ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន ប្ដេជ្ញា​ចិត្ត​បង្កើត​ទំនាក់ទំនង​សង្គម​ឌី​ជី​ថ​ល នៅ​កម្ពុជា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​ ២៤ ខែកញ្ញា ឆ្នាំ​ ២០២១ ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​ ២៤ ខែកញ្ញា ឆ្នាំ​ ២០២១ ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​កម្ពុជា បាន​ចាប់ផ្ដើម​បើក​បេសកកម្ម​ថ្មី​មួយ​របស់​ខ្លួន ដើម្បី​បង្កើត​ទំនាក់ទំនង​សង្គម​ឌី​ជី​ថ​ល​នៅ​កម្ពុជា ដោយ​អភិវឌ្ឍ​កាន់តែ​ច្រើន​ថែម​ទៀត​នូវ​ផលិត ផល ​និង​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​ផ្នែក​ឌី​ជី​ថ​ល​របស់​កម្ពុជា ។

យោង​តាម​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បេសកកម្ម​នេះ​គឺ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល ក្នុង​នោះ​រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ IDC ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​និង​ទំនើប​បំផុត កសាង​ប្រព័ន្ធ​ទូទាត់​ប្រាក់​អេ​ឡិច​ត្រូ​និក ផ្ដល់​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​ដល់​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល ក្រុមហ៊ុន​អាជីវកម្ម និង​អាជីវកម្ម​កម្រិត​គ្រួសារ ។

លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​នេះ​និង​បណ្ដា​ឆ្នាំទៅ​ខាង​មុខ មិត្ត​ហ្វូ​ន នឹង​បង្កើត​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​អភិវឌ្ឍ​ផលិតផល​និង​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​និង​ឌី​ជី​ថ​ល​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​បង្កើត​ទំនាក់ទំនង​សង្គម​ឌី​ជី​ថ​ល និង​លើកកម្ពស់​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​កម្ពុជា ។

លោក ញ៉ុ​ង ឌិន​ថន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «​បច្ចេកវិទ្យា​ឌី​ជី​ថ​ល គឺ​មិន​អាច​ខ្វះ​បាន​ទេ​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​រូប​នៅ​កម្ពុជា នា​សម័យ​បច្ចុប្បន្ន​នេះ ហើយ​មិត្ត​ហ្វូ​ន ក្នុង​នាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​មួយ នឹង​ផ្ដល់​នូវ​ដំណោះស្រាយ​គ្រប់​បែប​យ៉ាង​ដែល​ចាំបាច់ សម្រាប់​ការ​បង្ក​លក្ខណៈ​ដល់​ការ​បង្កើត​ទំនាក់ទំនង​សង្គម​ឌី​ជី​ថ​ល» ។​

លោក ញ៉ុ​ង ឌិន​ថន បាន​បន្ថែម​ថា ៖ «​នៅ​ក្នុង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ភាព​ច្នៃប្រឌិត​គឺជា​គោលការណ៍​ដឹកនាំ​ការងារ​របស់​យើង ឈាន​ទៅ​រក​ការ​ពង្រីក​ផលិតផល​កាន់តែ​ច្រើន​សម្បូរ​បែប​ថែម​ទៀត» ។​

ក្នុង​ឆ្នាំ​កន្លង​ទៅ មិត្ត​ហ្វូ​ន បាន​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​សំខាន់​ៗ​ចំនួន​ពីរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្ដល់​ដំណោះស្រាយ​ផ្នែក​ឌី​ជី​ថ​ល​និង​បច្ចេកវិទ្យា​ដល់​ក្រសួង​ទាំង​ពីរ​នេះ សម្រាប់​កែ​លម្អ​និង​លើកកម្ពស់​វិស័យ​អប់រំ​និង​សុខាភិបាល​នៅ​កម្ពុជា ។ មិត្ត​ហ្វូ​ន បាន​សហការ​ជាមួយ​ក្រសួងសុខាភិ បាល​កម្ពុជា ដើម្បី​ដាក់​ពង្រាយ​ដំណោះស្រាយ​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​គាំពារ​សុខភាព ។ កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងសុខាភិបាល​នេះ នឹង​ឈាន​ទៅ​រក​ការ​បង្កើត​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​សុខាភិបាល ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា និង​លើកកម្ពស់​ការ​បែងចែក​ធនធាន​វេជ្ជសាស្ត្រ​ប្រកបដោយ​សមភាព និង​កែ​លម្អ​ការ​ផ្ដល់​សេវាកម្ម​ដល់​ប្រជាពលរដ្ឋ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ មិត្ត​ហ្វូ​ន ក៏​បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ ផង​ដែរ ដែល​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​សាលារៀន (SIS) ទៅ​កាន់​សាលារៀន​ចំនួន ៣០០០​កន្លែង នៅ​ទូ​ទាំង​ប្រទេស ។ ក្រៅពី​នេះ មិត្ត​ហ្វូ​ន ក៏​បាន​និង​កំពុង​អភិវឌ្ឍ​ផលិតផល​និង​ដំណោះស្រាយ​ឌី​ជី​ថ​ល​កាន់តែ​សម្បូរ​បែប​ថែម​ទៀត​ផង​ដែរ ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​វិស័យ​កម្សាន្ត ។

មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​មានហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ធំ​ជាងគេ​បំផុត មាន​ស្ថានីយ៍​ផ្សាយ​សេវា​ជាង ១១.០០០​កន្លែង ខ្សែកាប​អុ​ប​ទិ​ក​ប្រវែង​ជាង ២៣.០០០​គីឡូម៉ែត្រ ដែល​គ្របដណ្ដប់​លើ​គ្រប់​តំបន់​លំនៅ​ឋាន​ទូ​ទាំង​ប្រទេស និង​ផ្ដល់​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជា ជិត ៩​លាន​នាក់ ៕ ដោយសហការ