ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

CP បាន​ពង្រីក​អាជីវកម្ម​សត្វ​ទឹក ដើម្បី​លើក​ស្ទួយ​វារីវប្បកម្ម​នៅ​កម្ពុជា

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ពេល​បច្ចុប្បន្ន​នេះ តម្រូវការ​បរិភោគ​ត្រី​មានការ​កើនឡើង ដោយសារ​តែ​បំរែបំរួល​បរិស្ថាន កំណើនប្រជាជន​និង​ការ​ថយ​ចុះ​ផល​នេសាទ​ត្រី​ធម្មជាតិ​ ។ ក​ក្តា​ទាំងនេះ​ហើយ​ទើប​ធ្វើ​អោយ ​CPF បាន​ជ​ម្រុ​យ​អោយ​មានការ…

រាជធានីភ្នំពេញ ៖ នៅ​ពេល​បច្ចុប្បន្ន​នេះ តម្រូវការ​បរិភោគ​ត្រី​មានការ​កើនឡើង ដោយសារ​តែ​បំរែបំរួល​បរិស្ថាន កំណើនប្រជាជន​និង​ការ​ថយ​ចុះ​ផល​នេសាទ​ត្រី​ធម្មជាតិ​ ។ ក​ក្តា​ទាំងនេះ​ហើយ​ទើប​ធ្វើ​អោយ ​CPF បាន​ជ​ម្រុ​យ​អោយ​មានការ អភិវឌ្ឍន៍​វិស័យ​វា​រី​ប្ប​កម្ម ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ ។ ជាមួយ​នេះ​ផង​ដែរ​ការ​ប្រែប្រួល​ទាំងនេះ​បាន​បង្ហាញ​អោយ​ឃើញច្បាស់​នៅ​ឱកាស​ក្នុង​ការ​រក​ប្រាក់​ចំណូល​ពី​អាជីវកម្ម​មួយ​នេះ ។

លោក​អ្នក​បានដឹង និង​ស្គាល់​ហើយ​ថា​ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ ​ក៏​ដូច​ជា​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត ស្ថិត​ក្រោម​ចក្ខុវិស័យ “​ផ្ទះបាយ​ពិភពលោក​” ប្រកបដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​ប្រតិបត្តិ​អាជីវកម្ម​ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​ដោយ​ទំនួល​ខុស​ត្រូវ​ចំពោះ​គុណភាព សុ​វត្តិភាព អាហា​រូប​ម្ភ និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​អាជីវកម្ម​ទាំងនោះ​គ្របដណ្តប់​លើ​វិស័យ​ជា​ច្រើន ​។ ក្នុង​នោះ​អាជីវកម្ម​វារីវប្បកម្ម ជា​អាជីវកម្ម​ដ៏​សំខាន់​មួយ​របស់ CPF ដែល​បាន​ដំណើរការ និង​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ដោយឡែក​អាជីវកម្ម​វារីវប្បកម្ម​ផ្នែក​ចិញ្ចឹម​ត្រី CPF បាន​ពង្រីក​ខ្លួន​មក​ដល់​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ២០១៩ មក​ម្លេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ និង​វា​រី​វប្បករ​អ្នក​ចិញ្ចឹម​ត្រី​ទាំងអស់​នៅ​កម្ពុជា ​។ ​សម្រាប់​អាជីវកម្ម​វារីវប្បកម្ម CP ខេ​ម​បូ​ឌា បាន​កំពុង​នឹង​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ដោយ​សព្វថ្ងៃ​អាជីវកម្ម​មួយ​នេះ​មានការ​គ្រាំ​ទ្រ​ជា​ខ្លាំង​ពី​បណ្តា​វា​រី​វប្បករ ក៏​ដូច​ជា​អ្នក​ចិញ្ចឹម​ត្រី​នៅ​ទូទៅ​ប្រទេស​កម្ពុជា​ ។

