ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​ដេ​អូ​បើក​ប្រអប់ OPPO A95 បំពាក់ RAM ធំ​រហូត​ដល់ 13GB ត្រូវ​បាន​គេ​បង្ហោះ​ពេញ​បណ្តាញ​សង្គម មុន​ពេល​ប្រកាស​ចេញ​ជា​ផ្លូវការ (វីដេអូ)

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តើ​មាន​អ្វី​ប្លែក​នៅ​លើ​ស្មា​ត​ហ្វូ​ន OPPO A95 ​? ទើប​ធ្វើ​ឲ្យ​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ និង Youtubers រួម​ទាំង…

រាជធានីភ្នំពេញ ៖ តើ​មាន​អ្វី​ប្លែក​នៅ​លើ​ស្មា​ត​ហ្វូ​ន OPPO A95 ​? ទើប​ធ្វើ​ឲ្យ​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ និង Youtubers រួម​ទាំង Gamers ប្រុស​ស្រី​ល្បី​ៗ​ជា​ច្រើន​រូប​នាំ​គ្នា​បង្ហោះ​វី​ដេ​អូ​បើក​ប្រអប់​និយាយ​លាតត្រដាង​ពី OPPO A95 បែប​នេះ ? ជា​ការ​ពិត​ណាស់ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​នៅ​លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក​របស់ OPPO បាន​បញ្ចេញ​នូវ​ព័ត៌មាន OPPO A95 ហើយ​ក៏​សង្កេត​ឃើញ​ថា​មាន​តារា​ៗ​ជា​ច្រើន​រូប​បាន​ធ្វើការ​បើក​ប្រអប់​នូវ​ស្មា​ត​ហ្វូ​ន OPPO A95 ស៊េរី​ថ្មី​ចុង​ក្រោយបង្អស់ ខណៈ​ស្មា​ត​ហ្វូ​ន​នេះ​នឹង​មក​ដល់ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅឡើយ​ ។

តាម​ការ​សង្កេត​នៅ​ក្នុង​វី​ដេ​អូ​ជា​ច្រើន​ឃើញ​ថា ពួក​គាត់​បាន​សម្តែង​នូវ​អារម្មណ៍​ភ្ញាក់ផ្អើល និង​ពេញ​ចិត្តជា​ខ្លាំង​នៅ​ពេល​ចាប់​កាន់​ស្មា​ត​ហ្វូ​ន​នេះ​លើក​ដំបូង​និង​មុនគេ​បង្អស់ ដោយ​លើក​សរសើរ​គ្រប់​ៗ​គ្នា​ពី​រចនាប័ទ្ម បែប​ទាន់សម័យ ព្រមទាំង​សមត្ថភាព​លេចធ្លោ​ផ្សេង​ៗ​ទៀត​របស់ OPPO A95 មិន​ដាច់​ពី​មាត់ ​។ លើស​ពី​នេះ​ពួក​គេ​ក៏​បាន​បន្ត​ថា បើ​តាម​ការ​ប៉ានស្មាន​មើល ស្មា​ត​ហ្វូ​ន​នេះ​គឺ​មាន​តម្លៃ​ប្រហាក់ប្រហែល​ខ្ទង់ $300 ប៉ុណ្ណោះ ប៉ុន្តែ​វា​មាន​លក្ខណៈសម្បត្តិ​ពិសេស​ជាងគេ​បើ​ធៀប​ជាមួយ​ស្មា​ត​ហ្វូ​ន​ដទៃ​ដែល​មាន​តម្លៃ​ប្រហែល​ៗ​គ្នា​ ។

