ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តន់ ចន្ទ​សី​ម៉ា ​តារា Cam-pop Galaxy Navatra ជាតារាចម្រៀង​ស្រី​ទី ១ បរិច្ចាគ​ ១០០​ លាន​រៀល​ជួយ​សិល្បៈ​បុរាណខ្មែរ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កំពូល​តារា​ Cam.pop Galaxy navatra​ កញ្ញា តន់ ចន្ទ​សី​ម៉ា កាលពី​យប់មិញ​នេះ​បាន​ប្រកាស…

រាជធានីភ្នំពេញ ៖ កំពូល​តារា​ Cam.pop Galaxy navatra​ កញ្ញា តន់ ចន្ទ​សី​ម៉ា កាលពី​យប់មិញ​នេះ​បាន​ប្រកាស បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​ ១០០ ​លាន​រៀល ដើម្បី​លើកកម្ពស់​សិល្បៈ​បុរាណ​ខ្មែរ ដោយ​ការ​បរិច្ចាគ​នេះ​អាច​និយាយ​បាន​ថា ​នាង​គឺជា​តារាចម្រៀង​ទី​ ១​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ហ៊ាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ​។

ការ​ប្រកាស​បរិច្ចាគ​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជួយ​ផ្នែក​សិល្បៈ​បុរាណ​បែប​នេះ បន្ទាប់​ពី​នាងទើបតែ​ទទួល​បានការ​ងារ​ពី​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​ ៣ ដោយ​តម្លៃ​ខ្លួន​លើ​ការងារ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ទាំង ​៣​ នោះ កញ្ញា តន់ ចន្ទ​សី​ម៉ា ទទួល​បាន​រហូត​ដល់​ទៅ​ជាង ៥០​ ម៉ឺន​ដុល្លារ​ឯណោះ ​។ នេះ​បើ​តាម​ការ​បង្ហើប​ពី​លោក​លោក យឹ​ម តា​ស្រង់ អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម Galaxy Navatra ​។

ថវិកា​ ១០០ ​លាន​រៀល ដែល​ម្ចាស់​បទ ​”Are you ok” បរិច្ចាគ​នោះ​បាន​ផ្ដោត​ទៅ​ជួយ​សិល្បៈ​បុរាណ មាន​ដូច​ជា ៖ ល្ខោនខោល, ចាប៉ី​ដង​វែង, សមាគម​អ្នកនិពន្ធ​ខ្មែរ ។​ល​។ តាម​រយៈ​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ។ ជាមួយ​និង​ភាព​ជោគជ័យ​នេះ​ផង​ដែរ កំពូល​តារា Cam-pop Galaxy navatra តន់ ចន្ទ​សី​ម៉ា បាន​ថ្លែងអំណរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ជា​ខ្លាំង ដែល​តែងតែ​គាំទ្រ​រូប​នាង ទើប​ធ្វើ​ឲ្យ​នាង​មានឱកាស​ទទួល​បានការ​ងារ​ពី​ក្រុមហ៊ុន​ធំ​បែប​នេះ​ ៕ ដោ​យា​សហការ