅ​ក្នុង​សម្ព័ន្ធ​ដែល​មាន​គ្រប់​ទ​ន្និ​ន័យ​ទាំងអស់​ដែល​កំពុង​រាយ​ប៉ាយ ត្រូ​ប​ចង.ក្រង​វា​អោយ​នៅ​ជា​ប្រព័ន្ធ​តែ​មួយ មាន​ន័យ​ថា​នៅ​ពេល​ដែល​យើង​ចង់​ស្វែងរក​ទ​ន្និ​ន័យ​មួយ មិន​ចាំបាច់​ផ្នែក​ផ្សេង​ទៅ​វាយ​បញ្ចូល​ទ​ន្និ​ន័យ​ឡើង​វិញ​នោះ​ទេ គឺ​យក​ទ​ន្និ​ន័យ​តែ​មួយ​រួម​គ្នា​តែ​ម្តង ដូចនេះ​នៅ​ការិយាល័យ​កណ្តាល​មាន​មនុស្ស​តែ ៣ នាក់​ទេ តែ​បម្រើ​សាខា ទាំង ២៦២ សាខា​ ។

ទី​៥) ជ្រើសរើស​យក​ធនធាន​ប្រើ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​នឹង ដើម្បី​អោយ​ក្នុង​មនុស្ស​ម្នាក់​នឹង​ធ្វើការ​បាន​ច្រើន​មុខ ដែល​យើង​ហៅ​ថា​បង្កើន​ផលិតភាព និង​ផលិតផល នៃ​ការងារ​របស់​ធនធាន​ធនាគា រ​។

ទី​៦) យើង​នឹង​បន្ត​អភិវឌ្ឍន៍​ដើម្បី​អោយ​មានមុខ​ងារ​ច្រើន​ជាង​នេះ សម្រាប់​ដាក់​អោយ​អតិថិជន​ប្រើប្រាស់ ដែល​សេវា​ទាំងនោះ​មាន​ចាប់តាំងពី​ក្នុង​ឆ្នាំ​២០១០ មក​ម្ល៉េះ​ ។

ទី​៧) ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​អោយ​វា​ក្លាយទៅជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ថ្នាក់​លេខ ១ ព្រោះថា​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា​មាន​តែ​មួយ​ទេ ដែល​មាន​មជ្ឈមណ្ឌល​បឋម និង​មជ្ឈមណ្ឌល​មួយទៀត​គេ​ហៅ​ថា data recovery សម្រាប់​មាន​ករណី​ដាច់​ប្រព័ន្ធ នោះ​នឹង​មាន​ប្រព័ន្ធ​មួយទៀត​ចូល​មក​ជំនួស នេះ​គឺ​យើង​ត្រូវ​អភិវឌ្ឍន៍​វា​ ។

ទី​៨) យើង​នឹង​ពង្រឹង​ស្ថានភាព​របស់​យើង​ដែល​ជា​ក្រុមហ៊ុន​បោះផ្សាយ​តែ​មួយ​គត់ ធនាគារ​ក្នុង​វិស័យ list-stick company អោយ​មាន​វិសាលភាព​ក្នុង​ការ​ទូទាត់​នឹង​ធំធេង​ទូលំទូលាយ និង​កាន់កា.ប់​ផ្សារ​ទូទាត់​ធំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ទី​៩) យើង​នឹង​ពិភាក្សា​អំពី​ការ​លូតលាស់​និង​កំណើន​ឥណទាន និង​បញ្ញើរ​ប្រាក់​សន្សំ ក្នុង​ឆ្នាំ​២០២២​នេះ ​។

ទី​១០) ធនធាន​របស់​ធនាគារ​ទាំងអស់ អោយ​គាត់​យល់​ដឹង​យ៉ាង​ទូលំទូលាយ ក្នុង​ការ​គាំទ្រ​សេចក្តី​ត្រូវការ​របស់​អតិថិជន​គ្រប់​ផ្នែក នៅ​ពេល​អតិថិជន​ដាក់​ពាក្យ​ក្នុង​ការ​ប្រើ​សេវា​សព្វបែបយ៉ាង​របស់​ធនាគារ យើង​នឹង​បម្រើ​អតិថិជន​ដោយ​រលូន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល ៣០ ឆ្នាំ នៃ​ការ​ឈរជើង​យ៉ាង​រឹង​មាំ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា ធនាគារ អេ​ស៊ី​លី​ដា បាន​និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម តាម​រយៈ​ការ​ផ្តល់​ឥណទាន​ដើម្បី​លើក​ស្ទួយ​ជីវភាព​ប្រជាជន​កម្ពុជា និង​អាជីវកម្ម​គ្រប់​វិស័យ​ឱ្យ​មានការ​រីក​ចម្រើន ជា​ពិសេស​អាជីវកម្ម​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម ដោយ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​គោលការណ៍​សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និង​បរិស្ថាន ប្រកបដោយ​កម្រិត​ខ្ពស់​បំផុត ៕