ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណលោកស្រី ទ្រី ដាណា ចូលរួមប្រយុទ្ធប្រឆាំងកូវីដ ១៩

2 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក​ស្រី ទ្រី ដាណា ដែល​គេ​ស្គាល់​ថា ​ជា​ម្ចាស់​ហាងពេជ្រ​​ដ៏​ធំ​មួយ​នៅ​ព្រែក​ព្នៅ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ជា​បន្ត​បន្ទាប់​ដូច​ភ្លៀង​រលឹម​គួរ​ឱ្យ​សរសើរ ។ កាល​ពី​ពេល​ថ្មី​ៗ​នេះលោក​ស្រីក៏​បាន​នាំ​យក​អំណោយ​ស្បៀង​អាហារ​ជា​ច្រើនប្រគល់​ជូន​រដ្ឋបាល​ខេត្ត​សៀមរាប…

ខេត្តសៀមរាប ៖ លោក​ស្រី ទ្រី ដាណា ដែល​គេ​ស្គាល់​ថា ​ជា​ម្ចាស់​ហាងពេជ្រ​​ដ៏​ធំ​មួយ​នៅ​ព្រែក​ព្នៅ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ជា​បន្ត​បន្ទាប់​ដូច​ភ្លៀង​រលឹម​គួរ​ឱ្យ​សរសើរ ។ កាល​ពី​ពេល​ថ្មី​ៗ​នេះលោក​ស្រីក៏​បាន​នាំ​យក​អំណោយ​ស្បៀង​អាហារ​ជា​ច្រើនប្រគល់​ជូន​រដ្ឋបាល​ខេត្ត​សៀមរាប ដើម្បី​ចាត់​ចែង​ជួយ​ដល់​ប្រជាជន​រង​ផល​ប៉ះ​ពាល់​ដោយសារ​កូវីដ១៩ និង​ប្រជាជន​ជួប​ការ​លំបាក​ផ្សេងៗ ។

អំណោយ​ដែល​​លោក​ស្រី ទ្រី ដាណា ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​សៀមរាប រួម​មាន​ ៖ អង្ករ ៥​ តោន, មី ៥០ កេស​ធំ ស្មើ​នឹង ៣០០ កេស​តូច, ត្រីខ ៣០ កេស ស្មើ​នឹង ៣០០ យួរ និង​ទឹក​ពិសារ​បរិសុទ្ធ​ចំនួន ១០០ ​កេស ។ ការ​ផ្ដល់​ជំនួយ​របស់​លោក​ស្រី ទ្រី ដាណា គឺ​ចំ​ពេល​ដែល​ប្រជាជន​កំពុង​ត្រូវ​ការ ខណៈ​ពេល​ដែល​ខេត្ត​សៀមរាប ​ទើប​រួច​ផុត​ពី​ការ​បិទ​ខ្ទប់ ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ។

ឯក​ឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប បាន​បង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​សកម្មភាព​របស់​លោក​ស្រី ទ្រី ដាណា ដោយ​ចាត់​ថា​ ជា​កាយវិការ​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​ជា​មួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត​សៀមរាប ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​កូវីដ ១៩ ។ ឯក​ឧត្តម​អភិបាល​ខេត្ត​ក៏​បាន​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​សម្របខ្លួន​រស់នៅ​តាម​​គន្លង​ថ្មី និង​អនុវត្ត​ ៣កាពារ ៣កុំ ។

នៅ​លើ​ទំព័រ Facebook ផ្ទាល់​របស់​អភិបាល​ខេត្ត​បាន​បង្ហោះ​សារ​​ថា ៖ សូម​ថ្លែង​អំណរគុណ​ចំ​ពោះលោកស្រី ទ្រី ដា​ណា ដែល​បាន​នាំយក​អំណោយប្រគល់ជូន​រដ្ឋបាល​ខេត្តសៀមរាប ដែល​នេះ​ជា​កាយវិកា​រមួយ​បង្ហាញ​ពី​ការគាំទ្រ និង​យកចិត្តទុកដាក់ ក្នុង​ការចូលរួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តសៀមរាប ក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំង ទ​ប់​ស្កាត់ការឆ្លង​រីក​រាលដាល​ដោយ​ជំងឺ​កូវី​ដ​-១៩ ៕ ដោយសហការ