ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រោយ​ផ្ទុះ​រឿងចម្រូង​ច​ម្រាស់ ក្រុមហ៊ុន​បុរី វី​អាយ​ភី បាន​ប្រកាស​គោលការណ៍​ដោះស្រាយ​ជា​ផ្លូវការ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​កំណត់ហេតុ​ប្រជុំ ក្រោយ​ពី​ការ​សម្រុះសម្រួល​រវាង​បុរី VIP និងអតិថិជន ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី​អភិបាល​ខណ្ឌដង្កោ គឺ​បុរី VIP និង​អតិថិជនដែល​មាន​ប្រតិកម្ម​ជុំវិញ​ការ​សាងសង់​មានការ​យឺតយ៉ាវ​ព្រោះ​បញ្ហា​កូ​វី​ដ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​កំណត់ហេតុ​ប្រជុំ ក្រោយ​ពី​ការ​សម្រុះសម្រួល​រវាង​បុរី VIP និងអតិថិជន ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី​អភិបាល​ខណ្ឌដង្កោ គឺ​បុរី VIP និង​អតិថិជនដែល​មាន​ប្រតិកម្ម​ជុំវិញ​ការ​សាងសង់​មានការ​យឺតយ៉ាវ​ព្រោះ​បញ្ហា​កូ​វី​ដ ១៩ បាន​បង្ហាញពី​ដំណោះស្រាយ​មួយ​ជា​វិជ្ជមាន​ហើយ ដោយ​ឈាន​ដល់​ការ​ឯកភាព ក្រោម​វត្តមានអភិបាល​ខណ្ឌដង្កោ ជា​អ្នកដឹកនាំ​កិច្ច​សម្រុះសម្រួល និង​ជា​សាក្សី​ផ្ទាល់ ។

លោក ស៊ុ ស៊ី​ដេ​ត ប្រធាន​គ្រប់គ្រង​បុរី VIP ជា​តំណាង​អោយ​លោក ហម រ៉​ន និង លោក វ៉​ន វណ្ណៈ នាយក​ក្រុមហ៊ុន​បុរី VIP បាន​លើក​ឡើង​ថា ជា​ការ​ឯកភាព គឺ​ក្នុង​ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន​នឹង​សម្រេច​ផែនការ​ហិរញ្ញវត្ថុ បញ្ចប់​គម្រោង​សាងសង់​ផ្ទះ​ទាំងអស់ ជូន​ដល់​ប្រ ជា​ពលរដ្ឋ ដោយ​នឹង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជា​ផ្លូវការ​ផង ជូន​ដល់​ម្ចាស់ផ្ទះ​នីមួយ​ៗ​តាម​លំដាប់ ។ ក្រុមហ៊ុន នឹង​មិន​ធ្វើ​អោយ​មានការ​យឺតយ៉ាវ​ក្នុង​ការ​ប្រគល់​ផ្ទះ​ជូន​នោះ​ឡើយ ក្រោយ​ការ​ឯកភាព ។

មក​ទល់​ពេល​នេះ ក្រុមហ៊ុន​បាន​បញ្ចប់​ការ​សាងសង់​រួចរាល់​លើស​ពី ៨០ ភាគរយ​រួចហើយ ហើយ​បញ្ហា​ដែល​បាន​យឺតយ៉ាវ រហូត​អ្នកខ្លះ​ផ្ទុះ​ការ​តវ៉ា​នោះ មិនមែន​ជា​ចេតនា​របស់ ក្រុមហ៊ុន​នោះ​ទេ ប៉ុន្តែ​គឺ​បណ្ដាល​មក​ពី​បញ្ហា​កូ​វី​ដ ១៩ ដែល​បាន​រាំងស្ទះ​ក្នុង​គម្រោង​សាងសង់ ព្រោះតែ​បញ្ហា​កម្មករ​មិន​ហ៊ាន​មក​ធ្វើការ និង ដោយសារ​តែ​សម្ភារ​សំណង់​ស្ទើរ​គ្រប់​ផ្នែក​ដែល ក្រុមហ៊ុន​បាន​កុម្ម៉ង់​ព​ន្លឿ​ន​ការ​សាងសង់ ត្រូវ​បាន​រាំងស្ទះ ព្រោះតែ​ច្រក​ដឹក​ជញ្ជូន​មួយ​ចំនួន ត្រូវ​រាំង​ខ្ទប់ និង​មាន​អតិថិជន​ជា​ច្រើន​បាន​ពន្យារ​ការ​បង់ប្រាក់​ប៉ុណ្ណោះ​។ ក្នុង​នោះ​ការ​បង្រួម​ក្បាលដី បញ្ហា​ដូរ​ប្រភេទ​ក្បាលដី​ក្នុង​កា​បំបែក​ក្បាលដី ជូន ដល់​ពលរដ្ឋ​ក៏​ត្រូវ​ប្រើ​ពេលវេលា​ផង​ដែរ ទើប​ការងារ​កន្លង​មក​មាន​ភាព​យឺតយ៉ាវ ហើយ​បង្ក អោយ​អតិថិជន​ខ្លះ​មានរឿង​អន់ចិត្ត ។

