ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អេ​ស៊ី​លី​ដា ម៉ូ​បាល ផ្សារ​ភ្ជាប់​ជាមួយ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កាន់តែ​ច្រើន ក្នុង​កំលុង​វិបត្តិ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ វិបត្តិ​កូ​វី​ដ​-១៩ រីក​រាតត្បាត បាន​បង្ក​ជា​ការ​លំបាក​ជា​ច្រើន​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ ប៉ុន្ដែ​វា​ក៏​បាន​ផ្ដល់​នូវ​ឱកាស​សម្រាប់​វិស័យ​បច្ចេកវិទ្យា​អាច​ខិតចូល ដើម្បី​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ផង​ដែរ​ ។ ជាមួយ​គ្នា​នេះ ធនាគារ…

រាជធានី​ភ្នំពេញ ​៖ វិបត្តិ​កូ​វី​ដ​-១៩ រីក​រាតត្បាត បាន​បង្ក​ជា​ការ​លំបាក​ជា​ច្រើន​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ ប៉ុន្ដែ​វា​ក៏​បាន​ផ្ដល់​នូវ​ឱកាស​សម្រាប់​វិស័យ​បច្ចេកវិទ្យា​អាច​ខិតចូល ដើម្បី​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ផង​ដែរ​ ។

ជាមួយ​គ្នា​នេះ ធនាគារ អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ក៏​បាន​ចូលរួម​យ៉ាង​សកម្មភាព​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវការ​របស់​អ្នក​ប្រើប្រាស់​សេវា​ធនាគារ​ឌី​ជី​ថ​ល តាម​រយៈ App អេ​ស៊ី​លី​ដា​ ម៉ូ​បាល ដែល​មាន​មុខងារ​សម្បូរ​បែប ពិសេស​ការ​ទូទាត់​តាម​រយៈ QR កូដ ដ៏​លឿន​រហ័ស និង​សុវត្ថិភាព​ខ្ពស់​ ។

នា​ពេល​បច្ចុប្បន្ន អេ​ស៊ី​លី​ដា ម៉ូ​បាល កំពុង​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយនឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កាន់តែ​ខ្លាំង​ឡើង ដោយ​ចំនួន​អ្នក​ប្រើប្រាស់​បាន​កើន​ឡើងជា​រៀងរាល់ថ្ងៃ ។ យើង​អាច​មើលឃើញ​ជាក់ស្ដែង នៅ​តាម​ហាង​លក់ទំនិញ ភោជនីយដ្ឋាន ហាង​កាហ្វេ និង​អាជីវកម្ម​តូច​ធំ​ៗ​ជា​ច្រើន​ផ្សេង​ទៀត សុទ្ធតែ​បាន​ដាក់​ឲ្យ​ប្រើ QR Code សម្រាប់​ស្កែ​ន​ក្នុង​ការ​ទូទាត់​ថ្លៃ​ទំនិញ និង​សេវាកម្ម ហើយ​អ្នក​ប្រើប្រាស់​ក៏​មាន​ភាព​ងាយស្រួល និង​ពេញចិត្ត​ក្នុង​ការ​ប្រើប្រាស់​ផង​ដែរ ព្រោះថា វា​ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​នូវ​ការ​ប្រើប្រាស់​ក្រដាសប្រាក់​ដែល​ជា​មាន​មេរោគ ពិសេស​ហា​នី​ភ័យ​នៃ​មេរោគ​កូ​វី​ដ​-១៩​ តែ​ម្ដង​ ។

ក្រុម​យុវវ័យ បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ក្លាយជា​អ្នក​ប្រើប្រាស់​ច្រើន​ជាងគេ លើ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នេះ ដែល​ក្នុង​នោះ ពួក​គេ​បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​អេ​ស៊ី​លី​ដា​ម៉ូ​បាល​ដើម្បី​ទូទាត់ វា​ពិតជា​មាន​ភាព​ងាយស្រួល លឿន​រហ័ស និង​ស័ក្ដិសម​សម្រាប់​ការ​ប្រើប្រាស់​លើ​ការ​ទូទាត់​នៅ​ក្នុង​យុគ្គសម័យ​បច្ចេកវិទ្យា​ ។

មិនមែន​តែ​ក្រុម​យុវវ័យ​ទេ ដែល​កំពុង​និយម​ប្រើប្រាស់ អេ​ស៊ី​លី​ដា ​ម៉ូ​បាល ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និង​អ្នកធ្វើការ​តាម​បណ្ដា​ក្រុមហ៊ុន​នានា ក៏​កំពុង​និយម​ប្រើប្រាស់ អេ​ស៊ី​លី​ដា​ម៉ូ​បាល ដើម្បី​ទិញ​ទំនិញ ការ​ទូទាត់​នានា ពិសេស​គឺ​ការ​ទូទាត់​ថ្លៃ​ទឹក​-​ភ្លើង បង់ពន្ធ និង​សេវា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​ ។ ការ​ប្រើប្រាស់ ​អេ​ស៊ី​លី​ដា ​ម៉ូ​បាល ដើម្បី​ទូទាត់ គឺ​មាន​សុវត្ថិភាព និង​ទំនុកចិត្ត​ខ្ពស់ ព្រមទាំង​ចំណេញ​ពេលវេលា​ផង​ដែរ ​។

ប្រសិនបើ​លោក​អ្នក​ចង់​ប្រើប្រាស់ ​អេ​ស៊ី​លី​ដា ​ម៉ូ​បាល លោក​អាច​អាច​បើក​គណនី ទាំង​ប្រាក់​រៀល ទាំង​ប្រាក់​ដុល្លារ ដោយ​គ្រាន់តែ​ដោ​ន​ឡូត អេ​ស៊ី​លី​ដា​ ម៉ូ​បាល នៅ​លើ​ទូរ​ស័ព្ទ​ដៃ​របស់​លោក​អ្នក និង​ធ្វើការ​ចុះ​ឈ្មោះ​ដើម្បី​ប្រើប្រាស់​គឺជា​ការ​ស្រេច ។ លោក​អ្នក​អាច​ស្វែងរក និង​ទាញ​យក (Download) អេ​ស៊ី​លី​ដា ​ម៉ូ​បាល តាម​រយៈ App Store, Play Store និង App Gallery ។
ប្រសិនបើ​លោក​អ្នកមាន​ច​ម្ង​ល់ ឬ​សំណូមពរ​ផ្សេង​ៗ សូម​ទូរ​សព្ទ​ទៅ​កាន់​លេខ ៖ 023 994 444 / 015 999 233 (​បម្រើ ២៤ ​ម៉ោង​) ឬ​ផ្ញើ​សារ​អ៊ីមែល​ទៅ​កាន់ ៖ emailinquiry@acledabank.com.kh