តួយ៉ាង លោក​អ្នក​ច្បាស់​ជា​ចង់​ដឹង​ស៊ីជម្រៅ​អំពី​លក្ខណៈ​ពិសេស OPPO A95 ដែល​តារា​ល្បី​ៗ​បាន​និយាយ​ក្នុង​វី​ដេ​អូ​ទាំងនោះ​ហើយ​មែន​ទេ ? តើ OPPO A95 បំពាក់​ជាមួយ មុខងារ និង​លក្ខណៈ​ពិសេស​អ្វីខ្លះ ? ដោយ​ក្នុង​វី​ដេ​អូ​នោះ​ពួក​គេ​បាន​លើក​ចំណុច​ស្រ​ដៀង​ៗ​គ្នា​យ៉ាង​ដូច្នេះ​ថា «​លើក​នេះ​ពិសេស​ជាង​លើក​មុន​ៗ​ដោយ OPPO A95 មាន​មុខងារ​បន្ថែម RAM រហូត​ដល់​ទៅ 5GB ដែល​ធ្វើ​ឲ្យ RAM សរុប​មាន​ចំនួន 13GB ដែល​មុខងារ​នេះ​ហៅ​ថា RAM Expansion ជា​មុខងារ​ជំនួយ​ដល់​សមត្ថភាព​ទូរស័ព្ទ​ឲ្យ​ដំណើរការ​កម្ម​វិធិ​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន​យ៉ាង​រលូន ព្រមទាំង​អាច​បន្ថែម RAM ដោយ​ខ្លួនឯង​ដោយ​ចាំបាច់​ចំណាយ​ប្រាក់​ឡើយ ​។ ហើយ​បើ​មើល​នឹង​ភ្នែក​ឃើញ​ថា OPPO A95 មាន​រូបរាង​ស្តើង​ស្រាល ប៉ុន្តែ​ថាមពល​ថ្ម​មាន​ទំហំ​ធំ​រហូត​ដល់​ទៅ 5000mAh ដែល​អាច​ទ្រទ្រង់​នឹង​កម្លាំង​សាក​ថ្ម 33W ដោយ​បញ្ចូល​ថ្ម​ត្រឹមតែ 5 នាទី​អាច​ទស្សនា​វី​ដេ​អូ​ដល់​ទៅ​ជាង ​២ ​ម៉ោង​ឯ​ណ្ណោះ​ ។

លើស​ពី​នេះ វា​ជា​ស្មា​ត​ហ្វូ​ន​ត្រកូល A ដំបូង​គេ​រចនាបថ​តាម​បែប OPPO Glow ដ៏​កាលី​ប​ស៊ី​វិ​ល័យ​ដាច់​គេ ធ្វើ​ឲ្យ​ទូរស័ព្ទ​មើលទៅ​គ្រឺ​ម ប៉ុន្តែ​រលោង​នៅ​ពេល​ចាប់​កាន់ ជាមួយនឹង​កម្រាស់ 7.95mm និង​ទម្ងន់ 175g អាច​និយាយ​បាន​ថា​ធំ​តែ​ស្តើង ធំ​តែ​ស្រាល ស្តើង​ជាងគេ និង​ស្រាល​ជាងគេ ​។ ហើយ​សម្រាប់ OPPO A95 ក៏​មាន​ជម្រើស 2 ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ពណ៌ Glowing Rainbow Silver និង Glowing Starry Black ដែល​ទាំង 2 ពណ៌​នេះ​គឺ​មិន​ជាប់​ស្នាម​ក្រយៅ​ដៃ 100% ហើយ​ភាគច្រើន​រចនាបថ​ឌី​ហ្សា​ញ​បែប​នេះ​មាន​បំពាក់​តែ​លើ​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ខ្ពស់​ៗ​តែ OPPO A95 វិញ​មាន​តម្លៃ​ប្រហាក់ប្រហែល $300 ប៉ុណ្ណោះ» ​។​

ដើម្បី​ជ្រាប​​ច្បាស់​ថា​ ការ​បើក​ប្រអប់ Unboxing យ៉ាងណា​នោះ សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​នេះ​ទាំងអស់​គ្នា ៖

https://youtu.be/zyMQPUcQ2NQ
https://youtu.be/yWHwibSwUdQ
https://youtu.be/AaCMKBi2ygI
https://youtu.be/A1D1BP29W4I

ក្រោយ​មើល​ទស្សនា​វី​ដេ​អូ​បើក​ប្រអប់ OPPO A95 ហើយ​អ្នក​ទាំងអស់​គ្នា​ចាប់អារម្មណ៍​លើ​ចំណុច​មួយ​ណា​ជាងគេ ? ហើយ​នរ​ណាខ្លះ​មាន​គម្រោង​ប្តូរ​ទូរស័ព្ទ​ចាស់​យក OPPO A95 ពេល​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា? លោក​អ្នក​អាច​ពិចារណា​បណ្តើរ​ៗ​បាន​លើ​ស្មា​ត​ហ្វូ​ន OPPO A95 ដែល​តម្លៃ​ប្រហាក់ប្រហែល​ខ្ទង់ $300 ​។ ហើយ​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​របស់​ស្មា​ត​ហ្វូ​ន OPPO A95 អតិថិជន​ទាំងអស់​គ្នា​សូម​រង់ចាំ​តាមដាន​នៅ​លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ៕ ដោយសហការ