ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការពង្រីកអាជីវកម្ម Fresh Mart របស់ក្រុមហ៊ុន ស៊ីភី ប្រកបទៅដោយផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អាជីវកម្មម៉ាតដើរតួនាទីដ៏សំខាន់ក្នុងការផ្គត់ផ្គង់នៅផលិតផលជាច្រើនប្រភេទដើម្បីបំពេញ តម្រូវការរបស់អតិថិជនហើយគុណភាពរបស់ផលិតផលក៌ដូចជាសេវាកម្មនៅតែជាចំណុចចំបងដែលគ្រប់អតិថិជនតែងតែរំពឹងចង់បាន មួយក្នុងចំណោមម៉ាតទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះផងដែរហាង CP Fresh Mart របស់ក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ អាជីវកម្មម៉ាតដើរតួនាទីដ៏សំខាន់ក្នុងការផ្គត់ផ្គង់នៅផលិតផលជាច្រើនប្រភេទដើម្បីបំពេញ តម្រូវការរបស់អតិថិជនហើយគុណភាពរបស់ផលិតផលក៌ដូចជាសេវាកម្មនៅតែជាចំណុចចំបងដែលគ្រប់អតិថិជនតែងតែរំពឹងចង់បាន មួយក្នុងចំណោមម៉ាតទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះផងដែរហាង CP Fresh Mart របស់ក្រុមហ៊ុន ស៊ីភី ជាហាងផ្គត់ផ្គង់និងចែកចាយផលិតផលទាំងអស់របស់ស៊ីភីដ៏ធំមួយទាំងបោះដុំ និងលក់រាយ ប្រកបដោយគុណភាពខ្ពស់ ដែលក្នុងនោះផងដែរមានដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់ ផលិតផលសម្រេចរូប​ និងផលិតផលគ្រឿងបរិភោគឧបភោគផ្សេងៗជាច្រើនទៀត ។

លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេស ថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្ម​​ចំណី​​​​សត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ (Food ) និងការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail)​​​​​ដោយឈរ លើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ។ ក្នុងនោះអាជីវកម្ម CP Fresh Mart ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត ដោយឡែកអាជីវកម្មហាងដែលជាអាជីវកម្ម CP Fresh Mart  របស់ CPF បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០២០ មកម្លេះដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា ។ សម្រាប់អាជីវកម្ម Fresh Mart CP ខេមបូឌា បានកំពុងនឹងដំណើរការនៅប្រទេសកម្ពុជា​​​​​​ដោយសព្វថ្ងៃអាជីវកម្មមួយនេះមានការគ្រាំទ្រជាខ្លាំងពីបណ្តាអតិថិជនទូទាំងប្រទេសកម្ពុជា ។

លោក សែត​​ បូរី ​(Mr.Sat Borey) អនុប្រធានការិយាល័យ (Deputy Department Manager ) អាជីវកម្ម CP Fresh Mart​​ នៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំសាខាមានប្រសាសន៍ថា ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមពង្រីកអាជីវកម្ម CP Fresh Mart​ អោយមានភាពរីកចម្រើនដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក​និងផ្តល់នៅផលិតផលដែលមានស្តង់ដារជូនដល់ប្រជាជនកម្ពុជាផងដែរ ដោយបច្ចប្បន្ននេះក្រុមហ៊ុនស៊ីភីបានពង្រីកអាជីវកម្ម CP Fresh Mart ពីរសាខារួចមកហើយដោយ​សាខាទីមួយនៅខេត្តសៀមរាប និងសាខាទីពីរនៅខេត្តបាត់ដំបង​​ដោយមានគោលបំណងសំខាន់ៗជាច្រើនដូចជាផ្តោតទៅលើការ ផ្គត់ផ្គង់និងចែកចាយផលិតផលទាំងអស់របស់ស៊ីភីទាំងបោះដុំ និងលក់រាយ ផ្តល់នៅផលិតផលគ្រប់ប្រភេទរបស់ប្រែន CP ដែលមានគុណភាពល្អជូនអតិថិជន​ដើម្បីអោយស្របទៅនិងពាក្យស្លោកមួយថា «កាលបើយើងបរិភោគនៅអាហារដែលល្អ​​​​​​ យើងនឹងទទួលបាននៅគុណភាពជីវិតដ៏ល្អ» និងលើសពីនេះទៅទៀតដើម្បីផ្តល់នៅសេវាកម្មដ៏ល្អក្នុងការចែក ចាយជូនដល់អតិថិជន ដើម្បីទទួលនៅផលិតផលល្អ និងតម្លៃដូចទីផ្សារក្នុងប្រទេសកម្ពុជា ។

