ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ហេតុ​អ្វី​គួរ​ជំរុញ​ការ​អប់រំ​បែប​ឌី​ជី​ថ​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា ?

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អស់​រយៈពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ការ​អប់រំ​ផ្ដោត​សំខាន់​ទៅ​លើ​មធ្យោបាយ​បំពាក់បំប៉ន​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​មាន​ជំនាញ​និង​ចំណេះដឹង​ជា​មូលដ្ឋាន​សម្រាប់​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ។ ប៉ុន្តែនៅ​ពេល​ដែល​ឧស្សាហកម្ម​មានកា​រវិ​វត្ត​ឥត​ឈប់​ឈរ ការ​អប់រំ​បែប​ប្រពៃណី​គឺ​លែង​គ្រប់គ្រាន់​ទៀត​ហើយ ។ មនុស្ស​ក្មេង​ៗ​ គឺជា​កម្លាំង​ពលកម្ម​នា​ពេល​អនាគត​របស់​ប្រទេស​នីមួយ​ៗ…

រាជធានីភ្នំពេញ ៖ អស់​រយៈពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ការ​អប់រំ​ផ្ដោត​សំខាន់​ទៅ​លើ​មធ្យោបាយ​បំពាក់បំប៉ន​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​មាន​ជំនាញ​និង​ចំណេះដឹង​ជា​មូលដ្ឋាន​សម្រាប់​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ។ ប៉ុន្តែនៅ​ពេល​ដែល​ឧស្សាហកម្ម​មានកា​រវិ​វត្ត​ឥត​ឈប់​ឈរ ការ​អប់រំ​បែប​ប្រពៃណី​គឺ​លែង​គ្រប់គ្រាន់​ទៀត​ហើយ ។

មនុស្ស​ក្មេង​ៗ​ គឺជា​កម្លាំង​ពលកម្ម​នា​ពេល​អនាគត​របស់​ប្រទេស​នីមួយ​ៗ ហើយ​ការ​វិនិយោគ​បរទេស​ពឹងផ្អែក​ទៅ​លើ​ធនធានមនុស្ស​ដែល​អាច​រកបាន ។ កម្ពុជា​គឺជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ត្រូវការ​ចាំបាច់​បំផុត​នូវ​ធនធានមនុស្ស​កាន់តែ​ច្រើន​ថែម​ទៀត ។ ជាមួយនឹង​វិនិយោគ​បរទេស អនាគត​របស់​ប្រទេស​នេះ​មាន​សក្ដានុពល​ខ្លាំង ប្រសិនបើ​ខ្លួន​អាច​សម្រប​ទៅ​តាម​បដិវត្តន៍​ឧស្សាហកម្ម​ទាំងឡាយ ។

ក្នុង​ពេល​កន្លង​មក ពិភពលោក​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​បដិវត្តន៍​ឧស្សាហកម្ម​ដូច​ខាងក្រោម​នេះ ៖
– ​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី ​១ បាន​ចាប់ផ្ដើម​ឡើង​ជាមួយនឹង​ការ​បង្កើត​នូវ​ម៉ាស៊ីន​ប្រើ​ចំហាយ​ទឹក ដែល​គេ​ប្រើប្រាស់​ទៅ​លើ​ការ​ផលិត​ផលិតផល​ជា​ច្រើន​នៅ​តាម​រោងចក្រ ។
– ​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី ​២ គឺជា​របកគំហើញ​ថ្មី​ផ្នែក​ឧស្សាហកម្ម​នៅ​ក្នុង​ផលិតកម្ម​ដែល​មាន​បរិមាណ​ធំ​ៗ ជាមួយនឹង​ការ​ប្រើប្រាស់​អគ្គិសនី ឥន្ធនៈ និង​ការ​ផលិត​ដែកថែប​កម្រិត​ខ្ពស់ ។
– ​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី ​៣ គឺជា​ការ​ចាប់ផ្ដើម​នៃ​យុគសម័យ​ឌី​ជី​ថ​ល​ដែល​ជា​សម័យកាល​មួយ​ដែល​គេ​ចាប់ផ្ដើម​ប្រើប្រាស់​កុំព្យូទ័រ អ៉ីនធឺណិត និង​បណ្ដាញ​ទូរ​សព្ទ​ចល័ត ។
– ​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី ​៤ គឺជា​អនុ​ផល​នៃ​បច្ចេកវិទ្យា​ជំនាន់​ទី​ ៣ ​ដែល​ជា​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ និង​មនុស្ស​យន្ត​ដើម្បី​បំពេញ​ទៅ​តាម​សេចក្ដី​ត្រូវការ​ជា​បុគ្គល ។

