ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ហេតុ​អ្វី​គួរតែ​វិនិយោគ ​លើ​សួន​ពាណិជ្ជកម្ម​ណា​ឌី?

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អចលនទ្រព្យ​ពាណិជ្ជកម្ម​គឺជា​ការ​វិយោគ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ សម្រាប់​អ្នក​វិនិយោគ​ទាំងអស់ ។ នៅ​ក្នុងថ្ងៃនេះ យើង​ក៏​បាន​នាំ​មក​ជូន​លោក​អ្នក​នូវ​បណ្ដុំ​អចលនទ្រព្យ​ពាណិជ្ជកម្ម​នៃ​បុរី ណា​ឌី គឺ “​សួន​ពាណិជ្ជកម្ម​ណា​ឌី​”…

រាជធានី​ភ្នំពេញ ៖ អចលនទ្រព្យ​ពាណិជ្ជកម្ម​គឺជា​ការ​វិយោគ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ សម្រាប់​អ្នក​វិនិយោគ​ទាំងអស់ ។ នៅ​ក្នុងថ្ងៃនេះ យើង​ក៏​បាន​នាំ​មក​ជូន​លោក​អ្នក​នូវ​បណ្ដុំ​អចលនទ្រព្យ​ពាណិជ្ជកម្ម​នៃ​បុរី ណា​ឌី គឺ “​សួន​ពាណិជ្ជកម្ម​ណា​ឌី​” ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ ដែល​មាន​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ខ្លាំង​គឺ​ខណ្ឌ​ជ្រោយចង្វារ ។

អ្នកតំណាង​ផ្ទាល់​ពី​បុរី​ណា​ឌី​បាន​រៀបរាប់ ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​សួន​ពាណិជ្ជកម្ម​ណា​ឌី អំពី​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ឡានក្រុង ដែល​នឹង​បម្រើ​ដល់​អ្នក​មក​ទស្សនា​កម្សាន្ត​ជាង 10,000 នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​ទី​នេះ​មាន ចម្ងាយ ត្រឹមតែ ២ គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ពហុ​កីឡដ្ឋាន​ដែល​នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ។

ទាំងនេះ​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់ របស់​អ្នក​អភិវឌ្ឍ​ចំពោះ​ម្ចាស់​គេហដ្ឋាន​ទាំងអស់ ។ ក្រៅពី​នេះ សួន​ពាណិជ្ជកម្ម​ណា​ឌី ក៏​មាន​ក្រុមហ៊ុន​អន្តរជាតិ​ជាង ១០ ត្រៀម​ជួល​ទីតាំង​រួច​ជា​ស្រេច រួម​មាន ភោជនីយដ្ឋាន Kabukicho, Luk Hot Pot, Hong Kong Restaurant, Singapore Bak Kut Teh, Bioplus Health Centre, GC Pest Control ហើយ​ក៏​កំពុង​អញ្ជើញ ក្រុមហ៊ុន​លំដាប់​ពិភពលោក​ដូច​ជា​៖ Starbucks Coffee, Burger King, Adidas Outlet, Nike Outlet, Breadtalk ជាដើម​មក​ចូលរួម ។ វា​បាន​សបញ្ជាក់​ឱ្យ​ឃើញ​ថា ម្ចាស់​អាជីវកម្ម​ទាំងអស់ អាច​ឈប់​បារម្ភ​អំពី​ចំនួន​អ្នក​មក​ទស្សនា​កម្សាន្ត ដោយសារ​តែ​ភាព​ល្បីល្បាញ​នា​ពេល​អនាគត របស់​សួន​ពាណិជ្ជកម្ម​ណា​ឌី នៅ​ពេល​ដែល​ក្រុមហ៊ុន​ទាំងនេះ​ចូល​មក​ដល់ ។ មិនតែប៉ុណ្ណោះ បន្ទាប់​ពី​ការ​ប្រគល់​ផ្ទះ សហគមន៍​ណា​ឌី នឹង​មាន​អ្នក​រស់នៅ​មិន​ក្រោម ៥​ពាន់​នាក់​បន្ថែម​ទៀត សម្រាប់​ជា​អតិថិជន​របស់​អាជីវកម្ម​ទាំងអស់ ។

