ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​ភ្នំពេញត្រូវ​រង្វាន់ ១០០​ លាន​រៀល ​ពី​ភេសជ្ជៈ ខា​រ៉ា​បាវ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ប្រគល់​រង្វាន់​ធំ​ទឹកប្រាក់​ ១០០ ​លាន​រៀល ​ដល់​អ្នក​ឈ្នះ​រង្វាន់​នៅ​ខេត្តតាកែវ ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ ថ្ងៃនេះ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ប្រគល់​រង្វាន់​ធំ…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ប្រគល់​រង្វាន់​ធំ​ទឹកប្រាក់​ ១០០ ​លាន​រៀល ​ដល់​អ្នក​ឈ្នះ​រង្វាន់​នៅ​ខេត្តតាកែវ ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ ថ្ងៃនេះ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ប្រគល់​រង្វាន់​ធំ ១០០ ​លាន​រៀល ដល់​អ្នក​មានសំណាង​បន្ទាប់​ដែល​រស់នៅ​សង្កាត់​ទឹកល្អក់​ ៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។

ជា​ការ​បើក​ទំព័រ​ថ្មី​នៃ​គ្រឹះ​សករាជ ឆ្នាំ​ ២០២២ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​ចុះ​ចែក​រង្វាន់​ធំ​ដល់​អ្នក​មានសំណាង​ម្នាក់​ទៀត​ឈ្មោះ អ៊ឹម ឌី ភេទ​ប្រុស អាយុ ​៣០ ​ឆ្នាំ មានមុខរ​បរជា​ជាង​ជួសជុល​ម៉ូតូ​នៅ​ផ្សារ​ឃ្លាំង​រំសេវ និង​មាន​អាសយដ្ឋាន​ដូច​បាន​បង្ហាញ​ជូន​នៅ​ខាងលើ​នេះ ​។

ក្រោម​ការ​ចូលរួម​អបអរសាទរ​ពី​សំណាក់​ញាតិ​មិត្ត​រស់នៅ​ជិតខាង និង​អ្នកតំណាង​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅ​ដ្ឋា​ន​លោក អ៊ឹម ឌី បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ជីវភាព​គ្រួសារ​ខ្សត់ខ្សោយ លោក និង​ប្រពន្ធ​ព្រមទាំង​កូនប្រុស​ម្នាក់​ទៀត​បាន​សម្រេចចិត្ត​ចាក​ចេញពី​ស្រុក​កំណើត​ខេត្តកំពង់ស្ពឺ មក​ប្រកប​អាជីព​ជា​ជាង​ជួសជុល​ម៉ូតូ​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ រាជធានី​ភ្នំពេញ ដោយ​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​ ។

លោក​បាន​បន្ត​ថា អាជីព​ជា​ជាង​ជួសជុល​ម៉ូតូ​ហាក់​មិន​ទទួល​បាន​ចំណូល​ស្ថិតស្ថេរ​ប្រចាំ​ថ្ងៃ​នោះ​ទេ ម្យ៉ាងទៀត​ដោយសារ​មាន​អ្នក​មក​ជួសជុល ហើយ​ជំពាក់​ទៀត​នោះ បាន​ធ្វើ​ឲ្យ​ចំណូល​កាន់តែ​បាត់បង់ រហូត​កើត​មាន​បំណុល​ថែម​ទៀត​ផង ប៉ុន្តែ​ដោយសារ​មាន​ជំនាញ​តែ​មួយ​មុខ​ក៏​ចេះ​តែ​ព្យាយាម​តស៊ូ​ប្រកប​មុខរបរ​នេះ​ជា​បន្តបន្ទាប់ ដោយ​មាន​ប្រពន្ធ​លក់ដូរ​ភេសជ្ជៈ និង​ទឹក​សុទ្ធ​បន្តិច​ប​ន្ទួ​ច​ដើម្បី​អាច​ជួយ​សម្រួល​ជីវភាព​គ្រួសារ ​។

ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ទឹកប្រាក់ ​១០០ ​លាន​រៀល​នេះ គឺជា​រឿង​ចៃដន្យ ហើយ​ក៏​មិន​នឹក​ស្មានថា​ អាច​មាន​វាសនា​កាន់​លុយ​ ១០០ ​លាន​ដែរ ប៉ុន្តែ​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ បន្ទាប់​ពី​ជួសជុល​ម៉ូតូ​ឲ្យ​គេ​រួច​អស់កម្លាំង ក៏​យក​ភេសជ្ជៈ​ខា​រ៉ា​បាវ​ដែល​ប្រពន្ធ​ជា​អ្នកលក់​ស្រាប់​មក​គាស់​ផឹក ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០ ​លាន​រៀល​តែ​ម្ដង​ ។ គ្រាន់តែ​ឃើញ​ភ្លាម ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ភ្នែក​ខ្លួនឯង បាន​ហៅ​ប្រពន្ធ និង​អ្នក​នៅ​ក្បែរ​ឲ្យ​មក​ជួយ​មើល ហើយ​ក៏​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តែ​ម្ដង ​។

ក្រោយ​ទទួល​បាន​ប្រាក់​រង្វាន់​ទាំងនេះ លោក​នឹង​យក​មួយ​ចំនួន​សងបំណុល​គេ ហើយ​មួយ​ចំនួន​ទៀត​យក​ទៅ​ទិញ​សម្ភារសម្រាប់​បន្ត​អាជីព​ជួសជុល​ម៉ូតូ ហើយ​មួយ​ចំណែក​ទៀត​យក​ជូន​ឪពុក​ម្តាយ​ដែល​លោក​ទាំង ២ ​កំពុង​បម្រើ​ការងារ​ជា​អ្នក​ប្រមូល​សំរាម​នៅ​ក្រុមហ៊ុន ស៊ិ​ន​ទ្រី រាជធានី​ភ្នំពេញ ដែល​ប្រឈម​នឹង​បញ្ហា​សុខភាព​ ។

ជា​ចុង​ក្រោយ លោក អ៊ឹម ឌី បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​បាន​ជួយ​កែប្រែ​នូវ​ជីវភាព​ដែល​ធ្លាប់តែ​ក្រខ្សត់ ប្រែរ​មក​ជា​ល្អ​ប្រសើរ​នៅ​ពេល​នេះ ​៕ ដោយសហការ