ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដា​ហ្ស DAZZ ភេសជ្ជៈ​ប៉ូវ​កម្លាំងខ្លាំង​លេខ ១ មានរង្វាន់​ដ៏អស្ចារ្យ ឈ្នះ​ច្រើន !

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ រយៈពេល​ត្រឹមតែ​ជាង ១០​ថ្ងៃ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ «Made in Cambodia»…

រាជធានីភ្នំពេញ ៖ រយៈពេល​ត្រឹមតែ​ជាង ១០​ថ្ងៃ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ «Made in Cambodia» ឈានមុខ​គេ​នៅ​កម្ពុជា បាន​សម្ពោធ​ផលិតផល​ថ្មី​ចំនួន ២​ផ្សេង​គ្នា រួម​មាន​ ៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង វ៉ា​យ​ឃី​ង​ស៍ មាន​ជាតិ​ហ្គា​ស រសជាតិ​ឆ្ងាញ់ ក្លិន​ឈ្ងុយ ផ្ដល់​អារម្មណ៍​ស្រស់ស្រាយ និង​ថាមពល​ខ្លាំងក្លា​សម្រាប់​រាង​កាយ​, និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស ផ្ដល់​ថាមពល​ខ្លាំង​លេខ​១ រសជាតិ​ល្អ​ជាងគេ កាត់​បន្ថយ​ជាតិ​ស្រវឹង​បាន​លឿន​ជាងគេ ជំនួយការ​បើកបរ​បាន​យូរ​ជាងគេ និង​ផ្ដល់​ថាមពល​រហ័ស​ជាងគេ​ ។

ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​របស់​អតិថិជន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ក៏​បាន​សម្ពោធ​ជា​ផ្លូវការ និង​ដាក់​លក់​ផលិតផល​ថ្មី​សន្លាង​មួយទៀត​នោះ​គឺ​ភេ​ជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សម្ពោធ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វ៉ា​យ​ឃី​ង​ស៍ កាលពី​ដើមខែ​កន្លង​ទៅ​នេះ​ ។ ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស នាំ​មក​ជាមួយ​នូវ​រង្វាន់​ខ្លាំង​ជាងគេ និង​ឈ្នះ​ច្រើន​ជាងគេ រួម​មាន​៖ រថយន្ត​គាស់​កេស Mitsubishi Xpander ស៊េរី​ថ្មី​, ម៉ូតូ ហុងដា​ឌ្រី​ម​, ទូរស័ព្ទ Samsung Galaxy A55 ស៊េរី​ថ្មី​ស៊ី​វី​ល័យ និង​លុយ​សុទ្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ។

សូម​បញ្ជាក់​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស គឺជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខ្លាំង​លេខ ១ ដំបូង​គេ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ផលិត​ឡើង​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ចុង​ក្រោយបង្អស់​ពី​អា​ល្លឺ​ម៉​ង់ គ្រឿងផ្សំ​ល្អ​បំផុត​ពី​សហ​គម​អឺរ៉ុប និង​មាន​អ្នកជំនាញ​ពិតប្រាកដ​ក្នុង​ផ្នែក​ផលិត​ភេសជ្ជៈ និង​ស្រា​បៀរ ដែល​ធ្វើ​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត និង​ជឿជាក់​ក្នុង​ការ​ប្រើប្រាស់​គ្រប់​ផលិតផល​ទាំងអស់​។ ជាក់ស្តែង​រោងចក្រ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​វិញ្ញាបនបត្រ​ធំ​ៗ​ពីរ​រួម​មាន ​៖ ISO 9001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង ISO 14001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​, ទទួល​បាន​នូវ​ពានរង្វាន់​គ្រប់គ្រង​ច្រវាក់​ផលិតកម្ម​ពិភពលោក World-class Operation Management, ទទួល​បាន​ពានរង្វាន់​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព និង​សុខុមាលភាព​ការងារ​ដ៏​ល្អ​ឥត​ខ្ចោះ​-​អាស៊ាន ASEAN-OSHNET Excellence Award» និង​ទទួល​បាន​មេដាយមាស Monde Selection ចំនួន​ ៣៧​គ្រឿង ច្រើន​ជាងគេ​បំផុត​នៅ​កម្ពុជា បញ្ជាក់​ពី​ការ​វាយតម្លៃ​ទៅ​លើ​គុណភាព​ផលិតផល​ ៕ អត្ថបទសហការ