ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ច​ម្ង​ល់​លោក​អ្នក​លើ​ស្មា​ត​ហ្វូ​ន OPPO A95 ស៊េរី​ថ្មី​នឹង​បង្ហាញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ក្នុង «​កម្មវិធី​សម្ពោធ​ស្មា​ត​ហ្វូ​ន OPPO A95» ​ថ្ងៃ​ទី​ 22 វិច្ឆិកា លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តាមសំណាក់​អតិថិជន និង​មិត្ត​អ្នកគាំទ្រ​របស់ OPPO បាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ទាក់ទង​ទៅ​នឹង​ថ្ងៃ​សម្ពោធ OPPO A95 ជា​ផ្លូវការ…

រាជធានីភ្នំពេញ ៖ តាមសំណាក់​អតិថិជន និង​មិត្ត​អ្នកគាំទ្រ​របស់ OPPO បាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ទាក់ទង​ទៅ​នឹង​ថ្ងៃ​សម្ពោធ OPPO A95 ជា​ផ្លូវការ ដែល​គ្រប់​គ្នា​ស្គាល់​ថា ​ជា​ស្មា​ត​ហ្វូ​ន​ត្រកូល A ស៊េរី​ខ្ពស់​ប្រកបដោយ​អានុភាព​ខ្លាំងក្លា មិន​ចាញ់​ស្មា​ត​ហ្វូ​ន​តម្លៃ​ថ្លៃ​ៗ​ប៉ុន្មាន​ទេ ​។ ហើយ​ថ្មី​ៗ​នេះ OPPO បាន​ប្រកាស​នឹង​ដាក់​សម្ពោធ​ស្មា​ត​ហ្វូ​ន OPPO A95 ម៉ូ​ដែល​ចុង​ក្រោយបង្អស់​សម្រាប់​ឆ្នាំ 2021 ឲ្យ​ផ្អើល​គេឯង​ម្តង​ដោយ​មិន​បង្អង់​យូរ​ឡើយ ​។ ដោយ​កម្មវិធី​សម្ពោធ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​22 ខែវិច្ឆិកា ចាប់ពី​វេលា​ម៉ោង 07:30 យប់តទៅ​នៅ​លើ Facebook Page ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ផ្ទាល់​តែ​ម្តង ​។

ទន្ទឹម​គ្នា​នេះ​ផង​ដែរ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​បន្ទាប់​ពី OPPO ប្រកាស​ពី​លក្ខណៈ​ពិសេស​ៗ​ធ្វើ​ឲ្យ OPPO A95 លេចមុខ​មាត់​ជាងគេ​ជាង​ឯង​តែ​ម្តង ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល $300 ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​ទិស​ទី​ផ្អើល​ឈូឆរ​នាំ​គ្នា​សម្រុក​ទៅ​កក់​ទុក​មុន ឬ Blind Order ទាំង​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ចេញ​តម្លៃ​ជា​ផ្លូវការ​នៅឡើយ ​។

ពិត​ណាស់ ​! លោក​អ្នក​ប្រាកដជា​ឆ្ងល់​ហើយ​មែន​អត់​ទាក់ទង​នឹង​ព័ត៌មាន Blind Order​? ចំពោះ​ការ​កក់​ទុក​មុន មាន​រយៈពេល​កំណត់​គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី 22 ខែវិច្ឆិកា នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃ​ទូ​ទាំង​ប្រទេស​ដែល​មាន​ផ្លា​ក OPPO នោះ​លោក​អ្នក​នឹង​ទទួល​បាន​កាដូ​គាប់ចិត្ត​សរុប​ជា​ទឹកប្រាក់ $232 រួម​មាន​៖ Speaker + កាស , កា​តាប​ស្ពាយ​ក្រោយ​, ប័ណ្ណធានា​អេ​ក្រង់ និង​ស៊ី​ម Silver ភ្ជាប់​គម្រោង Smart ធំ​ហ្មង៎ 12 ស​ប្តា​ហ៍ ​។

តើ​លោក​អ្នក​ឆ្ងល់​ទេ ​! ហេតុ​អ្វី OPPO A95 មាន​ឥទ្ធិពល​ខ្លាំង​យ៉ាងហ្នឹង ? ពិត​ណាស់ មនុស្ស​ឥឡូវ​ចូល​ចិត្ត​រស់នៅ​បែប​កាលី​ប​ៗ ស៊ី​វិ​ល័យ និង​ចូល​ចិត្ត​កាន់​របស់ទំនើប​ៗ ទាន់សម័យ ពិសេស​គ្រប់​គ្នា​ចង់បាន​ស្មា​ត​ហ្វូ​ន​រាង​ស្អាត ពណ៌​កាលី​ប ដែល​ទាំង​អស់នេះ​ត្រូវប៉ាន់​ជាមួយ OPPO A95 ហ្មង៎ ដែល​រចនា​ឡើងជា​មួយ​រូបរាង​រាងស្តើង​ស្លី​ម ទម្ងន់​ស្រាល​ៗ​ធ្វើ​ឲ្យ​ងាយស្រួល​ក្នុង​ការ​ចាប់​កាន់​ដោយ​មិន​ចុក​ដៃ ជា​ពិសេស​ផ្នែក​ខាងក្រោយ​រចនា​បែប OPPO Glow ផ្ទៃ​គ្រើម ប៉ុន្តែ​ផ្តល់​នូវ​អារម្មណ៍​រលោង​ពេល​ចាប់​កាន់ មិន​ងាយ​ជាប់​ស្នាម​ក្រយៅ​ដៃ ​។