លោក ស៊ីវៈ​ភុ​ន កាង​កាន់ (Siwapon Kangkan) ប្រធាន​ចាត់ការ​ទូទៅ អាជីវកម្ម​វារីវប្បកម្ម​នៃ​ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា ចំកាត់ ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន CP ខេ​ម​បូ​ឌា បាន​យកចិត្ត​ទុក​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​នៅ​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន​ទាំង​បរិមាណ និង​គុណភាព ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​កាត់​បន្ថយ​ការ​នាំ​ចូល​ពិសេស​ដើម្បី​លើក​ស្ទួយ​វិស័យ​វារីវប្បកម្ម​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ជាតិ​ ។ ដោយ​យោង​តាម​ប្រសាសន៍​របស់​លោក​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ​ ២០២០ “​វា​រី​វប្បករ​ទាំងអស់​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​ការ​អនុវត្ត​បច្ចេកទេស​ចិញ្ចឹម និង​ពង្រីក​អាជីវកម្ម​ចិញ្ចឹម​ត្រី​ដើម្បី​ច្បាម​យក​រួច​ប្រើប្រាស់​កាលានុវត្តភាព​នៃ​វិ​បត្ត​ជំងឺឆ្លង​កូ​វិ​ដ​-១៩ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​” ។

តាម​គោលការណ៍​ប្រកបដោយ​និរន្តរភាព CP ខេ​ម​បូ​ឌា ជំរុញ​វារីវប្បកម្ម​កម្ពុជា ដើម្បី​ជួយ​សម្របសម្រួល​ក្នុង​កិច្ចការ​ផលិតកម្ម​អាជីវកម្ម​បង្កើន​សមត្ថភាព​ផលិត ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំ​ចេញ ដោយ​គណៈកម្មការ​ត្រូវ​តែ​ពិនិត្យ​ពិភាក្សា​ឱ្យ​បាន​ស៊ីជម្រៅ​លើ​ដំណើរការ​ផលិតកម្ម​អាជីវកម្ម និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។ ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម​និង​ផ្តោត​សំខាន់​ទៅ​លើ​ចំណី​របស់​សត្វ​ទឹកជា​ច្រើន​ប្រភេទ​ដែល​មានគុណ​ភាព​និង​ពង្រីក​បន្ថែម​នៅ​ដៃគូរ​សហការ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

ក្រុមហ៊ុន CP ខេ​ម​បូ​ឌា បាន​យកចិត្ត​ទុក​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូលរួម​បង្កើន​ផលិតផល​គុណភាព​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ពូជ​ត្រី​ល្អ ចំណី​ត្រី ចំណី​កង្កែប ចំណី​បង្កង នឹង​បាន​ណែនាំ​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម​សំខាន់​ៗ4​ចំណុច​ទាក់ទង​ទៅ​និង​ការ​ចិញ្ចឹម​យ៉ាងណា​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ គឺ​ផ្តោត​សំខាន់​ទៅ​លើ ពូជ ចំណី ការ​គ្រប់​គ្រង់​ទឹក និង ការ​គ្រប់​គ្រង់​បរិស្ថាន​ជុំវិញ ។

1.​ ​ពូជ​ត្រី ( Breed )
ក្នុង​ការ​ចិញ្ចឹម​ត្រី​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​នោះ​ការ​ជ្រើសរើស​ពូជ​ពិតជា​សំខាន់ ដូចនេះ​ក្នុង​ការ​ចិញ្ចឹម​ត្រី​គួរតែ​ជ្រើសរើស​ប្រភេទ​ពូជ​ត្រី​ណា​ដែល​មាន​លក្ខ​ណះ ៖
-ងាយ​រក​ពូជ​មក​ចិញ្ចឹម ងាយស្រួល​ចិញ្ចឹម លូតលាស់​លឿន
-​ធន់​នឹង​ជំងឺ ធន់​នឹង​មជ្ឈដ្ឋាន​ទឹក​រស់នៅ
-​អាច​ស៊ី​ចំណី​ធម្មជាតិ និង​ចំណី​សម្រេច​បាន
-មាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ
-ជា​ប្រភេទ​ពូជ​ត្រី​ដែល​មានការ​អនុញ្ញាត​ពី​រដ្ឋបាល​ជលផល ។
ក្នុង​នោះ​ផង​ដែរ​ក្រុមហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា​មានការ​ផ្គត់ផ្គង់​នៅ​ពូជ​ត្រី​ជា​ច្រើន​ប្រភេទ រួម​មាន​ទី​ឡា​ព្យ៉ា​ក្រហម ត្រី​អណ្តែង ត្រី​ប្រា ជា​ប្រភេទ​ពូជ​ត្រី​មានគុណ​ភាព​ស្រប​តាម​ស្តង់ដា​ផង​ដែរ ។

