ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តារាចម្រៀង និង​បុគ្គល​ល្បី​ៗចែករំលែក​គោលដៅ​ធំ​ៗ និង​បំផុសគំនិត​សម្រាប់​ឆ្នាំ​ថ្មី Year of The Tiger 2022 (វីដេអូ)

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ​ ២០២២ ៖ Tiger Beer ដែល​ជា​ម៉ាក​សញ្ញា​ផលិតផល​ល្បី​លំដាប់​លេខ​មួយ​នៅ​អាស៊ី​មាន​ប្រភព​មក​ពី​ប្រទេស​សិង្ហ​បុរី…

រាជធានីភ្នំពេញ ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ​ ២០២២ ៖ Tiger Beer ដែល​ជា​ម៉ាក​សញ្ញា​ផលិតផល​ល្បី​លំដាប់​លេខ​មួយ​នៅ​អាស៊ី​មាន​ប្រភព​មក​ពី​ប្រទេស​សិង្ហ​បុរី និង​ត្រូវ​បាន​ទទួលស្គាល់​ពី​គុណភាព​លំដាប់​ពិភពលោក​ចាប់តាំងពី​ឆ្នាំ​1932​ មក បាន​ផ្ដួចផ្ដើម​យុទ្ធនាការ​អបអរ​ឆ្នាំ​នៃ​ភាព​ជឿជាក់ Year of The Tiger 2022 សម្រាប់​ប្រជាជន​កម្ពុជា ស្រប​ពេល​ដែល​ឆ្នាំ​ថ្មី ឆ្នាំ​សាកល 2022 ទើបនឹង​ឈាន​មក​ដល់​ថ្មី​ៗ​នេះ ដោយ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​តារាចម្រៀង និង​បុគ្គល​ល្បី​ៗ​ជា​ច្រើន​រូប ​។

បន្ទាប់​ពី​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ Year of The Tiger 2022 New Year’s Eve អម​ដោយ​ទស្សនីយភាព​ដ៏​ជក់ចិត្ត​ដើម្បី​អបអរ​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​នៃ​ភាព​ជឿជាក់ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​កាលពី​រាត្រី​ថ្ងៃ​ទី ​31 ខែធ្នូ ឆ្នាំ​ 2021 រួច​មក យើង​ឃើញ​មាន​តារាចម្រៀង និង​បុគ្គល​ល្បី​ៗ​ជា​ច្រើន​រូប​បាន​បង្ហាញ​នូវ​ទស្សនៈ​វិជ្ជមាន​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ ​។

តាម​រយៈ​ខ្សែ​វី​ដេ​អូ​ដែល​បាន​ចេញផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​របស់​តារាចម្រៀង​ល្បី​ៗ​រួម​មាន ៖ លោក ព្រាប សុវត្ថិ អ្នក​នាង មាស សុខ​សោភា លោក ហ្សូ​ណូ រួម​មាន​កីឡាករ​បាល់ទាត់​កម្ពុជា​ដ៏​ឆ្នើម​ពីរ​រូប​គឺ លោក ធា​រី ច​ន្ថា​ប៊ី​ន និង​លោក កែវ សុខ​ផេង បាន​លើក​ឡើង​ពី​អត្ថន័យ គោលដៅ និង​គន្លឹះ​សំខាន់​ៗ​ដើម្បី​សម្រេច​ឱ្យ​បាន​ជោគជ័យ​ក្នុង Year of The Tiger 2022 ។

តារាចម្រៀង​ដ៏​ល្បី​គ្រប់​សម័យកាល​តាំងពី​ទសវត្សរ៍​ឆ្នាំ 90 មក​ទល់​ប​ច្ចប្ប​ន្ន លោក ព្រាប សុវត្ថិ បាន​លើក​ឡើង​ថា ​លោក​ពិតជា​រំភើប​រីករាយ​ចំពោះ​ការ​មក​ដល់​នៃ​ឆ្នាំ​ថ្មី 2022 នេះ ហើយ​លោក​សង្ឃឹមថា ​វា​នឹង​ក្លាយជា​ឆ្នាំ​ដែល​នាំ​មក​នូវ​អ្វី​ដែល​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​លោក ​។ «សម្រាប់​ខ្ញុំ Year of The Tiger 2022 ឆ្នាំខាល គឺជា​ឆ្នាំ​ដែល​បង្ហាញ​ពី​ភាព​អង់អាច​ក្លាហាន និង​ភាព​ជឿជាក់​ ។ គោលបំណង​ធំ​របស់ខ្ញុំ​គឺ​ត្រូវ​សម្រេច​ជោគជ័យ​លើ​មុខ​ជំនួញ​របស់ខ្ញុំ​» ។​ តារាចម្រៀង​ជើង​ចាស់​រូប​នេះ ក៏​បាន​លើកទឹកចិត្ត និង​ចែករំលែក​នូវ​គន្លឹះ​សំខាន់​ៗ​ក្នុង​ការ​សម្រេច​គោលដៅ​ដ៏​ធំ​ដល់​គ្រប់​គ្នា​ឱ្យ​មាន​ផែនការ​ច្បាស់លាស់ និង​ជឿជាក់​លើ​ខ្លួនឯង​ផង​ដែរ​។

