ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

CamTech Summit ឆ្នាំ​ ២០២១ ​បង្ហាញ​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​ផ្សេង​ៗ​របស់​ប្រទេស​កម្ពុជា (English Below)

6 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១២ ​ខែតុលា​ឆ្នាំ ២០២១ ៖ សមាគម​សហ​ព​ន្ធ័​ហិរញ្ញវត្ថុ ​និង​បច្ចេកវិទ្យា​កម្ពុជា បានជា​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១២ ​ខែតុលា​ឆ្នាំ ២០២១ ៖ សមាគម​សហ​ព​ន្ធ័​ហិរញ្ញវត្ថុ ​និង​បច្ចេកវិទ្យា​កម្ពុជា បានជា​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្នុង​ការ​បង្កើត​ឡើង​នូវ​ព្រឹត្តិការណ៍ Camtech ដែល​មាន​ដៃគូរ​ជាមួយ​អាជ្ញាធរ​រូបិយ​វត្ថុ​របស់​ប្រទេស​សិង្ហ​បុរី (MAS) សម្រាប់​ព្រឹត្តិការណ៍ World FinTech Festival ។

ព្រឹត្តិការណ៍ Camtech Summit និង World Fintech Festival នេះ​នឹង​ផ្តោត​លើ​ប្រធានបទ​សំខាន់​ៗ ដើម្បី​បញ្ជាក់​នូវ​អ្វី​ដែល​កម្ពុជា​អាច​ផ្តល់​ជូន​ដែល​ទាក់ទង​ទៅ​នឹង បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ហើយ​វា​ប្រព្រឹត្ត​ទៅ​រយៈពេល ​៥​ ថ្ងៃ ​។ ថ្ងៃ​ទី ​១ ​គឺ ជា​ប្រធានបទ​នៅ​ក្នុង​ខេត្តសៀមរាប ដែល​ផ្តោត​លើ បច្ចេកវិទ្យា​ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​ទេសចរណ៍​ ។ ថ្ងៃ​ទី​ ២ គឺជា​ប្រធានបទ​នៅ​ក្នុង​សីហ​នុ​ ដែល​ផ្តោត​លើ​បច្ចេកវិទ្យា ​ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​​អចលនទ្រព្យ​ ។ ថ្ងៃ​ទី​ ៣ គឺជា​ប្រធានបទ​នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​បង្ហាញ ពីបច្ចេកវិទ្យា​ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​កសិកម្ម និងពាណិជ្ជកម្ម ។ សម្រាប់​ពីរ​ថ្ងៃ​ចុង​ក្រោយ គឺជា​ប្រធានបទ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ផ្តោត​លើ​បច្ចេកវិទ្យា​ដែល​ទាក់ទង​ទៅ​វិស័យ​ផ្សេង​ៗ​ជា​ច្រើន ​។

ព្រឹត្តិការណ៍​មួយ​នេះ នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នា​នា ក៏​ដូច​ជា​នៅ​ក្នុង​គេហ​ទំ​ព​រ័​របស់​ភ្នាក់ងារ Sponsor និងតាម​រយៈ​ឆាក World Fintech Festival ។

លោក Tomas Pokorny អគ្គលេខាធិការ​ក្រុមប្រឹក្សាភិបាល​នៃ CAFT បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ព្រឹត្តិការណ៍​នេះ​នឹង​បើកទ្វារ​ក្នុង​ការ​ផ្តល់​ឱកាស​កាន់តែ​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា ​។ វា​នឹង​ផ្តល់​នូវ​ចំណេះដឹង ​និង​ធនធាន​ដល់​សហគ្រិន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​អាជីវកម្ម​តែ​មួយ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជះ​ឥទ្ធិពល​ទៅ​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​ក្នុង​វិ​ស​យ័​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ​ផង​ដែរ​» ។

