ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

OPPO មិន​ទាន់​ប្រកាស​តម្លៃ OPPO A95 ជា​ផ្លូវការ​ផង​ពេល​នេះ​បើក​ឱ្យ Blind Order បាត់​ ជាមួយនឹង​តម្លៃ​ខ្ទង់ $300 !

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទីបំផុត​ស្មា​ត​ហ្វូ​ន OPPO A95 ពោរពេញ​ដោយ​សមត្ថភាព​ខ្លាំង រួម​ជាមួយនឹង​ការ​រចនាបថ​ឌី​ហ្សា​ញ​បែប OPPO Glow ដែល​ស្ថិត​នៅ​ក្នុង​តម្លៃ​ប្រហាក់ប្រហែល…

រាជធានីភ្នំពេញ ៖ ទីបំផុត​ស្មា​ត​ហ្វូ​ន OPPO A95 ពោរពេញ​ដោយ​សមត្ថភាព​ខ្លាំង រួម​ជាមួយនឹង​ការ​រចនាបថ​ឌី​ហ្សា​ញ​បែប OPPO Glow ដែល​ស្ថិត​នៅ​ក្នុង​តម្លៃ​ប្រហាក់ប្រហែល $300 ដែល​អតិថិជន​ទន្ទឹងរង់ចាំ​បាន​មក​ដល់​ហើយ​ ។ ពេល​នេះ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ OPPO បាន​បើក​ទទួល​កក់​ទុក​មុន​ដោយ​មិន​ទាន់​ដឹង​តម្លៃ ឬ​ហៅ​ថា Blind Order ចាប់ពី​ថ្ងៃ​ទី ​12 ដល់​ថ្ងៃ​ទី 22 ខែវិច្ឆិកា ឆ្នាំ​ 2021 ព្រមទាំង​ទទួល​បាន​កាដូ​ជា​ច្រើន​រួម​មាន​៖ Speaker + កាស, កា​តាប​ស្ពាយ​ក្រោយ​, ប័ណ្ណធានា​អេ​ក្រង់ និង​ស៊ី​ម Silver ភ្ជាប់​គម្រោង Smart ធំ​ហ្មង៎ 12 ស​ប្តា​ហ៍​ ។

ក្រៅពី​ហេតុផល​កក់​ទុក​មុន​ដោយ​មិនដឹង​តម្លៃ ឬ Blind Order ដើម្បី​ទទួល​បាន​កាដូ​ជា​ច្រើន​ពី OPPO តើ​នៅ​មាន​ហេតុ​អ្វី​ទៀត​ដែល​អ្នក​គួរ​ពិចារណា​លើ OPPO A95 យក​មក​ប្រើប្រាស់​សម្រាប់​ប្រចាំ​ថ្ងៃ ?

•​ ​OPPO A95 បំពាក់​ដោយ RAM 13GB ឬ​ហៅ​ថា RAM Expansion
ឆ្ងល់​ទេ ? ហេតុ​អ្វី OPPO A95 បង្កប់ RAM ធំ​រហូត​ដល់ 13GB ​? ដោយ OPPO A95 បំពាក់​នូវ RAM 8GB ហើយ​ក៏​មាន​បន្ថែម RAM Expansion 5GB ដែល​អាច​បន្ថែម​បាន​ដោយ​ខ្លួនឯង​ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ឡើយ ​។ ហើយ​មុខងារ RAM Expansion ជា​មុខងារ​ជំនួយ​បន្ថែម​ដល់​សមត្ថភាព​ដំណើរការ​របស់​ទូរស័ព្ទ​នៅ​ពេល​ទំហំ RAM ជាក់ស្តែង​មិន​អាច​បំពេញការងារ​គ្រប់គ្រាន់ ហើយ​បច្ចេកវិទ្យា​នេះ​នឹង​ប្រើប្រាស់​ទំហំ​ផ្ទុក​ទិន្នន័យ​ក្នុង​ទូរស័ព្ទ (ROM) មក​ប្រើ​បណ្តោះអាសន្ន ដើម្បី​ឲ្យ​ទូរស័ព្ទ​អាច​ដំណើរការ​កម្មវិធី​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន​រលូន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ ពិសេស​ដើម្បី​បំពេញតម្រូវការ​អ្នក​ចូល​ចិត្ត​លេង​ហ្គេ​ម និង​ផ្គាប់ចិត្ត​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ ​។

