ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រោម​ការ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម លឹ​ម គាន​ហោ ក្រុមការងារ​បច្ចេកទេស បាន​ចុះ​ជួយ​ធ្វើការ​ទប់​ស្ទាក់​ទឹកជា​បន្ទាន់ តាម​ទំនប់​ប្រឡាយ​ព្រែក​កំពឹស

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​០៩ ខែតុលា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក…

រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​០៩ ខែតុលា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក​ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម និង​ជា​ប្រធាន​មុខព្រួញ​ទទួល​ខេត្តកណ្តាល និង​ក្រុមការងារ​បច្ចេកទេស បាន​ចុះ​ជួយ​ធ្វើការ​ទប់​ស្ទាក់​ទឹកជា​បន្ទាន់ តាម​ទំនប់​ប្រឡាយ​ព្រែក​កំពឹស (​ប្រឡាយ​ព្រែក​រទាំង​) ដែល​ទឹក​ហូរ​ពីលើ​ខ្នង​ទំនប់ មាន​ប្រវែង ២០០ ម៉ែត្រ ទំហំ​ខ្នង​ទំនប់ ៥ ម៉ែត្រ ដែល​ជា​ចំណុច​ទំនាប ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ក្នុងភូមិ​សាស្ត្រ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​របស់ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ទាំង​ពីរ​ភូមិ​ខាងលើ ។

ដោយឡែក​ក្នុងភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ស្ថានភាព​នៃ​ការ​លិច​ហូរ​ពីលើ​ផ្លូវ​បេតុង តាម​ចំណុច​ទំនាប និង​ដោយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ទំនប់​ចាប​យំ ភូមិ​ព្រែក​រាំង ១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ត្រូវ​បាន​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ រួម​គ្នា​ច្រក​បាវ​ខ្សាច់​ទប់​ជា​ទំនប់​បន្ថែម ដើម្បី​ការពារ​ទប់​ការ​លិចលង់​ភូមិ ។ សូម​បញ្ជាក់​ជូន​ថា ការ​ជន់​លិច​នេះ ពុំ​មែន​ជា​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ទេ គឺជា​ជំនន់​ទឹកភ្លៀង តែ​ពុំ​ធ្ងន់ធ្ងរ​នោះ​ទេ នេះ​គឺ ដោយសារ​ផ្លូវ​រំដោះ​ទឹកជា​ធម្មជាតិ​ត្រូវ​រួម​តូច ដែល​ខុស​ពី​ផ្លូវទឹក​ធម្មជាតិ​ដែល​មាន​ពី​មុន បណ្តាល​ឲ្យ​ការ​រំដោះ​ទឹក​ទៅ​តាម​បណ្តា​ប្រឡាយ ព្រែក បឹង ផ្សេង​ៗ និង​ឆ្ពោះទៅ​ទន្លេបាសាក់ ត្រូវ​បាន​រាំងស្ទះ ដោយសារ ការ​ចាក់​លុប ឬ បិទ ស្ទើរ​អស់​ទៅ​ហើយ និង​ដោយ​ការ​សាងសង់​ផ្លូវ និង​សំណង់​មួយ​ចំនួន​មិន​បាន​គោរព​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ក្នុង​ការ​រក្សា​ផ្លូវទឹក ។

ស្ថិត​ក្នុង​ស្ថានភាព​នេះ ឯកឧត្តម​រដ្ឋមន្ត្រី លឹ​ម គាន​ហោ បាន​ចាត់​បញ្ជូន​គ្រឿងចក្រ​ធុន​ធ្ងន់ និង​មន្ត្រី​បច្ចេកទេស​ទាំង​យប់​បន្ថែម​ទៅ​កាន់​ទីតាំង​ខាងលើ ដើម្បី​បើកផ្លូវ​ទឹក​នៃ​ភ្លឺ​ប្រឡាយ ៩៦ និង ៩៤ ដែល​ជា​ផ្លូវ​រំដោះ​ទឹក​យ៉ាង​សំខាន់ ដើម្បី​បង្ហូរ​ធ្លាក់​ទៅ​តំបន់​បឹងបួរ អូរ​ធម្មជាតិ និង​ធ្លាក់​ចូល​តាម​ព្រែក​ទៅ​ទន្លេបាសាក់ ដែល​ការងារ​នេះ នឹង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ទាន់​ពេល​នៅ​វេលា​ថ្ងៃស្អែក ៕ ដោយ​សហការ