មាន KHQR អេស៊ីលីដាតែមួយស្កេនបានគ្រប់ស្ថាប័ន
រាជធានីភ្នំពេញ ៖ អត់ដែលដឹងសោះថា ងាយអើយសែនងាយ លែងខ្វល់ខ្វាយរឿងទៅតាមរក QR Code របស់ស្ថាប័ននេះ ស្ថាប័នោះ និងមិនរញ៉េរញ៉ៃពេលអតិថិជិនសួររកម្តងៗ…
រាជធានីភ្នំពេញ ៖ អត់ដែលដឹងសោះថា ងាយអើយសែនងាយ លែងខ្វល់ខ្វាយរឿងទៅតាមរក QR Code របស់ស្ថាប័ននេះ ស្ថាប័នោះ និងមិនរញ៉េរញ៉ៃពេលអតិថិជិនសួររកម្តងៗ…
រាជធានីភ្នំពេញ ៖ អត់ដែលដឹងសោះថា ងាយអើយសែនងាយ លែងខ្វល់ខ្វាយរឿងទៅតាមរក QR Code របស់ស្ថាប័ននេះ ស្ថាប័នោះ និងមិនរញ៉េរញ៉ៃពេលអតិថិជិនសួររកម្តងៗ ដើម្បីទូរទាត់ទៀតហើយ មានតែ KHQR របស់ធនាគារ អេស៊ីលីដា តែមួយស្កែន QR បានគ្រប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ចំណែកអតិថិជនដែលមកទិញឥវ៉ាន់ចាប់ហួយរបស់យើងក៏កាន់តែងាយស្រួលក្នុងការទិញទំនិញរបស់យើងកាន់តែច្រើនថែមទៀតផង ។
តោះ ! អស់ក្តីបារម្ភក្នុងការស្កេនទូទាត់ទំនិញ ឬសេវាកម្មទៀតហើយ មានតែ KHQR របស់ធនាគា អេស៊ីលីដា តែមួយដោះស្រាយការចាយវាយបានគ្រប់ពេល និងគ្រប់ទីកន្លែង ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា បានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Code ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២៥ ខែតុលាកន្លងមកនេះ ។
សម្រាប់អតិថិជននៅធនាគារ ឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Code របស់អេស៊ីលីដា ដែលជាស្តង់ដារ QR Code តែមួយសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន ៕
ដើម្បីស្នើសុំ KHQR Code របស់ធនាគារ អេស៊ីលីដា សម្រាប់ទូទាត់ទំនិញ-សេវាកម្មផ្សេងៗ សូមចុចទីនេះ ៖ https://www.acledabank.com.kh/kh/khm/frm_mobile
ចែករំលែកព័តមាននេះ