•​ ​OPPO A95 បំពាក់​ដោយ​កម្លាំង​សាក​ថ្ម 33W និង​ថាមពល​ថ្ម 5000mAh
សម្រាប់​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​បាន​លើក​ឡើង​ស្រ​ដៀង​ៗ​គ្នា​ថា រាល់ពេល​ទិញ​ទូរស័ព្ទ​ចំណុច​ដែល​ផ្តោត​សំខាន់​ជាងគេ​លើ​កម្លាំង​សាក​ថ្ម និង​ថាមពល​ថ្ម ដើម្បី​ជា​ការ​បំពេញតម្រូវការ​ប្រចាំ​ថ្ងៃ​។ ហេតុនេះ​ហើយ​ទើប OPPO បំពេញ​តាម​តម្រូវ​ចិត្ត​អតិថិជន​ដោយ​មិន​ចាំបាច់​យួរ Power Bank តាម​ខ្លួន មិន​ចាំបាច់​បារម្ភ​ទូរស័ព្ទ​ឡើងក​ម្តៅ និង​មិនបាច់​បារម្ភ​ពី​ការ​បញ្ចូល​ថ្ម​ឡើយ ​។ ដោយ OPPO បាន​បំពាក់​កម្លាំង​សាក​ថ្ម 33W ជាមួយនឹង​ថាមពល​ថ្ម 5000mAh លើ​ស្មា​ត​ហ្វូ​ន OPPO A95 ស៊េរី​ថ្មី​របស់​ខ្លួន គ្រាន់តែ​សាក​ថ្ម​ត្រឹម 5 នាទី​អាច​និយាយ​ទូរស័ព្ទ​បាន 5 ម៉ោង ឬ​សាក​ថ្ម​ត្រឹម 5 នាទី​អាច​មើល​វី​ដេ​អូ​បាន 1.81 ម៉ោង​ឯ​ណ្ណោះ​ ។ លើស​ពី​នេះ​វា​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ការពារ​សុខភាព​ថ្ម​ទូរស័ព្ទ និង​ការពារ​ការ​ឡើងក​ម្តៅ​ទូរស័ព្ទ​លោក​អ្នកផង​ដែរ​ ។

•​ ​OPPO A95 រចនាប័ទ្ម​បែប OPPO Glow ដ៏​ប្លែក និង​ទាក់ទាញ
ក្រៅពី​បច្ចេកវិទ្យា​ទំនើប​ៗ OPPO ក៏​មិន​ភ្លេច​នាំ​អ្វី​ដែល​លេចធ្លោ និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​អតិថិជន​គ្រប់​ស្រទាប់​វ័យ​ដែរ ជាមួយ​ផ្នែក​រចនាប័ទ្ម​រូបរាង​ឌី​ហ្សា​ញ និង​រស​និយម​ដ៏​ទាន់សម័យ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី OPPO A95 ដែល​ក្នុង​នោះ​វា​ជា​ស្មា​ត​ហ្វូ​ន​ត្រកូល A ដំបូង​ស្ថិត​ក្នុង​កម្រិត​ថវិកា​ខ្ទង់ 300$ រំលេច​ដោយ​ការ​រចនា​បែប OPPO Glow ធ្វើ​ឲ្យ​ទូរស័ព្ទ​មើលទៅ​គ្រើម ប៉ុន្តែ​រលោង​នៅ​ពេល​ចាប់​កាន់​ក្នុង​ដៃ ជាមួយនឹង​កម្រាស់ 7.95mm និង​ទម្ងន់ 175g ស្តើង​ជាងគេ​និង​ស្រាល​ជាងគេ ពិសេស​គឺ​មិន​ជាប់​ស្នាម​ក្រយៅ​ដៃ 100% ហើយ​ការ​រចនា​បែប​នេះ​ភាគច្រើន​ឃើញ​មាន​តែ​នៅ​លើ​ទូរស័ព្ទ​ដែល​តម្លៃ​ថ្លៃ​ៗ​ប៉ុណ្ណោះ ​។