សម្រាប់​ប្រជាជន​កម្ពុជា ដែល​ចង់​ធ្វើការ​វិនិយោគ​ចម្រុះ និង​ចង់​ប្រើប្រាស់​ធនធាន​ក្នុង​ការ​វិនិយោគ លើ​អចលនទ្រព្យ​ពាណិជ្ជកម្ម គ​ម្បី​ធ្វើការ​ជ្រើសរើស​ទីកន្លែង​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ផ្ដល់​ជូន​នូវ​ផល​ចំណេញ​ប្រកបដោយ​ចីរភាព និង​ភាព​នឹងនរ​ផង​ដែរ ។ លោក​អ្នក​គ​ម្បី​សម្លឹង​មើល​លក្ខខណ្ឌ ខ្លះ​ៗ​មុន​នឹង​ធ្វើការ​វិនិយោគ​ដែល​មាន​ដូច​ជា​៖

1. អត្រា​ផល​ចំណេញ ៖ ការ​វិនិយោគ​លើ​ទីតាំង​ឱ្យ​បាន​ត្រឹមត្រូវ គឺជា​កត្តា​ដ៏​សំខាន់​មួយ ។ ក៏​ប៉ុន្តែ​សម្រាប់​អត្រា​ផល ចំណេញ​អាស្រ័យ​លើ​ភាព​វ័យឆ្លាត នៅ​ក្នុង​ការ​គ្រប់គ្រង​អចលនទ្រព្យ​របស់​ម្ចាស់​អាគារ ។ ប្រសិនបើ​លោក​អ្នកជា​ម្ចាស់​នៃ​ផ្ទះ​អាជីវកម្ម ដែល​មាន​កម្ពស់​ច្រើន​ជាន់ លោក​អ្នក​អាច​ជ្រើសរើស ជួល​ផ្ទះ​ទាំងស្រុង​ឱ្យ​អ្នក​ជួល​តែ​ម្នាក់ ឬ​ក៏​បែងចែក​ទីតាំង សម្រាប់​ជួល​ឱ្យ​ប្រភេទ​អាជីវកម្ម​ផ្សេង​ៗ គ្នា​បន្ថែម​ទៀត ។ ជាន់​នីមួយ​ៗ​អាច បែងចែក​សម្រាប់​ឱ្យ​អ្នក​ជួល​ផ្សេង​ៗ​គ្នា ។ សម្រាប់​ម្ចាស់​សួន​ពាណិជ្ជកម្ម​ណា​ឌី លោក​អ្នក​អាច​ជ្រើសរើស ក្នុង​ការ​ជួល​ជាន់​ដំបូល​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន បែប​ស្កា​យ​បារ ដើម្បី​ទទួល​បាន​តម្លៃ​ជួល​កាន់តែ​ខ្ពស់ ជា​ជាង​ការ​ជួល​ឱ្យ​អ្នក​ជួល​តែ​ម្នាក់ ។

2. កំណើន​លំហូរ​សាច់ប្រាក់​៖ ការ​វិនិយោគ​លើ​អចលនទ្រព្យ ដែល​ឆ្លាត​វៃ​អាច​បង្កើន​នូវ​ចំណូល​បន្ថែម​ទៀត​សម្រាប់​លោក​អ្នក ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ ចំណូល​ពី​ការ​ជួល​អចលនទ្រព្យ បែប​ពាណិជ្ជកម្ម​ធានា បាន​នូវ​អត្រា​ចំណូល​ខ្ពស់​ជាង អចលនទ្រព្យ​លំនៅ​ឋាន​ផ្សេង​ៗ​ទៀត ។ ជា​លទ្ធផល លោក​អ្នក​ក៏ អាច​ប្រើប្រាស់​នូវ​ចំណូល​ពី​ការ​ជួល​នោះ សម្រាប់​កម្ចី​ទិញ​ផ្ទះ និង​តម្លៃ​ជុស​ជុល​ផ្សេង​ៗ ទៀត ។

