ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពានរង្វាន់​ផ្នែក​បរិស្ថាន​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM)

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវ​បាន​ទទួលស្គាល់​ថា ​ជា​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ចំណែក​ដ៏​ធំ​ចំពោះ​ការ​អភិរក្ស​បរិស្ថាន​កម្ពុជា​តាម​រយៈ​ការ​ឈ្នះ​ពានរង្វាន់​ពី​កម្មវិធី Cambodia Eurocham CSR…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវ​បាន​ទទួលស្គាល់​ថា ​ជា​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ចំណែក​ដ៏​ធំ​ចំពោះ​ការ​អភិរក្ស​បរិស្ថាន​កម្ពុជា​តាម​រយៈ​ការ​ឈ្នះ​ពានរង្វាន់​ពី​កម្មវិធី Cambodia Eurocham CSR Awards 2021 ដ៏​មាន​កិត្យានុភាព​ ។
ក្រុមហ៊ុន HEINEKEN Cambodia បាន​ឈ្នះ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ចូលរួម​ប្រកួតប្រជែង​ផ្សេង​ទៀត ដើម្បី​ទទួល​បាន​ពានរង្វាន់​ផ្នែក​បរិស្ថាន Eurocham CSR Environmental Award ដែល​ក្នុង​ប្រភេទ​ពានរង្វាន់​នេះ​មានការ​ចូលរួម​ប្រកួតប្រជែង​ពី​ក្រុមហ៊ុន​ជា​ច្រើន​រួម​ទាំង​សណ្ឋាគារ Sofitel និង​ក្រុមហ៊ុន Total Energies ផង​ដែរ​ ។

ក្រុមហ៊ុន HEINEKEN Cambodia ក៏​ជា​បេក្ខភាព​មួយ​ក្នុង​ការ​ប្រកួតប្រជែង​យក​ពានរង្វាន់​ក្នុង​ប្រភេទ CSR Project និង CSR Business នៅ​ក្នុង​កម្មវិធី​ពានរង្វាន់ Eurocham Cambodia CSR Awards នេះ​ផង​ដែរ​ ។ ពានរង្វាន់​ទាំងនេះ​បាន​ទទួលស្គាល់​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ដោយសារ​ការ​ចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​ទាំងនោះ​ចំពោះ​សង្គម​ជាតិ និង​បរិស្ថាន​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ពួក​គេ ​។

នៅ​ក្នុង​ពេល​ទទួល​ពានរង្វាន់ លោកស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន HEINEKEN Cambodia បាន​ថ្លែង​ថា ​៖ «​ក្រុមហ៊ុន HEINEKEN Cambodia របស់​យើង​មាន​កិត្តិយស​ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​មាន​តិ​ក្យា​នុ​ភាព​នានា ដែល​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម (CSR) របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ ។ ជាមួយ នឹង​ម​ហិ​ច្ឆិ​តា​របស់​យើង​ដើម្បី “​ចូលរួម​អភិវឌ្ឍ​ពិភពលោក​ដ៏​ល្អ​ប្រសើរ​” CSR មាន​សារៈសំខាន់​ចំពោះ​ដំណើរការ​អាជីវកម្ម​របស់​យើង​។ ការ​ការពារ​បរិស្ថាន​គឺជា​សសរស្តម្ភ​មួយ​ក្នុង​ចំណោម​សសរស្តម្ភ​ទាំង ៣ របស់​យើង​ដែល​សសរស្តម្ភ ២​ ទៀត គឺ​ការ​ចូលរួម​កិច្ចការ​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួលខុសត្រូវ ​។ ការ​សម្រេច​បាន​អ​ព្យា​ក្រិត​ភាព​កាបូន ការ​ការពារ​ទី​ជម្រាល​ទឹក និង​ការ​កែ​ច្នៃ​ប្រើប្រាស់​ឡើង​វិញ​គឺជា​ឆ្អឹងខ្នង​នៃ​ម​ហិ​ច្ឆិ​តា​បរិស្ថាន​របស់​យើង ​។ ពានរង្វាន់​នៅ​យប់​នេះ​គឺជា​ការ​ទទួលស្គាល់​ដ៏​អស្ចារ្យ​ចំពោះ​សមិទ្ធផល​របស់​យើង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​របស់​យើង​សម្រាប់​អនាគត​ ។ ខ្ញុំ​ចង់​ឆ្លៀតឱកាស​នៅ​យប់​នេះ ដើម្បី​ថ្លែងអំណរគុណ​ដល់​សហការី​ទាំងអស់​នៅ​ក្នុង​ក្រុមហ៊ុន HEINEKEN Cambodia ដែល​បាន​ជួយ​ធ្វើ​ឱ្យ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​ឱ្យ​លេច​ចេញ​ជា​រូបរាង​ឡើង​។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ផង​ដែរ​ដល់ Eurocham ដែល​បាន​រៀបចំ​ការ​ប្រកួតប្រជែង​នេះ​ឡើង និង​បាន​បង្ហាញ​សារៈសំខាន់​នៃ CSR»​ ។

ពានរង្វាន់ Eurocham CSR Awards មាន​ប្រភេទ CSR Business Award ប្រភេទ CSR Project Award ប្រភេទ CSR Environmental Award និង​ប្រភេទ CSR Sustainable Production Award​។ ពិធី​ប្រកាស​អ្នក​ឈ្នះ និង​ប្រគល់​ពានរង្វាន់​ទាំងនេះ​ត្រូវ​បាន​ប្រារ​ព្វ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក​ជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក Tassilo Brinzer ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​។

អ្នក​ឈ្នះ​ពានរង្វាន់​ក្នុង​ប្រភេទ​នីមួយ​ៗ​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ​ឯករាជ្យ​ដែល​មាន​សមាជិក ១២​នាក់ ដែល​ទទួល​បានការ​គោរព និង​មាន​បទ​ពិសោធ​ការងារ​ច្រើន​ឆ្នាំ​។ សមាជិក​គណៈកម្មការ​ទាំងនេះ​មក​ពី​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ និង​វិស័យ​អប់រំ​ ។

ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្ន​មាន​បុគ្គលិក​ជិត ៧០០​ នាក់ និង​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា ១២០,០០០ ​នាក់ ដែល​ប្រកបការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោល​គឺ​រាប់​ចាប់ពី​កសិករ​ដាំ​ដុះ​ស្រូវ រហូត​ដល់​អាជីវករ​លក់ដូរ​ភេសជ្ជៈ​នៅ​តាម​ហាង​នានា ​។

បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ផលិត​ស្រា​បៀរ​ចំនួន ៥​ ម៉ាក​ក្នុង​ប្រទេស​កម្ពុជា ដោយ​គោរព​តាម​បទដ្ឋាន​គុណភាព​ខ្ពស់​បំផុត ដែល​បម្រើ​ជូន​អតិថិជន​នូវ​គ្រប់​រសជាតិ​ ។ ផលិត​ចេញពី​គ្រឿងផ្សំ​ធម្មជាតិ ១០០% ពី​រោងចក្រ​ក្នុងស្រុក ផលិតផល​ស្រា​បៀរ​របស់​ក្រុមហ៊ុន HEINEKEN (Cambodia) នៅ​កម្ពុជា រួម​មាន​ស្រា​បៀរ Heineken ស្រា​បៀរ ABC ស្រា​បៀរ Tiger និង Tiger Crystal ស្រា​បៀរ Anchor និង Anchor White និង​ស្រា​បៀរ Gold Crown ៕ ដោយសហការ