ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង​ប្រណីត អ័​រ​គី​ដេ ដឹ​ប៊ូ​តា​និ​ច ផា​លេស ចាប់ផ្តើម​បើក​សម្ពោធ​ការដ្ឋាន​សាងសង់ និង​បើក​លក់​ជា​ផ្លូវការ​ហើយ !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រោយ​ពី​ធ្វើការ​បើក​លក់​មុន​សម្ពោធ​គម្រោង​កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ ជាមួយនឹង​ភាព​ជោគជ័យ​នៃ​ការ​លក់​ត្រឹមតែ ១ ​ស​ប្តា​ហ៍​ដំបូងនៅ​ក្នុងថ្ងៃនេះ​យើង​ឃើញ​ថា ក្រុមហ៊ុន អ័​រ​គី​ដេ ឌី​វែ​ល​ឡុ​ប​ម៉ិ​ន បាន​ចាប់ផ្តើម​ធ្វើការ​បុក​គ្រឹះ​សាងសង់…

រាជធានី​ភ្នំពេញ ​៖ ក្រោយ​ពី​ធ្វើការ​បើក​លក់​មុន​សម្ពោធ​គម្រោង​កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ ជាមួយនឹង​ភាព​ជោគជ័យ​នៃ​ការ​លក់​ត្រឹមតែ ១ ​ស​ប្តា​ហ៍​ដំបូងនៅ​ក្នុងថ្ងៃនេះ​យើង​ឃើញ​ថា ក្រុមហ៊ុន អ័​រ​គី​ដេ ឌី​វែ​ល​ឡុ​ប​ម៉ិ​ន បាន​ចាប់ផ្តើម​ធ្វើការ​បុក​គ្រឹះ​សាងសង់ និង​សម្ពោធ​បើក​លក់​ជា​ផ្លូវការ ហើយ​នា​ថ្ងៃ​ទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២១ នេះនៅ​ទីតាំង​ការដ្ឋាន​ក្នុង​គម្រោង​អ័​រ​គី​ដេ ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី ខណ្ឌ​ជ្រោយចង្វារ ​។

គម្រោង ដឹ​ប៊ូ​តា​និ​ច ផា​លេស គឺជា​គម្រោង​ដែល​មាន​ភាពល្អ​ប្រណីត​ដាច់​គេ នៅ​ក្នុង​គម្រោង​មេ ដឹ​ប៊ូ​តា​និ​ច ស៊ី​ធី ដែល​មាន​ទំហំ​ផ្ទៃដី​ជាង ២៣ ហិក​តា មាន​គេហដ្ឋាន​សរុប​ជាង ៥០០ ​ខ្នង​ ។ គេហដ្ឋាន​ប្រណីត​ៗ​មាន​ចំនួន ៣ ​ប្រភេទ គឺ វីឡា​ទោល ដឹ​អ៊ី​ម​ប្រ៊េ​ស លេ​ក មា​នទី​តាំងនៅ​ជាប់​បឹង​ប៊ូ​តា​និ​ច វីឡា​ទោល ដឹ​អ៊ី​ម​ប្រ៊េ​ស មា​នទី​តាំងនៅ​ទល់មុខ​សួនច្បារ​ដ៏​ស្រស់​ស្អាត និង​ចម្រុះ​ពណ៌ និង​វីឡា​ភ្លោះ ដឹ​អ៊ី​ម​ប្រ៊េ​ស ដែល​មាន​រចនាបថ​ដ៏​ទំនើប និង​ក្លា​ស្សិ​ក ដែល​អតិថិជន​នឹង​មាន​វេលា​ដ៏​ល្អ​ប្រណីត ប្រកបដោយ​ឯកជន​ភាព និង​សុភមង្គល​នៅ​គម្រោង​មួយ​នេះ​ផ្ទាល់ ​។

ក្រៅពី​នោះ ដឹ​ប៊ូ​តា​និ​ច ផា​លេស ក៏​រួម​មាន ៖ ផ្សារ​ទំនើប ប៊ូ​តា​និ​ច​ម៉​ល ដែល​អនុញ្ញាត​អោយ​អតិថិជន​រីករាយ និង​ងាយស្រួល ក្នុង​ការ​ទិញ​ទំនិញ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត​ដូច​ជា ក្លឹ​ប​ហ្សោ​សន៍ អី​ម​ផើ​រៀ ដែល​អាច​រៀបចំ​កម្មវិធី​តូច​ធំ​បាន​គ្រប់ពេល សួន​ប៊ូ​តា​និ​ច មាន​ផ្កា​សម្បូរ​បែប ចម្រុះ​ពណ៌ ដើមឈើ ដ៏​ត្រឈឹងត្រឈៃ បឹង​ប៊ូ​តា​និ​ច មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​គយគន់​ ។ ទាំងនេះ​ជា​អភ័យឯកសិទ្ធិ​ពិសេស​បំផុត​សម្រាប់​អតិថិជន​ដែរ​រស់នៅ​ក្នុង​គម្រោង ដឹ​ប៊ូ​តា​និ​ច ផា​លេស ផ្ទាល់​តែ​ម្តង ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺជា​គម្រោង​ដែល​ផ្តោត​សំខាន់​ទៅ​លើ បរិស្ថាន និង​ធម្មជាតិ ដោយ​គ្រប់​គេហដ្ឋាន​ទាំងអស់​ត្រូវ​បាន​រចនា​យ៉ាង​យកចិត្តទុកដាក់ មាន​ខ្យល់ និង​ពន្លឺ​ចេញចូល​គ្រប់គ្រាន់ ​។

ក្នុង​ឱកាស​នៃ​ពិធី​បើក​ការដ្ឋាន​សាងសង់ និង​បើក​សម្ពោធ​ការ​លក់​ជា​ផ្លូវការ ក្រុមហ៊ុន​ក៏​មាន​ផ្តល់​ជូន​នូវ​ប្រ​ម៉ូ​សិន​ជា​ពិសេស​ជូន​អតិថិជន​ផង​ដែរ ដោយ​បង់ប្រាក់​ត្រឹមតែ 0.8% តែ​ប៉ុណ្ណោះ​ក្នុង​1​ខែ​រហូត​ដល់ 24 ​ខែ ដោយ​ពុំ​មានការ​ប្រាក់ និង​ពុំ​មាន​ប្រាក់​កក់ ​។

លោក​អ្នក​អាច​មក​សាកសួរ​ព័ត៌មាន​បន្ថែម​នៅ​ទីតាំង​ការិយាល័យ​លក់​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦​អា ចម្ងាយ​ពី​ស្ពាន​ជ្រោយចង្វារ ៧​គ​.​ម ឬ​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ ​៖ 098 73 3333 ឬ តេ​ឡា​ម​ក្រាម ​៖ https://t.me/orkide_development ៕ ដោយសហការ