លោកស្រី Weena Llona នាយក​ប្រតិបត្តិ​នៃ CAFT បាន​អត្ថាធិប្បាយ​ថា ៖ ​«ពួក​យើង​កំពុង​ផ្តល់​ជូន​នូវ​ឱកាស​ទៅ​ដល់​លោក លោកស្រីក៍​ដូច​ជា​ក្រុមហ៊ុន​នា​នាដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ឧបត្ថម្ភ និង​ធ្វើ​ជា​វាគ្មិន​ក្នុង​ព្រឹត្តិការណ៍​នេះ ​។ វា​ជា​សេចក្តី​រីករាយ​មួយ​របស់​ពួក​យើង​ដែល​បាន​អញ្ជើញ​អ្នក​ទាំងអស់​គ្នា​និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​»​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ អ្នក​អាច​ទាក់ទង​តាម​រយៈ​លេខ​ទូរស័ព្ទ ៖ +855968712304 ឬ​អ៊ីមែល ៖ ed@caftkh.org ។ អ្នក​អាច​ចូល​មើល​គេហទំព័រ ​Camtech តាម​រយៈ ៖ www.camtechsummit.com សម្រាប់​ព័ត៌មាន​លម្អិត​ ។

អំពី CAFT៖
CAFT គឺជា​សមាគម​ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ និង​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែល​មាន​គោ បំណង​លើក​ស្ទួយ​នូវ​ជំនាញ​បច្ចេកទេស​បង្កើត​ថ្មី​ក្នុង​វិ​ស​យ័​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ តាម​រយៈ​ការ​ប្រមូលផ្តុំ​នូវ អាជីវកម្ម​ដែល​ទើបនឹង​ចាប់ផ្តើម ស្ថាប័ន និង និយតករ​នា​ៗ ដោយ​បង្កើត​នូវ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ចំណោម​សមាជិក ដើម្បី​លើកកម្ពស់​បន្ថែម​ទៀត​នៅ​ក្នុង​វិ​ស​យ័​នេះ ​។ CAFT ក៏​ប្រឹក្សា​យោបល់​ហើយ​ផ្តល់​នូវ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​របស់​សមាជិក​ទៅ​ដល់​និយតករ​ព្រមទាំង​វិស័យ​ឯកជន​ផង​ដែរ​ ។ CAFT តស៊ូ​យ៉ាង​មុតមាំ​ថា​ នឹង​ផ្តល់​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ផ្តោត​លើ​អនាគត​ដើម្បី​ធានា​បាន​នូវ​ភាព​រុងរឿង​នៅ​ក្នុង​វិ​ស​យ័​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ​ ៕ ដោយសហការ

CAMTECH SUMMIT 2021: Showcasing Cambodia’s FinTech and Tech Landscape through Inclusiveness

12 October 2021, Phnom Penh, Cambodia, Cambodian Association of Finance and Technology (CAFT) in cooperation of National Bank of Cambodia (NBC), Association of Banks in Cambodia (ABC) and Cambodia Microfinance Association (CMA) will hosting the CAMTECH Summit and is again one of the partners by the Monetary Authority of Singapore (MAS) forWorld Fintech Festival.

This year CamTech Summit and World FinTech Festival will focus on key themes to highlight what Cambodia has to offer when it comes to finance and technology. Day one will be Siem Reap theme which highlights tourism and tech, Day 2 is Sihanouk theme which highlights real state and tech and Day 3 is Battambang theme which highlights agriculture, trade and tech. Final two days will have Phnom Penh as the key theme and will be showcasing topics on finance and technology not covered in the past 3 themes.

CamTech Summit will be broadcasted locally for free on CAFT as well as relevant partner pages and internationally through the World FinTech Festival stage.

Tomas Pokorny, Board Secretary General of CAFT stated, “We firmly believe that this event will open doors and greater opportunities for Cambodia. It would provide knowledge and resources to all entrepreneur in the country, that are relevant not only for one’s business but also for the continued economic growth of Cambodia in relation to the fast-growing adaptability of the country to Finance and Technology.

Ms. Weena Llona, Executive Director of CAFT commented, “We are offering a wide-range of sponsorship and speaker opportunities and it’s our pleasure to invite you all and be part of this event.”

For more information on how you can be part of the event, you may contact +855968712304 or email ed@caftkh.org. You may also visit Camtech Summit website at www.camtechsummit.com for more details.

ABOUT CAFT:

CAFT is an association registered with the Cambodian Ministry of Interior and recognized by the National Bank of Cambodia (NBC), that seeks to cultivate interest and technical skills to promote increased innovation, organize an inclusive community of startups, institutions, and regulators and build relationships among its members to further promote the goals of the industry; and by serving as the collective voice for the FinTechs in providing relevant and expert-sourced information to regulators and private sector. CAFT advocates for effective and future-focused measures to ensure prosperity across the industries.