ចំពោះ​លោក ធា​រី ច​ន្ថា​ប៊ី​ន កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ក្លិប​វិសាខា ព្រមទាំង​ជា​បុគ្គល​តំណាង​របស់ Tiger ដែរ​នោះ បាន​លើក​ឡើង​ថា​ការ​ប្រសិទ្ធ​នាម Year of The Tiger 2022 ជា​ឆ្នាំ​នៃ​ភាព​ជឿជាក់ និង​ពិតជា​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់​សម្រាប់​រូប​លោក​ផ្ទាល់ ក៏​ដូច​ជា​មនុស្ស​គ្រប់​គ្នា​ផង​ដែរ ​។ កីឡា​ដែល​អាច​លេង​ជា​ខ្សែបម្រើ និង​ខ្សែការពារ​ដ៏​ឆ្នើម​រូប​នេះ បាន​ប្រាប់​ពី​គោលបំណង​ធំ​ៗ​របស់​លោក​ឱ្យ​ដឹងផង​ដែរ​ថា «គោលដៅ​ធំ​បំផុត​របស់ខ្ញុំ​ គឺ​ឈ្នះ​ពាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ព្រមទាំង​មើលថែ​គ្រួសារ​ខ្ញុំ​ឱ្យ​បាន​ល្អ​ ។ ដើម្បី​សម្រេច​គោលដៅ​ទាំងនេះ​ខ្ញុំ​ត្រូវ​តែ​ខំប្រឹង​ព្យាយាម ជឿជាក់​លើ​ខ្លួនឯង និង​មាន​ទំនុកចិត្ត​ខ្ពស់​» ។

ចំណែកឯ​កីឡាករ កែវ សុខ​ផេង កីឡាករ​ជម្រើសជាតិ និង​ក្លិប​វិសាខា ហើយ​ក៏​ជា​បុគ្គល​តំណាង Tiger ដែរ ក៏​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា Year of The Tiger គឺ​តំណាង​ឱ្យ​ភាព​អង់អាច ភាព​ជោគជ័យ និង​ភាព​ជឿជាក់ ​។ ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ ក៏​បាន​បន្ថែម​ថា «គោលបំណង​ធំ​របស់ខ្ញុំ​ក្នុង​ឆ្នាំ​ 2022 គឺ​ចង់បាន​ពាន​ពីរ​គឺ Cambodia League និង Samdech Techo Hun Sen Cup​» ។​

ជាមួយ​នេះ​ដែរ​កីឡាករ​ឆ្នើម និង​ជា​បុគ្គល​តំណាង​របស់ Tiger ទាំង​ពីរ​រូប​នេះ ក៏​បាន​ចែករំលែក​បទ​ពិសោធ និង​លើកទឹកចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​ស្នេហា​កីឡាបាលទាត់ និង​ចង់​ក្លាយជា​កីឡាករ​អាជីព​ឱ្យ​បញ្ចេញ​នូវ សក្ដានុពល និង​ទេព​កោសល្យ​របស់​ខ្លួន​ជាមួយនឹង​ភាព​ក្លាហាន និង​ភាព​ជឿជាក់​ដើម្បី​សម្រេច​នូវ​ក្ដី​សុ​បិ​ន្ត និង​ជោគជ័យ​នា​ពេល​អនាគត​ផង​ដែរ ​។

អ្នក​នាង មាស សុខ​សោភា វិញ​ក៏​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ដែរ​ថា «ឆ្នាំ​ 2022 គឺ​ឆ្នាំ​ដែល​យើង​ត្រូវ​បង្ហាញ​ពី​ភាព​ក្លាហាន និង​ភាព​ជឿជាក់ ដើម្បី​ស្វែងរក​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត ​។ ហើយ​គោលដៅ​ធំ​បំផុត​របស់ខ្ញុំ​ក្នុងឆ្នាំនេះ​គឺ​ធ្វើ​រឿង​ល្អ​ៗ​ឱ្យ​បាន​កាន់តែ​ច្រើន​សម្រាប់​កម្ពុជា ពិសេស​គឺ​ធ្វើ​បទ​ចម្រៀង​ថ្មី​ប្លែក​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ​» ។​ តារាចម្រៀង​រូប​នេះ ក៏​បាន​បន្ថែម​ទៀត​ថា បើ​ទោះ បីជា​កិច្ចការ​នេះ​មិនមែន​ជា​រឿង​ងាយស្រួល ប៉ុន្តែ​អ្នក​នាង​នឹង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព ហើយ​អ្នក​នាង​ក៏​បាន​ផ្ដល់​ជា​សារ​លើកទឹកចិត្ត​ឱ្យ​អ្នកគាំទ្រ​ទាំងអស់​ជឿជាក់​លើ​ខ្លួនឯង ស្គាល់​ខ្លួនឯង​ឱ្យ​កាន់តែ​ច្បាស់​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង Year of The Tiger 2022 ​។