3. ការ​កើន​តម្លៃ​៖ លក្ខខណ្ឌ​នេះ​អាស្រ័យ​ទៅ​លើ​កត្តា​ទីតាំង ក៏​ប៉ុន្តែ​អ្នក​គ្រប់​គ្នា សុទ្ធតែ​បានដឹង​ជា​ទូទៅ​ថា អចលនទ្រព្យ​ពាណិជ្ជកម្ម មាន​អត្រា​ចំណូល​ជួល​ខ្ពស់​ជាង​អចលនទ្រព្យ បែប​លំនៅ​ឋាន ។ ទោះជា​យ៉ាងនេះ​ក្ដី អត្រា​នេះ​ក៏​អាស្រ័យ​ទៅ​លើ​កត្តា​ផ្សេង​ៗ​ទៀត ដូច​ជា​ចំនួន​ប្រជាជន ទីតាំង រយៈពេល​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​ផ្សេង​ៗ​ទៀត និង​កត្តា​នគរ​រូប​នី​យ​កម្ម​ជាដើម ។ សម្រាប់​ទីតាំង​សួន​ពាណិជ្ជកម្ម ណា​ឌី មា​នទី​តាំងនៅ​ក្បែរ​នឹង​ផ្លូវជាតិ​លេខ 6 ដែល​ជា​តំបន់​កំពុង​មាន​សន្ទុះ​ខ្លាំងក្លា រួម​មាន​ការិយាល័យ​រដ្ឋាភិបាល ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន បាន​ប្ដូរ​ទៅ​កាន់​តំបន់​មួយ​នេះ ព្រម​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​បរិក្ខារ​រស់នៅ​ជា​ច្រើន​នៅ​ជុំវិញ​ទីនោះ ។ លក្ខខណ្ឌ​ទាំងនេះ បាន​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ជា​ច្រើន ដល់​តម្លៃ​អចលនទ្រព្យ​នៅ​ក្នុង​តំបន់​មួយ​នេះ ។

4. កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ជុស​ជុល និង​គ្រប់គ្រង​៖ ប្រសិនបើ​យើង​សម្លឹង​មើលទៅ​លើ ការ​ជុស​ជុល និង​គ្រប់គ្រង​វិញ អចលនទ្រព្យ ពាណិជ្ជកម្ម​ទាមទារ​ឱ្យ​មានការ​ថែទាំ​តិច​បំផុត អំពី​ម្ចាស់​ផ្ទាល់ ។ ជា​ទូទៅ​ម្ចាស់ផ្ទះ​គ្រាន់តែ​ជួល​ផ្ទះ​ទទេរ​ទៅ​ឱ្យ​អ្នក​ជួល​ប៉ុណ្ណោះ ។ អ្នក​ជួល​អចលនទ្រព្យ​បែប​ពាណិជ្ជកម្ម អាច​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​រចនា​ដេ​គ័​រ និង​ការ​កែកុន​ទាំង​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​នៃ​អាគារ​ឱ្យ​សម​ស្រប​ទៅ​នឹង​តម្រូវការ​របស់​ពួក​គេ ។ ពួក​គេ​ក៏​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ថែទាំ នូវ​អាគារ​ទាំងមូល​ផង​ដែរ ដោយសារ​តែ​នេះ​ជា ទីតាំង​សម្រាប់​ស្វាគមន៍​អតិថិជន ។

5. ការ​ជួល​រយៈពេល​វែង​៖ ក្រៅពី​នេះ ការ​ជួល​អាគារ​នៅ​សួន​ពាណិជ្ជកម្ម​ណា​ឌី ភាគច្រើន​មាន​រយៈពេល​វែង ដោយសារ​តែ​អ្នក​អភិវឌ្ឍ​គម្រោង បាន​នាំ​មក​ជូន​នូវ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ដ៏​ល្បីល្បាញ ទាំង​ឧស្សាហកម្ម​អាហារ និង​ភេសជ្ជៈ វេជ្ជសាស្ត្រ និង​ហាង​ទំនិញ ដែល​ធ្វើ​ឱ្យ​អត្រា​នៃ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​មាន​កម្រិត​ទាប ។ សម្រាប់​អ្នក​ជួល ដែល​ចំណាយធនធាន​ទៅ​លើ​ការ​កែកុន​នៃ​អាគារ​ច្រើន ការ​ផ្លាស់​ប្ដូរ​ទីតាំង​សម្រាប់​ពួក​គេ​គឺ​ប្រៀប​បីដូច​ជា​ការ​ចំណាយ​លុយ​ចោល​ដូច្នេះ​ឯង ។ ក្រៅពី​ការ​ចំណាយ​ខ្ពស់ ក្នុង​ការ​កែកុន​ហាង​នៅ​ពេល​ប្ដូរ​ទីតាំង​ថ្មី សម្រាប់​ប្រភេទ​អាជីវកម្ម ដែល​រក​ចំណូល​បាន​ពី​អតិថិជន​មក​កាន់​ហាង​ដោយ​ផ្ទាល់ ដូច​ជា​ភោជនីយដ្ឋាន ហាង​កាហ្វេ និង​ហាង​ទំនិញ លក់រាយ ប្រាកដជា​មិន​ចង់​បាត់បង់​អតិថិជន ដែល​គាត់​បាន​បង្កើត​ស្រាប់​នៅ​ក្នុង​ទីតាំង​ដើម​នោះ​ទេ ។

