ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកប្រើប្រាស់ ៖ មាន អេស៊ីលីដាម៉ូបាល ដូចមានកាបូបលុយជាប់ខ្លួនអ៊ីចឹងដែរ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខណៈដែលបច្ចេកវិទ្យាធនាគាររីកលូតលាស់យ៉ាងឆាប់រហ័ស និងក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និន្នាការថ្មីមួយក៏បានផុសឡើង និងមានសន្ទុះយ៉ាងខ្លាំងក្លា គឺការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ។ ក្នុងនោះ អេស៊ីលីដាម៉ូបាល…

រាជធានីភ្នំពេញ ៖ ខណៈដែលបច្ចេកវិទ្យាធនាគាររីកលូតលាស់យ៉ាងឆាប់រហ័ស និងក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និន្នាការថ្មីមួយក៏បានផុសឡើង និងមានសន្ទុះយ៉ាងខ្លាំងក្លា គឺការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ។ ក្នុងនោះ អេស៊ីលីដាម៉ូបាល ដែលជាកម្មវិធីធនាគារឌីជីថលរបស់ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេ និងចំណាស់ជាងគេមួយនៅកម្ពុជា គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ នេះ មានអ្នកប្រើប្រាស់ជិត ៣ លាននាក់ហើយ ។

លោក ជា ច័ន្ទរស្មី ជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ គឺជាអតិថិជនរបស់ធនាគារ អេស៊ីលីដា ជាច្រើនឆ្នាំមកហើយ ។ លោកថា សព្វថ្ងៃទៅណាមកណាលោកប្រើប្រាស់តែអេស៊ីលីដាម៉ូបាល ទេ ពីព្រោះវាងាយស្រួលប្រើប្រាស់សម្រាប់ការទូទាត់ប្រាក់សព្វបែបយ៉ាង និងមិនចាំបាច់យកកាបូបលុយតាមខ្លួននាំមានហានិភ័យនោះទេ ។

លោក រស្មី  និយាយរៀបរាប់យ៉ាងដូច្នេះថា «បើចំពោះការបញ្ចូលលុយក្នុងទូរស័ព្ទវិញ គ្រប់ប្រព័ន្ធ មិនថាសម្រាប់ទូរស័ព្ទខ្លួនឯង ទូរស័ព្ទរបស់ឪពុកម្ដាយខ្ញុំ គឺប្រើតែ អេស៊ីលីដាម៉ូបាល ទេ ។ មួយវិញទៀត នៅពេលទៅផ្សារទិញទំនិញភាគច្រើន ខ្ញុំមិនសូវយកកាបូបលុយទៅទេ ខ្ញុំប្រើតែ អេស៊ីលីដា ម៉ូបាល នៅលើទូរស័ព្ទដៃស្កែន ឃ្យូរ អ កូដ ជាការស្រេច ។ លើសពីនេះទៀត ខ្ញុំប្រើ App អេស៊ីលីដាម៉ូបាល សម្រាប់ការផ្ទេរលុយចេញចូល ងាយស្រួល និងចំណេញពេលវេលា» ។

លោកអ្នក នាង អាចទាញយក (Download) កម្មវិធី អេស៊ីលីដាម៉ូបាល (Acleda Mobile) តាមរយៈ App Store, Play Store និង AppGallery រួចហើយបើកគណនីជាលេខទូរសព្ទផ្ទាល់ខ្លួនរបស់អ្នក ប្រើប្រាស់ដោយខ្លួន ឯងបានភ្លាមៗ ៕