2.​ ​ចំណី ( Feed)
ការ​ផ្តល់​ចំណី ដោយសារ​តែ​ត្រី​ជា​សត្វ​រស់នៅ​ក្នុង​ទឹក​ពិបាក​ដឹង​ថា​ត្រូវ​ផ្តល់​អាហារ​ដល់​ពួក​គេ​ប៉ុន្មាន ​។ តើ​ត្រី​បាន​ស៊ី​ទាំងអស់​ទេ ? ប្រសិនបើជា​យើង​អោយ​ចំណី​ច្រើន​ពេក​ត្រី​មិន​អាច​ស៊ី​អស់នោះ​អាច​ធ្វើ​អោយ​ខាត​ឬ​ចំណី​ដែល​សល់​អាច​ធ្វើ​អោយ​ខូចគុណភាព​ទឹក​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ត្រី ហើយ​ប្រសិនបើ​តិច​ពេក ត្រី​មានការ​លូតលាស់​យឺត​ជាង​ធម្មតា ​។ ដើម្បី​កាត់​បន្ថយ​បញ្ហា​ទាំងនេះ​មាន​គោលការណ៍​ណែនាំ​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្ត​តាម ​៖
-​អោយ​ចំណី​ត្រី​ជា​ពេលវេលា​ច្បាស់លាស់
-គួរ​អោយ​ចំណី​ត្រី​នៅ​កន្លែង​ដដែល​ៗ​ជា​ប្រចាំ
-​មុន​អោយ​ចំណី​ត្រី​គួរ​អោយ​សញ្ញា​ប្រាប់​ត្រី​ជា​មុន​សិន
-ចំនួន​ចំណី​ដែល​បាន​ផ្តល់​អោយ​ត្រី​គួរតែ​ផ្លាស់​ប្តូរ​រៀង​រាល់ 1-2 ស​ប្តា​ហ៍ម្ត​ង
-​គួរ​មានការ​គណនា​ចំណី​ដែល​អោយ​ត្រី​យ៉ាង​សមរម្យ ។