ប្រព័ន្ធ​អប់​រំជា​ប្រពៃណី​ផលិត​នូវ​ជំនាញ​ និង​ចំណេះដឹង​ដែល​ប្រព័ន្ធ​នោះ​រំពឹង​ចង់​ឲ្យ​អ្នក​សម្រេច​ឲ្យ​បាន ។ ការ​អប់រំ​ប្រភេទ​នេះ​បង្កើត​បាន​នូវ​ធនធានមនុស្ស​ទូទៅ​ធម្មតា ដែល​មិន​មាន​សមត្ថភាព​សម្រប​ខ្លួន​ទៅ​តាម​បដិវត្តន៍​ឧស្សាហកម្ម​បន្ទាប់​នា​ពេល​ខាង​មុខ​នោះ​ឡើយ ៖ មនុស្ស​យន្ត​ដែល​គេ​បញ្ជា​ដោយ​កម្មវិធី​កុំព្យូទ័រ និង​ការ​ប្រើប្រាស់ AI នៅ​ក្នុង​វិស័យ​ធ្វើ​ដំណើរ ផលិតកម្ម​និង​ការ​ដឹក​ជញ្ជូន​ទំនិញ ។

ចំណេះធ្វើ​ផ្នែក​ឌី​ជី​ថ​ល​នឹង​សំខាន់​កាន់តែ​ខ្លាំង ពីព្រោះ​ពិភពលោក​នឹង​ប្រែប្រួល ។ បច្ចេកវិទ្យា​គឺជា​សសរស្ដម្ភ​នៅ​ក្នុង​ការ​កំណត់​អនាគត ។ ភាព​ប្រឈម គឺ​ការ​អភិវឌ្ឍ​ជំនាញ​ឌី​ជី​ថ​ល​របស់​សិស្ស​និស្សិត​ដើម្បី​ឲ្យ​ពួក​គេ​អាច​ប្រើប្រាស់​ជំនាញ​ឌី​ជី​ថ​ល​ទាំងនេះ​បាន នៅ​ពេល​ដែល​ពួក​គេ​ចូល​ក្នុង​កម្លាំង​ពលកម្ម ។

SIS Cambodia ជា​ប្រព័ន្ធ​ដែល​ធ្វើ​ឌី​ជី​ថ​លូ​បក​ម្មការ​អប់រំ​សម្រាប់​សាលារៀន​ទាំងអស់ នៅ​កម្ពុជា ។ កម្មវិធី​នេះ​មាន​បំណង​ប្រែក្លាយ​សាលារៀន​បែប​ប្រពៃណី​ឲ្យ​ទៅ​ជា​កម្មវិធី​អន​ឡាញ​ដ៏​ទំនើប​ទាន់សម័យ ។ នៅ​ក្នុង​ដំណាក់កាល​ដំបូង​ៗ កម្មវិធី​នេះ​ផ្ដោត​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា​ចំនួន ៥ ដូច​ខាងក្រោម ៖
1.​ ​ព័ត៌មាន ​និង​ទិន្នន័យ
2.​ ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ
3.​ ​ការ​បង្កើត​មាតិកា
4.​ ​ការ​ការពារ និង​សន្តិសុខ
5.​ ​បរិយាកាស​ឌី​ជី​ថ​ល ។

ជាមួយនឹង​អំណះអំណាង​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ឥឡូវនេះ​ជា​ពេលវេលា​ដ៏​សំខាន់​ក្នុង​ការងា​កមក​ណែនាំ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដល់​សិស្សានុសិស្ស ក្នុង​លក្ខណៈ​មួយ​ដែល​ងាយស្រួល​ប្រើ​ជាទី​បំផុត​និង​មិន​ធ្វើ​ឲ្យ​សិស្ស​ភ័យ​ខ្លាច ។ ជាមួយនឹង​ការ​អប់រំ​បែប​ឌី​ជី​ថ​ល និង SIS Cambodia សិស្សានុសិស្ស​គ្រប់​រូប​អាច​សម្រេច​ក្ដី​សុបិន​របស់​ពួក​គេ​តាម​អន​ឡាញ​បាន ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដើម្បី​ធ្វើ​ឌី​ជី​ថ​លុប​នី​យក​ម្មការ​អប់រំ និង​ជំរុញ​សាលារៀន​ទាំងអស់​ឲ្យ​ងាក​មក​រក​ប្រព័ន្ធ​អន​ឡាញ ។ មិត្ត​ហ្វូ​ន បាន​ចែកចាយ​ស៊ី​មកា​ត​ដែល​អាច​ប្រើ​អ៊ីនធឺណិត​ដោយ​មិន​គិតថ្លៃ ហើយ​កម្មវិធី SIS Cambodia អាច​ដោ​ន​ឡូត​ចូល​ទូរ​សព្ទ​ដៃ​បាន​យ៉ាង​ងាយស្រួល​ជាទី​បំផុត បន្ទាប់​មក កម្មវិធី​សិក្សា​របស់​សាលា​នឹង​ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​កម្មវិធី​នេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​សិស្សានុសិស្ស​មក​ពី​គ្រួសារ​ដែល​មាន​ជីវភាព​មិនសូវ​ធូរធារ ៕ ដោយសហការ