ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សួន​ពាណិជ្ជកម្ម ណា​ឌី នឹង​រៀប​កម្មវិធី​ចែករំលែក អំពី​ការ​វិនិយោគ​នៅ​ការិយាល័យ​លក់​របស់ បុរី ណា​ឌី

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បុរី ណា​ឌី នឹង​រៀបចំ​កម្មវិធី​ចែករំលែក​គន្លឹះ​នៃ​ការ​វិនិយោគ​ជាមួយនឹង​អ្នកជំនាញ​អចលនទ្រព្យ លោក Simon Luu នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ​៖ បុរី ណា​ឌី នឹង​រៀបចំ​កម្មវិធី​ចែករំលែក​គន្លឹះ​នៃ​ការ​វិនិយោគ​ជាមួយនឹង​អ្នកជំនាញ​អចលនទ្រព្យ លោក Simon Luu នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ៣ រសៀល នៅ​ការិយាល័យ​លក់​របស់ បុរី ណា​ឌី​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​ណា​ឌី​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ២០២១​នេះ ។

អចលនទ្រព្យ​ពាណិជ្ជកម្ម​គឺជា​ការ​វិយោគ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់ ។ សម្រាប់​ប្រជាជន​កម្ពុជា ដែល​ចង់​ធ្វើការ​វិនិយោគ​ចម្រុះ និង​ចង់​ប្រើប្រាស់​ធនធាន ក្នុង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ពាណិជ្ជកម្ម គ​ម្បី​ធ្វើការ​ជ្រើសរើស​ទីកន្លែង​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ផ្ដល់​ជូន​នូវ​ផល​ចំណេញ​ប្រកបដោយ​ចីរភាព និង​ភាព​នឹងនរ​ផង​ដែរ ។ សម្រាប់​អ្នក​វិនិយោគ​លើ​អចលនទ្រព្យ បែប​ពាណិជ្ជកម្ម​ដែល​មាន​ភាព​វ័យឆ្លាត​តែង​ទទួល​បាន​អត្ថប្រយោជន៍ ដ៏​សម្បូរ​បែប​លើសគេ​ទាំង​អត្រា​ផល​ចំណេញ កំណើន​លំហូរ​សាច់ប្រាក់ ការ​កើន​តម្លៃ ការ​ចំណាយ​តិច លើ​ការ​ជុស​ជុល និង​គ្រប់គ្រង និង​ជា​ពិសេស​កុងត្រា​ជួល​រយៈពេល​វែង ។

សួន​ពាណិជ្ជកម្ម ណា​ឌី មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ ដែល​មាន​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ខ្លាំង គឺ​ខណ្ឌ​ជ្រោយចង្វារ ។ អ្នកតំណាង​ផ្ទាល់​ពី​បុរី ណា​ឌី បាន​រៀបរាប់​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​សួន​ពាណិជ្ជកម្ម ណា​ឌី អំពី​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ឡានក្រុង ដែល​នឹង​បម្រើ​ដល់​អ្នក​មក​ទស្សនា​កម្សាន្ត​ជាង 10,000 នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​ទី​នេះ​មាន​ចម្ងាយ ត្រឹមតែ 2 គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ពហុ​កីឡដ្ឋាន​ដែល​នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ។ ទាំងនេះ​បង្ហាញ​ឱ្យ​ឃើញ អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់ របស់​អ្នក​អភិ​វ​ឌ្ឈ​ចំពោះ​ម្ចាស់​គេហដ្ឋាន​ទាំងអស់ ។ ក្រៅ​អំពី​នេះ សួន​ពាណិជ្ជកម្ម ណា​ឌី ក៏​មាន​ក្រុមហ៊ុន​អន្តរជាតិ​ជាង 10 ត្រៀម​ជួល​ទីតាំង​រួច​ជា​ស្រេច​រួម​មាន ភោជនីយដ្ឋាន Kabukicho, Luk Hot Pot, Hong Kong Restaurant, Singapore Bak Kut Teh, Bioplus Health Centre, GC Pest Control ហើយ​ក៏​កំពុង​អញ្ជើញ​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដូច​ជា Starbucks Coffee, Burger King, Adidas Outlet, Nike Outlet ជាដើម​មក​ចូលរួម ។

ទាំងនេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ម្ចាស់​អាជីវកម្ម​ទាំងអស់ អាច​ឈប់​បារម្ភ​អំពី​ចំនួន​អ្នក​មក​ទស្សនា​កម្សាន្ត ដោយសារ​តែ​ភាព​ល្បីល្បាញ​នា​ពេល​អនាគត របស់​សួន​ពាណិជ្ជកម្ម ណា​ឌី នៅ​ពេល​ដែល​ក្រុមហ៊ុន​ទាំងនេះ​ចូល​មក​ដល់ ។ មិនតែប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ប្រគល់​ផ្ទះ សហគមន៍​ណា​ឌី នឹង​មាន​អ្នក​រស់នៅ​មិន​ក្រោម 5,000 នាក់​បន្ថែម​ទៀត សម្រាប់​ជា​អតិថិជន​របស់​អាជីវកម្ម​ទាំងអស់ ។