នៅ​ចំពោះ​មុខ លោកស្រី គឹ​ម ញឹក អភិបាល​ខណ្ឌដង្កោ លោក ស៊ុ ស៊ី​ដេ​ត បានបញ្ជាក់​នៅ​ក្នុង​ឯកសារ​ថា គម្រោង​ផ្ទះ​ទាំងអស់​របស់​ក្រុមហ៊ុន​បុរី VIP នៅ​ភ្នំពេញ នឹង សម្រេច​ប្រគល់​ផ្ទះ​ជូន​ដល់​អតិថិជន​មិន​អោយ​ហួស​ពី​ចុងឆ្នាំ ២០២២ នេះ​ឡើយ ហើយក្រុមហ៊ុន​ក៏​ធ្វើ​ប័ណ្ណ​បំបែក​ក្បាលដី​ជា​បន្តបន្ទាប់ និង​អោយ​បាន​លឿន​បំផុតក្រោយ​ការ​ប្រគល់ ផ្ទះ​ជូន ។

ក្រុមហ៊ុន​ក៏​បាន​ដាក់​កំហិត​អោយ​ក្រុមហ៊ុន​សាងសង់​ត្រូវ​តែ​បញ្ចប់​ការ​សាងសង់ អោយបាន​ទាំងស្រុងនៅ​ចុងខែ​ធ្នូ ក្នុង​ឆ្នាំ ២០២២ ដើម្បី​អោយ​មាន​ទំនុកចិត្ត​ដល់​គ្រប់​អតិថិជន ក្រោយ​ការ​ព្រមព្រៀង ។ លោក​ថា ក្រុមហ៊ុន​សូម​ទទូច​អោយ​អតិថិជន​ដែល​មាន​ច​ម្ង​ល់ និង មាន​បញ្ហា​ចង់អោយ​ក្រុមហ៊ុន​ធ្វើការ​ដោះស្រាយ សូម​ទំនាក់ទំនង​ទៅ​កាន់​ការិយាល័យ​បុរី VIP ដែល​ស្ថិត​នៅ ភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម ក្នុង​ខណ្ឌដង្កោ នៅ​ត្រង់​ច្រកចូល​បុរី​គ្រប់​ម៉ោង​ធ្វើការ ចៀសវាង​មានការ​មិន​ពេញចិត្ត​អ្វីមួយ ហើយ​មានការ​តវ៉ា ។

ក្រោយ​ការ​បញ្ជាក់​អម​ដោយ​លិខិត​កំណត់ហេតុ​ផ្លូវការ​របស់​លោក ស៊ុ ស៊ី​ដេ​ត គេ​ឃើញ​អតិថិជន ជា​ច្រើន​ដែល​ចូលរួម​ដោះស្រាយ​ក្នុង​បញ្ហា​ចម្រូងចម្រាស់​នៅ​ក្នុង​ថ្ងៃ​នោះ អបអរសាទរ និង​សប្បាយចិត្ត​ក្នុង​ការ​ទទួលយក​យ៉ាង​ខ្លាំង ដែល​ចរន្ត​នៃ​ការ​ឯកភាព​នេះ ក៏​បង្ហាញ​អោយ​ឃើញ​កាន់តែ​ច្បាស់​ពី​ជំហរ​ដោះស្រាយ​របស់​បុរី ទៅ​កាន់​អតិថិជន ដើម្បី បញ្ចប់​នូវ​រាល់​បាតុភាព​ផ្សេង​ៗ​ដែល​ធ្លាប់​កើតឡើង ។

ក្រឡេក​ទៅ​មើល​បុរី VIP ឯណោះ​វិញ ក៏​ឃើញ​មាន​សកម្មភាព​សាងសង់​ពី​សំណាក់ កម្មករ​យ៉ាង​គគ្រឹកគគ្រេង​ខុស​ប្លែក​ពី​ពេល​មុន​ផង​ដែរ​ផង ដើម្បី​អោយ​ការ​សាងសង់​រួចរាល់​មុន កំណត់ ព្រោះ​បើ​តាម​ការ​រំពឹង​ទុក​របស់​លោក ស៊ុ ស៊ី​ដេ​ត គឺ​គម្រោង​ទាំងមូល​នឹង​អាច ប្រគល់​ផ្ទះ​ជូន​ដល់​អតិថិជន​មុន​កំណត់ ប្រសិនបើ​គ្មាន​ការ​ប្រែប្រួល ៕ ដោយ​សហការ