3.​ ​ការ​គ្រប់​គ្រង់​ទឹក (Water M Management)
ទឹកជា​កត្តា​សំខាន់​លើ​ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ ឬ​អាង អ្នក​ចិញ្ចឹម​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ជា​ប្រចាំ​ដើម្បី​អោយ​ត្រី​មានការ​លូតលាស់ និង​ធំធាត់​បាន​ល្អ នឹង​បញ្ជៀ​សបាន​នូវ​ជំងឺ​បាន​ផង​ដែល សម្រាប់​ការ​គ្រប់គ្រង​គុណភាព​ទឹក​គឺ​ត្រូវ
-ពិនិត្យ​គុណភាព​ទឹក​អោយ​មាន​ព​ណ៍​បៃតងខ្ចី​ជា​និច្ច
-ដាក់​រុក្ខជាតិ​ស្រស់​មួយ​ចំនួន​ដើម្បី​បង្កើន​គុណភាព​ទឹក
-ក្នុង​មួយ​រដូវ​ចិញ្ចឹម​ត្រី​គួរតែ​ប្តូរ​ទឹក​អោយ​បាន ២-៣ ដង នៅ​ពេល​ទឹក​ខុស​ពី​ធម្មតា ក្នុង​ការ​ប្តូរ​ទឹក​២០%-៤០% នៃ​ផ្ទៃ​ទឹក
-មិន​ត្រូវ​អោយ​គោ ក្របី ជ្រូក ឬ​សកម្មភាព​ផ្សេង​ៗ​ដែល​បង្ក​ដល់​គុណភាព​ទឹក
-មិន​ត្រូវ​ត្រាំ​ស្លឹកឈើ ឬ​រុក្ខជាតិ​ផ្សេង​ៗ​ដែល​ធ្វើ​អោយ​មាន​ជាតិពុល​ដល់​ទឹក
-មិន​ត្រូវ​ប្រើ​សារធាតុពុល​ដូច​ជា​ការ​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ម្សៅ​សាប៊ូ​នៅ​ក្នុង​និង​ជុំវិញ​ស្រះ​ត្រួតពិនិត្យ​កុំអោយ​មាន​រុក្ខជាតិ​ក្នុង​ទឹក​ដុះ​ច្រើន​ពេក ។

4.​ ​ការ​គ្រប់​គ្រង់​បរិស្ថាន (Environmental Management )
បរិស្ថាន​ជុំវិញ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ចិញ្ចឹម ដើម្បី​អោយ​ការ​ចិញ្ចឹម​ត្រី មានការ​លូតលាស់ និង​ធំធាត់​បាន​ល្អ និង​ទទួល​បាន​ទិន្នផល​ល្អ សំរាប់​ការ​គ្រប់​គ្រង់​បរិស្ថាន​ដល់​ល្អ មិន​ថា​ស្រះ ឫ អាង
-ត្រូវ​តែ​មាន​ឧ​បករ​ណ៌​ការពារ​សត្វ​ផ្សេង​ៗ​ដូច​ជា សត្វ​ស្លាប សត្វល្អិត​ផ្សេង​ៗ ដែល​អាច​បង្ករ​អោយ​មាន​ផល​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម
-​ស្រះ​ត្រូវ​តែ​មាន​ភ្លឺ​ខ្ពស់ នឹង​មាំ​ល្អ ដើម្បី​ការពារ​ទឹក​លិច
-​ដាំ​ស្មៅ​នៅ​តាម​ភ្លឺស្រះ ដើម្បី​កាត់​បន្ថយ​ការ​ហូរ​ច្រោះ​ដែល​ធ្វើ​អោយ​ទឹកល្អក់
-បាត​ស្រះ​ត្រូវ​រាបស្មើរ ដើម្បី​ងាយស្រួល​ពង្រីង​និង​ប្រមូល​ផល
-តាម​ភ្លឺស្រះ​ត្រូវ​តែ​មាន​បង្កប់​បំពង សម្រាប់​បង្ហូរទឹក​ចូល​ស្រះ ។

ដូចនេះ​ដើម្បី​លើក​ស្ទួយ​វា​រី​ប្ប​កម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​អោយ​កាន់តែ​រីក​ចំរើន ក្នុង​ការ​ចិញ្ចឹម​ត្រី ការ​ចិញ្ចឹម​កង្កែប ការ​ចិញ្ចឹម​បង្កង គន្លឹះ​ដែល​ត្រូវ​តែ​អនុវត្តន៍​នោះ​គឺ ការ​ជ្រើសរើស​ពូជ ការ​ជ្រើសរើស​ចំណី ការ​គ្រប់​គ្រង់​ទឹក និង ការ​គ្រប់​គ្រង់​បរិស្ថាន ជា​កត្តា​ជម្រុញ​អោយ​ការ​ចិញ្ចឹម​ទទួល​បាន​ភាព​ជោគជ័យ ៕ ដោយ​សហការ

QR Code Facebook CP Cambodia
QR Code Youtube CP Cambodia
QR Code-Web site CP Cambodia