សួន​ពាណិជ្ជកម្ម ណា​ឌី ត្រូវ​បាន​រចនា​ឡើង ដោយ​ផ្ដោត​លើ​ការ​បង្កើន​នូវ​ប្រសិទ្ធិ​ភាព​ប្រើប្រាស់​អគារ ទីតាំង និង​ពេលវេលា ។ គេហដ្ឋាន​ទាំងអស់​មាន​កម្ពស់ 4 ជាន់​ព្រម​ជាមួយនឹង​បន្ទប់​គេង 4 និង​បន្ទប់ទឹក 5 នៅ​គ្រប់​ផ្ទះ​ទាំងអស់ ព្រម​ជាមួយនឹង​វ៉េ​រ៉​ង់​ដា​ចំនួន 2 សម្រាប់​មើល​ទេសភាព​ដ៏​ស្រស់បំព្រង ។ សួន​ពាណិជ្ជកម្ម ណា​ឌី ក៏​រួម​មាន​នូវផ្ទះ​ជាន់​លើ​បង្អស់ សម្រាប់​ឲ្យ​ម្ចាស់​លំនៅ​ឋាន​ទាំងអស់ ប្រើប្រាស់​ផង​ដែរ ។ ពួក​គេ​ក៏​អាច​កែប្រែ​ជាន់​ដំបូល​ឱ្យ​ក្លាយ ទៅ​ជា​ស្កា​យ​បារ​ផ្ទាល់ខ្លួន​ផង ឬ​ជួល​សម្រាប់​ការ​ប្រើប្រាស់​ផ្សេង​ទៀត​ផង ។

តើ​អ្នក​ចាប់អារម្មណ៍ ពី​សួន​ពាណិជ្ជកម្ម ណា​ឌី​មែន​ទេ ? សូម​អញ្ជើញ​មក​ស្ដាប់​អ្នកជំនាញ ផ្នែក​អចលនទ្រព្យ លោក Simon Luu នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង 3 រសៀល ។ លោក Simon នឹង​ជម្រាប​ជូន​លោក​អ្នក​នូវ​ចំណេះដឹង និង​គន្លឹះ​នៅ​ក្នុង​ការ​វិនិយោគ លើ​អចលនទ្រព្យ​ពាណិជ្ជកម្ម ជា​ពិសេស​គឺ​ផ្ទះ​អាជីវកម្ម និង​សួន​ពាណិជ្ជកម្ម ណា​ឌី​។

លោក Simon Luu មានបទពិសោធន៍​ជាង 25 ឆ្នាំ​ក្នុង​វិស័យ​ពាណិជ្ជកម្ម នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​មានបទពិសោធន៍ ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​លើ​វិស័យ​ដ៏​សម្បូរ​បែប​ផ្សេង​ទៀត​ដូច​ជា នៅ​ធនាគា​បរទេស និង​ធនាគា​ក្នុងស្រុក​ដ៏​ល្បីល្បាញ និង​នៅ​ក្នុង​ក្រុមហ៊ុន​គ្រប់គ្រង​សន្និធិ និង​មូលធន​ឯកជន​ជាង 10 ឆ្នាំ ។ លោក​ក៏​មាន​តំណែង​ជា​អ្នក​ប្រឹក្សា​ជាន់ខ្ពស់ សម្រាប់​អ្នក​អភិ​វ​ឌ្ឈ​ន៍​បុរី​លំដាប់​ខ្ពស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជាង 10 ឆ្នាំ​ផ្សេង​ទៀត ។

លោក​អ្នក​អាច​អញ្ជើញ​មក​ទស្សនា ការិយាល័យ​លក់​ផ្ទាល់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម បណ្ដោយ​ផ្លូវជាតិ​លេខ 6 អា ហើយ​នៅ​ក្នុង​ឱកាស​នេះ កាដូ​ពិសេស ការ​ធានា​ជួល​ត្រឡប់ ប្រូ​ម៉ូ​សិន និង​ការ​ផ្ដល់​ជូន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ នឹង​ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​អតិថិជន​ទាំងអស់ ដែល​កក់​នៅ​ក្នុង​ពេល​នេះ ។ សម្រាប់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​ស្ដាប់​លោក Simon Luu សូម​ធ្វើការ​ចុះ​ឈ្មោះ​តាម​រយៈ​លេខ​ទូរស័ព្ទ​៖ 096 606 6688 (​តេ​លេ​ក្រាម​) ។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​បុរី ណា​ឌី សូម​ចូល​ទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​៖
-​ ​Borey Nadi by GC City: https://www.facebook.com/NADIBYGCC
-​ ​Borey Nadi by GC City: https://www.instagram.com/borey_nadi_by_gc_city/
-​ ​ឆា​ណែ​ល​តេ​លេ​ក្រាម – https://t.me/BOREYNADIBYGCCITY
-​ ​លេខ​ទូរស័ព្ទ និង​តេ​លេ​ក្រាម​: 096 606 6688 ៕ ដោយ​សហការ