ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទឹកប្រាក់ ​១០០ ​លាន​រៀល ​ពី​ខា​រ៉ា​បាវ បាន​ធ្លាក់​ដល់​ដៃ​កំលោះ​ស្រុក​ភ្នំព្រឹក ​ខេត្តបាត់ដំបង ​ពីរ​រូប ទី​មួយ​ឈ្មោះ​លឹ​ម សីលា ទី​ពីរ ឈ្មោះ​ប៉ុ​ល សំណាង

2 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្នុង​ស​ប្តា​ហ៍ ក្រុមហ៊ុន​ខា​រ៉ា​បាវ​បាន​ប្រគល់​ទឹកប្រាក់ ​១០០ ​លាន​រៀល ​ដល់​អ្នក​ឈ្នះ​ពីរ​នាក់​ទៀត​ហើយ ទី​មួយ​ឈ្មោះ​លឹ​ម សីលា ទី​ពីរ ឈ្មោះ​ប៉ុ​ល…

រាជធានីភ្នំពេញ៖ ក្នុង​ស​ប្តា​ហ៍ ក្រុមហ៊ុន​ខា​រ៉ា​បាវ​បាន​ប្រគល់​ទឹកប្រាក់ ​១០០ ​លាន​រៀល ​ដល់​អ្នក​ឈ្នះ​ពីរ​នាក់​ទៀត​ហើយ ទី​មួយ​ឈ្មោះ​លឹ​ម សីលា ទី​ពីរ ឈ្មោះ​ប៉ុ​ល សំណាង អ្នក​ទាំង​ពីរ​រសនៅ​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង អ្នក​ទាំង​ពីរ​បាន​សំដែង​នូវ​សេចក្តី​ត្រេកអរ​យ៉ាង​ខ្លាំង​ ចំពោះ​ប្រាក់់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ព្រោះ​បច្ចុប្បន្ន​កំពុង​តែ​ជួបនឹង​បញ្ហា​ខ្វះខាត និង​ជំពាក់​លុយ​គេ​ច្រើន​ទៀត ។ ពួក​គាត់​បន្ត​ថា ទឹកប្រាក់​ដែល​ពួក​គាត់​ទទួល​បាន​នេះ នឹង​យក​ទៅ​សង​គេ សល់​លុយ​ប៉ុន្មាន​ទុក​ធ្វើ​ដើម​រកស៊ី​បុក​អណ្តូង​បន្ត​ទៀត​ដើម្បី​ចិញ្ចឹម​គ្រួសារ​ ។

ដោយ​ទឹកមុខ​ញញឹម​សប្បាយ​រីករាយ ​និង​នឹក​ស្មាន​មិន​ដល់ ដោយ​ធ្លាប់តែ​លឺ​និង​ឃើញ​គេ​ត្រូវ​រង្វាន់​ មិន​ដែល​ត្រូវ​ខ្លួ​ល​ឯង​សោះ ដល់​ពេល​ត្រូវ​ទើប​រំភើប​ខ្លាំង​បែប​នេះ អ្នក​ទាំង​ពីរ​ក៏​សូម​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ​ក្រុមហ៊ុន​ខា​រ៉ា​បាវ ​ដែល​បាន​ផ្តល់​រង្វាន់​ពិត​ៗ និង​សូម​អោយ​ក្រុមហ៊ុន​មាន​អតិថិជន​គាំទ្រ​កាន់តែ​ច្រើន​ជា​រៀង​រហូត​តទៅ ​។

ប្រធាន​ទីផ្សា​រក្រុមហ៊ុន​ខា​រ៉ាវ លោក ហ៊ុយ សុខា មាន​ប្រសា​សន៍​ថា រង្វាន់​ធំ​ខា​រ៉ា​បាវ​ ១០០​ លាន​រៀល ​និង​រង្វាន់​ផ្សេង​ៗ​ទៀត​ នៅ​មាន​ច្រើន​សន្ធឹកសន្ធាប់​កំពុង​រង់ចាំ​អតិថិជន​ទាំងអស់ ​ដែល​និយម​គាំទ្រ​ខា​រ៉ា​បាវ​។ លោក​បាន​បន្ថែម​ថា នៅ​ពេល​ដែល​បងប្អូន​ត្រូវ​រង្វាន់​ភ្លាម​ សូម​ទំនាក់ទំនង​មក​លេខ​លើ​ក្រវិល​ភ្លាម នោះ​ក្រុមហ៊ុន​នឹង​រៀបចំ​ចុះ​ប្រគល់​រង្វាន់​ជូន​ភ្លាម​ៗ​ផង​ដែរ​ មិន​រង់ចាំ​យូរ​ឡើយ​។ ហើយ​លោក​ក៏​សូម​អរគុណ​ដល់​អតិថិជន​ខា​រ៉ា​បាវ​ទាំងអស់ ដែល​តែងតែ​និយម​គាំទ្រ​ផលិតផល​ខា​រ៉ា​បាវ ​ជា​រៀង​រហូត​មក​ ៕ ដោយសហការ