ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូ​កា​-​កូ​ឡា បន្ត​ប្តេជ្ញា​យកចិត្តទុកដាក់​លើ​កិច្ចការចីរភាព​នៅ​កម្ពុជា ក្នុង​ជំនួប​ទ្វេភាគី​ជាមួយឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា

2 ខែ មុន

ទីក្រុង​ញូ​វ​យ៉​ក, ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ​២៦…

ទីក្រុង​ញូ​វ​យ៉​ក, ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ​២៦ ខែកញ្ញា ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​រំលឹក​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​យូរអង្វែង​ចំពោះ​កិច្ចការ​ចីរភាព​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ។ កិច្ចប្រជុំ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​នាទី​ក្រុង​ញូយ៉ក មុន​ពេល​ដែល​ឯកឧត្តម​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ​។

លោក Michael Goltzman អនុប្រធាន​ជាន់ខ្ពស់​នៃ​គោលនយោបាយ​សកល និង​ចីរភាព ដែល​ជា​អ្នកតំណាង​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ក្នុង​ជំនួប​ទ្វេភាគី​នោះ បាន​គូសបញ្ជាក់​ពី​ការ​រួមចំណែក​ជា​ច្រើន​ទសវត្សរ៍​របស់​ក្រុមហ៊ុន​ចំពោះ​កំណើនសេដ្ឋកិច្ច ការងារ​អភិវឌ្ឍន៍ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ចីរភាព​របស់​ក្រុមហ៊ុន នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

ក្នុង​ជំនួប​នោះ លោក Goltzman បាន​សង្កត់ធ្ងន់​លើ​ភាព​ស្របគ្នា​នៃ​គោលបំណង​របស់ ក្រុមហ៊ុន កូ​កា​-​កូ​ឡា ជាមួយនឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​សសរស្តម្ភ​ដ៏​សំខាន់​នៃ​ចក្ខុវិស័យ​របស់​ប្រទេស​កម្ពុជា​ឆ្នាំ ២០៥០ ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។ យុទ្ធសាស្ត្រ​នេះ ផ្តោត​លើ​អាទិភាព​សំខាន់​ៗ​ចំនួន​ប្រាំ ដូច​ជា​៖ មនុស្ស ផ្លូវ ទឹក អគ្គិសនី និង​បច្ចេកវិទ្យា ​។ ក្រុមហ៊ុន កូ​កា​-​កូ​ឡា ប្តេជ្ញា​គាំទ្រ​ដល់​គោលដៅ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​នៅ​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​វិស័យ​ដែល​ជះ​ឥទ្ធិពល​ខ្ពស់​ដូច​ជា វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​ជាដើម ​។

លោក Goltzman បាន​មាន​ប្រសាសន៍​ថា​ ៖ «​ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​សម្រេច​ឱ្យ​បានជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ក្រុមហ៊ុន កូ​កា​-​កូ​ឡា ពិតជា​មាន​មោទកភាព​ចូលខ្លួន​ជា​ដៃគូ​សហការ ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ ។ យើង​កំពុង​វិនិយោគ​លើ​ដំណោះស្រាយ​ដ៏​មាន​នវានុវត្តន៍ ដែល​លើក​ស្ទួយ​ដល់​ការ​អភិវឌ្ឍ​បៃតង និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​យើង​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​»​ ។

ក្រុមហ៊ុន កូ​កា​-​កូ​ឡា មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ១៩៦៣ ហើយ​បាន​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​កម្ពុជា និង​រួមចំណែក​ក្នុង​ការ​ផ្តល់​ឱកាស​ការងារ​ជា​ច្រើន​កន្លែង ជាក់ស្តែង​ក្រុមហ៊ុន​កំពុង​មាន​បុគ្គលិក​ដែល​បាន​បម្រើ​ការ​ដោយ​ផ្ទាល់​ចំនួន​ជាង ៨៣០ នាក់ បុគ្គលិក​បម្រើ​ការងារ​ដោយ​ប្រយោល​ជាង ៨០០០ នាក់​។ ៩៩,៧% នៃ​បុគ្គលិក គឺជា​ជនជាតិ​ខ្មែរ​។ លើស​ពី​នេះ ៣៧% នៃ​បុគ្គលិក​ដែល​កាន់​តំណែង​ក្នុង​ជួរ​ថ្នាក់​គ្រប់គ្រង​កម្រិត​កណ្ដាល គឺជា​ស្ត្រី​។
ប្រតិបត្តិការ​អាជីវកម្ម​របស់ ក្រុមហ៊ុន កូ​កា​-​កូ​ឡា នៅ​កម្ពុជា ត្រូវ​បាន​គាំទ្រ​ដោយ​ដៃគូ​របស់​ខ្លួន គឺ​ក្រុមហ៊ុន ស្វាយ​អឺ កូ​កា​-​កូ​ឡា លី​មី​ធី​ត ដែល​ជា​ដៃគូ​ផលិត​ភេសជ្ជៈ​ធំ​ជាងគេ​លំដាប់​ទី​ប្រាំ​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ដោយ​កំពុង​មាន​វត្ត​មាននៅ កម្ពុជា វៀតណាម ចិន និង​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​ ។

ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ លោក Michael Goltzman អនុប្រធាន​ជាន់ខ្ពស់​នៃ​គោលនយោបាយ​សកល និង​ចីរភាព បាន​ពិភាក្សា​អំពី​ការ​រួមចំណែក​របស់ ក្រុមហ៊ុន កូ​កា​-​កូ​ឡា ចំពោះ​ការ​គាំពារ​ទឹក ការ​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក ការ​បង្កើត​សំបក​វេច​ខ្ចប់​ប្រកបដោយ​ចីរភាព និង​ការ​លើកកម្ពស់​ដល់​សេដ្ឋកិច្ច​ច​ក្រា​ ។

លោក Goltzman បាន​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន​នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​ការ​គាំទ្រ​របស់​ខ្លួន ចំពោះ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​កម្ពុជា ដោយ​បន្ត​ការ​វិនិយោគ​លើ​គំនិត​ផ្តួចផ្តើម​ពាក់ព័ន្ធ​នឹង​ចីរភាព ទឹក និង​ការ​វេច​ខ្ចប់ ដែល​ជំរុញ​ឱ្យ​មាន​ផល​វិជ្ជមាន​ដល់​មនុស្ស និង​បរិស្ថាន ​។

អំពី​ក្រុមហ៊ុន កូ​កា​-​កូ​ឡា
ក្រុមហ៊ុន កូ​កា​-​កូ​ឡា (NYSE: KO) គឺជា​ក្រុមហ៊ុន​ភេសជ្ជៈ​សកល លក់​ភេសជ្ជៈ​ចំនួន​ជាង ៥០០ ម៉ាក នៅ​ជាង ២០០ ប្រទេស​នៅ​លើ​ពិភពលោក ​។ បន្ថែម​ពីលើ​ម៉ាក​យីហោ កូ​កា​-​កូ​ឡា របស់​ក្រុមហ៊ុន ផលិតផល​របស់​យើង​រួម​មាន ម៉ាក​ភេសជ្ជៈ​ដែល​មាន​តម្លៃ​បំផុត​របស់​ពិភពលោក ដូច​ជា ភេសជ្ជៈ​ដែល​ផលិត​ពី​រុក្ខជាតិ AdeS, តែ​បៃតង Ayataka, កាហ្វេ Costa, ទឹក Dasani, ទឹក​ផ្លែ​ឈើ Del Valle, ទឹកដោះគោ Fairlife, Fanta , កាហ្វេ Georgia, តែ និង​កាហ្វេ Gold Peak, តែ Honest, ទឹកក្រឡុក និង​ទឹក​ផ្លែ​ឈើ Innocent, ទឹក​ផ្លែ​ឈើ Minute Maid, ភេសជ្ជៈ​កីឡា Powerade, ទឹក​ផ្លែ​ឈើ Simply, ទឹក Smartwater, Sprite, ទឹក​vitaminwater និង​ទឹកដូង ZICO ។

យើង​កំពុង​អភិវឌ្ឍ​ផលិតផល​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​បន្តបន្ទាប់ រួម​មាន​ដូច​ជា​ការ​កាត់​បន្ថយ​ជាតិ​ស្ករ​នៅ​ក្នុង​ភេសជ្ជៈ និង​ការ​នាំ​យក​ផលិតផល​ថ្មី​ៗ​ទៅ​កាន់​ទីផ្សារ​ជាដើម​ ។ យើង​ក៏​កំពុងធ្វើការ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​របស់​យើង​ទៅ​លើ​បរិស្ថាន តាម​រយៈ​ការ​ផ្ដល់​ភាព​ស្រស់បំព្រង​ដល់​ធម្មជាតិ​វិញ និង​ការ​លើកកម្ពស់​ការ​កែ​ច្នៃ​។ ជាមួយនឹង​ដៃគូ​ផលិត​ភេសជ្ជៈ​របស់​យើង យើង​ផ្តល់​ការងារ​ដល់​បុគ្គលិក​ជាង ៧​ សែន​នាក់ ដែល​ជ្រោមជ្រែង​ដល់​កំណើនសេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន​នៅ​ទូ​ទាំង​ពិភពលោក ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ Coca-Cola Journey នៅ​លើ​គេហទំព័រ ៖ www.coca-colacompany.com និង​តាមដាន​ក្រុមហ៊ុន កូ​កា​-​កូ​ឡា នៅ​លើ Twitter, Instagram, Facebook និង LinkedIn ៕ អត្ថបទសហការ