ចំពោះ​លោក ហ្សូ​ណូ ជា​តារាចម្រៀង និង​តារា​សម្ដែង​មួយ​រូប​វិញ ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា Year of The Tiger ត្រូវ​តែ​ជា​ឆ្នាំ​នៃ​ភាព​ជោគជ័យ​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត គំនិត​ថ្មី​ៗ និង​ភាព​ជឿជាក់ ហើយ​គោលដៅ​ធំ​បំផុត​របស់​លោក​គឺ​ពង្រឹងសមត្ថភាព​សិល្បៈ​របស់​លោក និង​ពង្រីក​មុខ​ជំនាញ​ផ្ទាល់ខ្លួន​ ។ «ខ្ញុំ​ចង់​ពង្រឹងសមត្ថភាព​សិល្បៈ និង​ពង្រីក​មុខ​ជំនាញ​ផ្ទាល់ខ្លួន​បន្ថែម ​។ ជំហាន​ដំបូង​ខ្ញុំ​ត្រូវ​តែ​មាន​ភាព​ក្លាហាន និង​ភាព​ជឿជាក់​ដើម្បី​សម្រេច​គោលដៅ​នេះ» ​។​ តារាចម្រៀង​មុខ​ប្រជាប្រិយ​រូប​នេះ ក៏​បាន​ផ្ដល់​ជា​សារ​បន្ថែម​ដល់​អ្នកគាំទ្រ​ដែរ​ថា លោក​ចង់ឱ្យ​ឆ្នាំ​នេះ​ក្លាយជា​ឆ្នាំ​សម្រាប់​គ្រប់​គ្នា​ឆ្ពោះទៅ​រក​ជោគជ័យ ​។ «បើសិនជា​យើង​កំណត់​ខ្លួនឯង និង​រក​ខ្លួនឯង​ឃើញ​ហើយ ដួល​ត្រូវ​តែ​ហ៊ាន​ងើប និង​ត្រូវ​ពង្រឹង​ខ្លួន​ឱ្យ​ខ្លាំង​ជា​ឆ្នាំ​មុន​ៗ» ​។​

លោក Jeroen Shoorel ជា​ Premium Portfolio Manager ស្ថិត​នៅ​ក្រោម ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​បញ្ជាក់​ថា «ថ្វីបើ Year of The Tiger 2022 មិនមែន​ជា​ឆ្នាំ​កំណើត​គ្រប់​គ្នា​ក៏​ដោយ ប៉ុន្តែ​វា​ជា​និមិត្តរូប​នៃ​ភាព​អង់អាច និង​ភាព​ជឿជាក់ ។ យើង​មាន​ឆន្ទៈ​ដូច​គ្នា​ក្នុង​ការ​ចាប់​យក​ឱកាស​ដើម្បី​ភាព​ជោគជ័យ​ក្នុង​ឆ្នាំ​ថ្មី​នេះ ​។ យើង​ក៏​ចង់ឱ្យ​គ្រប់​គ្នា​បញ្ចេញ​នូវ​ភាព​អង់អាច និង​ភាព​ជឿជាក់​ហើយ​ចាត់​ទុក​ឆ្នាំ​នេះ​ជា​ឆ្នាំ​នៃ​ភាព​ជឿជាក់​សម្រាប់​របស់​ខ្លួន ក៏​ដូច​ជា​សម្រាប់​កម្ពុជា​ទាំងមូល​» ៕​ ដោយសហការ

ចង់​ជ្រាប​ច្បាស់​ពី​អត្ថន័យ ​សូម​រីករាយ​ទស្សនា​វី​ដេ​អូ​ជំរុញ​ទឹកចិត្ត​ពី​សិល្បករ និង​បុគ្គល​តំណាង​ទាំង ​5 ​រូប​ របស់​យើងខាងក្រោមនេះ ​៖

– ព្រាប សុវត្ថិ

– មាស សុខ​សោភា

– ហ្សូ​ណូ

– កែវ សុខ​ផេង

– ធា​រី ច​ន្ថា​ប៊ី​ន