មួយវិញទៀត សម័យនេះ​ជា​សម័យ​អ៊ិ​ន​ធើ​ណែ​ត យើង​គ្រប់​គ្នា​សុទ្ធតែ​ចូល​ចិត្ត​តាមដាន​ព័ត៌មាន និង​ការ​កម្សាន្ត​ផ្សេង​ៗ​នៅ​បណ្តាញ​សង្គម​ដូច​ជា Facebook, TikTok ឯ​អ្នកខ្លះ​ទៀត ចូល​ចិត្ត​លេង​ហ្គេ​ម ចូល​ចិត្ត​មើល Movie តាម Youtube ឬ Netflix
ដោយពេល​ខ្លះ​គ្រាន់តែ​អូស​លេង​បាន​បន្តិច ឬ​មើល Movie មិន​ទាន់​ចប់​មួយ​ភាគ​ផង​ទូរស័ព្ទ​អស់​ថ្ម​រលីង នេះ​វា​ជា​កត្តា​រំខាន​អារម្មណ៍​ខ្លាំង​តែ​ម្តង តែបើ​មាន OPPO A95 លែង​មាន​បញ្ហា​ហើយ ជាមួយនឹង​ទំហំ​ថ្ម​ធំ​រហូត​ដល់ 5000mAh បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​រហ័ស 33W ដែល​ផ្តល់​ឲ្យ​ការ​កម្សាន្ត​របស់​អ្នក​កាន់តែ​យូរអង្វែង ផ្តល់​នូវ​ភាព​រីករាយ និង​សេរីភាព​ក្នុង​ការ​ប្រើប្រាស់​បាន​ពេញ​មួយ​ថ្ងៃ ដោយ​គ្មាន​ក្តី​បារម្ភ​ជាមួយ​ទូរស័ព្ទ​ឆាប់​អស់​ថ្ម ទូរស័ព្ទ​ងាយ​ឡើងក​ម្តៅ និង​បញ្ចូល​ថ្ម​ដោយ​ចំណាយ​ពេលវេលា​យូរ​ឡើយ ​។

សំខាន់​ជាង​នេះ​ទៅ​ទៀត សម្រាប់​អ្នក​និយម​ប្រើ​ស្មា​ត​ហ្វូ​ន​គ្រប់​គ្នា​មិន​ចូល​ចិត្ត​ទេ​ពេល​ប្រើ​ទូរស័ព្ទ​គាំង​ៗ អូស​មិន​ទាន់ចិត្ត ប៉ុន្តែ​នេះ​លែង​ជា​បញ្ហា​សម្រាប់​អ្នក​ប្រើប្រាស់​ទៀត​ហើយ OPPO A95 បំពាក់​មក​ជាមួយ RAM 8GB & ROM 128GB ដែល​អាច​ធ្វើការ​បន្ថែម​ទំហំ RAM ដល់​ទៅ 5GB ធ្វើ​ឲ្យ​ដំណើរការ​ទូរស័ព្ទ​លឿន​រលូន អូស​រហ័ស​ទាន់ចិត្ត លែង​ស្អិត​ទ្រូង​ហើយ​ ។ បន្ថែម​ពី​នេះ អ្នក​ទាំងអស់​គ្នា​កំពុង​ជួប​ប្រទះ​ជាមួយ​អេ​ក្រង់​បង្ហាញ​តូច ? កម្រិត​រូបភាព​មិនសូវ​ច្បាស់​មែន​ទេ ? OPPO A95 ជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​អេ​ក្រង់​ទម្លុះ AMOLED ធំ​ទូលាយ ជាមួយនឹង​កម្រិត​បង្ហាញ FHD+ ធ្វើ​ឲ្យ​ការ​ទស្សនា​ភ្លឺ​ច្បាស់​ម៉ត់ ត្រជាក់​ភ្នែក ព្រមទាំង​បំពាក់​ដោយ​បច្ចេកវិទ្យា​ការពារ​ភ្នែក​ថែម​ទៀត​ផង​ ។

ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​… OPPO A95 ពោរពេញ​ដោយ​លក្ខណៈ​ពិសេស ចំណែក​រូបរាង​ក៏​ទាក់ទាញ​ជាងគេ​អ៊ីចឹង​តើ ធ្វើ​ឲ្យ​ទប់ចិត្ត​មិន​បាន​នាំ​គ្នា​សម្រុក​ទៅ​កក់​ទុក​មុន​គ្រប់​ៗ​គ្នា ​! ស្រប​ពេល​នោះ​ផង​ដែរ ក៏​មាន​សំនួរ​ជា​ច្រើន​អំពី​តម្លៃពិត​ប្រាកដ​ប៉ុន្មាន ? កក់​ទុក​មុន​ទទួល​បាន​កាដូ​អ្វីខ្លះ ? ហើយ​ថ្ងៃ​ណា OPPO A95 មាន​លក់​លើ​ទីផ្សារ​កម្ពុជា ? ។ កុំ​បារម្ ភ​! រាល់​ច​ម្ង​ល់​របស់​លោក​អ្នក ព្រមទាំង​ចំណុច​លម្អិត​ៗ​លើ​ស្មា​ត​ហ្វូ​ន OPPO A95 នឹង​ត្រៀមខ្លួន​លាតត្រដាង​នៅ​ក្នុង​ថ្ងៃ​ទី​ 22 ខែវិច្ឆិកា ឆ្នាំ ​2021 វេលា​ម៉ោង 7:30 យប់ដោយ​លោក​អ្នក​អាច​តាមដាន​ទស្សនាការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ៕ ដោយសហការ