ថ្មីៗនេះផងដែរ ខាងក្រុមហ៊ុនស៊ីភីបានចុះទៅសម្ភាសអតិថិជនរបស់ហាង CP Fresh Mart  ផ្ទាល់នៅសាខាខេត្តបាត់ដំបង «ដោយអតិថិជន បាននិយាយថា ពួកគាត់ចូលចិត្តចូលទិញទំនិញក្នុងហាង CP Fresh Mart ណាស់ពួកគាត់យល់ឃើញថា គ្រប់ផលិតផលរបស់ហាង CP Fresh Mart មានភាពស្រស់ៗល្អ គុណភាពល្អ អនាម័យខ្ពស់ និងតម្លៃសមរម្យ ជាពិសេសក្នុងហាងមានការរៀបចំផលិតផលមាន សណ្ដាប់ធ្នាប់ល្អ ងាយស្រួលដើរមើល និងងាយស្រួលជ្រើសរើស ចំណែកឯងបុគ្គលិកវិញមានភាពរួសរាយ» ។

ដោយផ្តោតសំខាន់លើផលិតផលគុណភាពជាចំបងរបស់ហាង CP Fresh Mart ជូនគ្រប់អតិថិជន ក្នុងនោះផងដែរ ផលិតផលដែលជាទីពេញនិយមរាល់អតិថិជនដែលអញ្ចីញមកកាន់ហាង CP Fresh Mart តែងតែទិញនៅផលិតផលសាច់ជ្រូក ដោយសារតែផលិតផលសាច់ជ្រូករបស់ហាង CP Fresh Mart មានគុណភាពល្អ ផលិតចេញមកពីកសិដ្ឋានដែលមានស្តង់ដារ មិនប្រើប្រាស់នៅសារធាតុគីមី រក្សាគុណភាពពណ៌ទៅលើសាច់ ហើយអ្វីដែលកាន់តែពិសេសនោះសាច់ស្រស់ៗល្អ និងមានរសជាតិឆ្ញាញ់ មិនត្រឹមតែប៉ុណ្ណោះហាង CP Fresh Mart មានលក់ និងចែកចាយផលិតផលជាច្រើនទៀតដូចជា ៖ សាច់មាន់ ពងមាន់ ផលិតផលសម្រេចរូប អាហារសម្រន់និង គ្រឿងទេសគ្រប់ប្រភេទផងដែរ ។

ដោយបច្ចប្បន្ននេះ CP Fresh Mart មានពីរសាខារួចមកហើយដោយសាខាទីមួយនៅខេត្តសៀមរាប មានផលិតផលរួមទាំងអស់​ 1000 មុខ និងសាខាទីពីរនៅខេត្តបាត់ដំបង​មានផលិតផលរួមទាំងអស់ 2000 មុខ លើសពីនេះទៅទៀតក្រុមហ៊ុនស៊ីភី ខេមបូឌា មានគម្រោងនឹងពង្រីកអាជីវកម្មមួយនេះបន្ថែមនៅឆ្នាំខាងមុខ​គ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីតម្រូវតាមការត្រូវការរបស់អតិថិជន ។

ដូចច្នេះដើម្បីទទួលបាននៅសេវាកម្មល្អ និងផលិតផលគុណភាពខ្ពស់ ហាង CP Fresh Mart ជាជម្រើសដ៏ល្អសម្រាប់អតិថិជនដែលជា​​ស្រ្តីមេផ្ទះ  ​​ហាងអាហារ ​​មេចុងភៅ​ ជនីយដ្ឋាន ​​សណ្ឋាគារជាដើម លើសពីនេះទៅទៀតហាង CP Fresh Mart ផ្តល់នៅសេវាកម្មដល់ល្អក្នុងការចែកចាយផលិតផលទាំងការបោះដុំនិងលក់ ដើម្បីអោយគ្រប់អតិថិជនទទួលនៅផលិតផលល្អ និងតម្លៃដូចទីផ្សារក្នុងប្រទេសកម្ពុជា ៕ ដោយសហការ

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍អាចទាក់ទងមកកាន់យើងខ្ញុំតាមរយៈ QR Code:

QR Code: Facebook CP Cambodia

QR Code: Youtube CP Cambodia

QR Code-Website CP Cambodia