សួន​ពាណិជ្ជកម្ម​ណា​ឌី ត្រូវ​បាន​រចនា​ឡើង ដោយ​ផ្ដោត​លើ​ការ​បង្កើន​នូវ​ប្រសិទ្ធិ​ភាព​ប្រើប្រាស់​អាគារ ទីតាំង​និង​ពេលវេលា ។ គេហដ្ឋាន​ទាំងអស់​មាន​កម្ពស់ 4 ជាន់​ព្រម​ជាមួយនឹង​បន្ទប់​គេង 4 និង​បន្ទប់ទឹក 5 នៅ​គ្រប់​ផ្ទះ​ទាំងអស់ ព្រម​ជាមួយនឹង​វ៉េ​រ៉​ង់​ដា​ចំនួន 2 សម្រាប់​មើល​ទេសភាព​ដ៏ ស្រស់បំព្រង​។ សួន​ពាណិជ្ជកម្ម​ណា​ឌី​ក៏​រួម​មាន​នូវផ្ទះ​ជាន់​លើ​បង្អស់ សម្រាប់​ឱ្យ​ម្ចាស់​លំនៅ​ឋាន ទាំងអស់​ប្រើប្រាស់​ផង​ដែរ ។ ពួក​គេ​ក៏​អាច​កែប្រែ​ជាន់​ដំបូល​ឱ្យ ក្លាយទៅជា​ស្កា​យ​បារ​ផ្ទាល់ខ្លួន​ផង ឬ​ជួល​សម្រាប់​ការ​ប្រើប្រាស់​ផ្សេង​ទៀត​ផង ។

តើ​អ្នក​ចាប់អារម្មណ៍​ពី​សួន​ពាណិជ្ជកម្ម​ណា​ឌី​មែន​ទេ? ការិយាល័យ​លក់​បុរី ណា​ឌី បាន​បន្ត​បើក​ដំណើរការ​បន្ទាប់​ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បាន​បញ្ចប់​រួចរាល់ ។ លោក​អ្នក​អាច អញ្ជើញ​មក​ទស្សនា​ការិយាល័យ​លក់​ផ្ទាល់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 6 ហើយ​នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​បំផុត​នេះ រង្វាន់​ថ្លែងអំណរគុណ ការ​ធានា​ជួល​ត្រឡប់ ប្រូ​ម៉ូ​សិន​ពិសេស​ៗ និង​ការ​ផ្ដល់​ជូន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នឹង​ត្រូវ​បាន​ផ្ដល់​ជូន ទៅ​អតិថិជន​ទាំងអស់ ដែល​កក់​នៅ​ក្នុង​ពេល​នេះ ។
សម្រាប់​ព័ត៌មាន​លម្អិត​អំពី​បុរី ណា​ឌី​សូម​ចូល​ទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​៖
-​ ​Borey Nadi by GC City: https://www.facebook.com/NADIBYGCC
-​ ​Borey Nadi by GC City: https://www.instagram.com/borey_nadi_by_gc_city/
-​ ​ឆា​ណែ​ល​តេ​លេ​ក្រាម – https://t.me/BOREYNADIBYGCCITY
-​ ​លេខ​ទូរស័ព្ទ និង​តេ​លេ​ក្រាម​: 096 606 6688 ៕ ដោយ​សហការ