រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗមកនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីវីដេអូមួយបានបង្ហាញពីការដួលសន្លប់បាត់ម៉ាត់បាត់ករបស់កំលោះសង្ហាម្នាក់ដែលគេស្គាល់ថា ជាម្ចាស់គណនីហ្វេសប៊ុក Vina Online Shop គ្រាដែលលោកកំពុងចុះចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្រីក្រ និងកុមារជាច្រើនរូបនៅក្នុងឃុំពីរ នៅស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ មកនេះ ។
ហេតុការណ៍នេះបានឱ្យធ្វើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្រោយពីការដួលសន្លប់ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានផ្ញើសារជូនពរលោកផងដែរ ។ យោងតាមអ្នកជិតដិត នៅក្នុងវីដេអូនោះបានបញ្ជាក់ថា ការដួលសន្លប់នេះអាចដោយសារកំលោះសង្ហារូបនេះមិនបានទទួលទានអាហារគ្រប់គ្រាន់ និងមិនទៀងទាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ក្នុងពេលដែលកំពុងចុះចែកអំណោយនោះ ។
គួរបញ្ជាក់ផងដែរថា កំលោះសង្ហា Vina ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok មួយចំនួនបានស្គាល់ តាមរយៈការលក់ផលិតផលថែរក្សាស្បែកមួយចំនួន និងសកម្មភាពចុះចែកអំណោយជាហូហែដោយផ្ទាល់ទៅកាន់ប្រជាពលរដ្ឋក្រីក្រនៅគ្រប់ទិសទី រួមទាំងបងប្អូនខ្មែរអ៉ីស្លាមផងដែរ ដែលកំពុងស្ថិតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ ៕ ដោយសហការ
ចែករំលែកព័តមាននេះ