•​ ​OPPO A95 បំពាក់​ដោយ​អេ​ក្រង់​ទម្លុះ AMOLED ការពារ​ភ្នែក
អ្វី​ដែល​កាន់តែ​ពិសេស OPPO A95 បាន​បំពាក់​មក​ជាមួយ​អេ​ក្រង់​ទម្លុះ AMOLED ដែល​ជា​ការ​វិវិត្ត​ន៍​ចុង​ក្រោយ​លើ​បច្ចេកវិទ្យា​អេ​ក្រង់ ហើយ​ភាគច្រើន​ស្មា​ត​ហ្វូ​ន​បំពាក់​ដោយ​អេ​ក្រង់​ប្រភេទ​នេះ​គឺ​មាន​តម្លៃ​ថ្លៃ​ៗ​ខ្ពស់​ៗ​តែ​ខុស​ប្លែក​អី OPPO A95 មាន​តម្លៃ​ខ្ទង់ $300 ក៏​បាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ទាន់សម័យ​នេះ​ដែរ ដែល​វា​អាច​បង្ហាញ​ពី​ភាព​ទាក់ទាញ​លើ​កាមេរ៉ា​ស្កេ​ន​មុខ​ដោះ​សោរ ព្រមទាំង​បង្ហាញ​រូបភាព​បាន​កាន់តែ​ស្រឡះ​ត្រជាក់​ភ្នែក​ប្រសើរ​ជាង​អេ​ក្រង់​តំណក់ទឹក​ទៅ​ទៀត ។

•​ ​OPPO A95 បំពាក់​ជាមួយ​បន្ទះ​ឈី​ប Qualcomm Snapdragon 662
លើស​ពី​នេះ OPPO A95 ក៏​មិន​ភ្លេច​បំពាក់​មក​ជាមួយ​បន្ទះ​ឈី​ប Qualcomm Snapdragon 662 ដែល​ដំណើរការ​ឲ្យ​ម៉ាស៊ីន​ទូរស័ព្ទ​លោក​អ្នក​កាន់តែ​មាន​ភាព​រលូន ដោយ​គ្មាន​ភាព​រអាក់រអួល​ឡើយ ​។

ទាំង​អស់នេះ​គឺជា​លក្ខណៈ​ពិសេស​ៗ​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី OPPO A95 ដែល​បងប្អូន​អតិថិជន​អាច​ពិចារណា​ចំណាយ​ប្រាក់​ដូរ​ទូរស័ព្ទ​ឡើង​ស៊េរី ដែល​ស្មា​ត​ហ្វូ​ន​នេះ​មាន​តម្លៃ​ប្រហាក់ប្រហែល​ខ្ទង់ $300 ប៉ុណ្ណោះ ប៉ុន្តែ​អាច​និយាយ​បាន​ថា ចំពោះ​តម្លៃ​ប៉ុណ្ណឹង​អម​ជាមួយ​លក្ខណៈ​ពិសេស​ៗ សមត្ថភាព​ខ្លាំង​ៗ​ធានា​ថា​មិន​ខកចិត្ត ឬ​ស្តាយក្រោយ​ឡើយ​។ ដូចនេះ​នៅ​ចាំ​អី​ទៀត​…​? លោក​អ្នក​គ្រាន់ តែ​អញ្ជើញ​ទៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ ដែល​មាន​ផ្លា​ក OPPO ទូ​ទាំង​ប្រទេស រួច​ធ្វើការ​កក់​ទុក​មុន ឬ Blind Order ពី​ម្ចាស់​ហាង​ដើម្បី​ទទួល​បាន​កាដូ​រួម​មាន Speaker + កាស , កា​តាប​ស្ពាយ​ក្រោយ​, ប័ណ្ណធានា​អេ​ក្រង់ និង​ស៊ី​ម Silver ភ្ជាប់​គម្រោង Smart ធំ​ហ្មង៎ 12 ស​ប្តា​ហ៍​។ ឃើញ​ទេ​…​? ងាយ​ៗ​ស្រួល​ៗ​បាន​ទូរស័ព្ទ OPPO A95 ស៊េរី​ថ្មី​មក​ប្រើ​មុនគេ​បង្អួត​គេឯង​ហ្មង៎ ​៕ ដោយសហការ