ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អង្គការ​សុវណ្ណ​កុមារ ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយក្រសួងការបរទេស

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី​ ២០ ខែកញ្ញា ឆ្នាំ​ ២០២១ អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី មាន​សេចក្ដី​សោម​ន្ស​រីករាយ​ក្នុង​ការ​ជម្រាប​ជូន​សាធារណជន​ថា…

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី​ ២០ ខែកញ្ញា ឆ្នាំ​ ២០២១ អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី មាន​សេចក្ដី​សោម​ន្ស​រីករាយ​ក្នុង​ការ​ជម្រាប​ជូន​សាធារណជន​ថា អង្គការ​បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ថ្មី​មួយ​ដែល​មាន​សុពលភាព​រយៈពេល ​០៣ ​ឆ្នាំ ជាមួយនឹង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​ ។ អង្គការ​សូម​ថ្លែងអំណរគុណ​ដល់​ក្រសួង​ចំពោះ​សកម្មភាព​វិជ្ជមាន​នេះ​ ។

អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​នេះ បាន​បង្ហាញ​ពី​ការ​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការងារ​របស់​អង្គការ ដែល​ទទួល​បានការ​ឧបត្ថម្ភ​ដោយ​គ្រួសារ Johnson ដែល​ជា​គ្រួសារ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Johnson & Johnson ​។ ថ្មី​ៗ​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បរិច្ចាគ​វ៉ាក់សាំង Johnson & Johnson ប្រហែល ​០១ ​លាន​ដូ​ស​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូ​វី​ដ​-១៩​ ។

យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់ ឯកឧត្ដម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្ដម លុយ ដា​វីត រដ្ឋលេខាធិការ និង​ឯកឧត្ដម កៅ គឹ​ម​ហួ​ន ព្រមទាំង​មន្ដ្រី​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​រូប​ទៀត ដែល​បាន​គាំទ្រ​ដល់​ការ​ដាក់​ពាក្យ​ស្នើ​សុំ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​សារ​ជា​ថ្មី​របស់​អង្គការ​ ។ យើងខ្ញុំ​ក៏​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ថ្មី​របស់​អង្គការ ដែល​កំពុង​ផ្ដល់​ការ​ថែទាំ​ដល់​ក្មេង​ជំទង់​កំព្រា និង​ក្មេង​ជំទង់​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល នៅ​ក្នុង​អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី ខណៈ​ពេល​ដែល​ពួក​គេ​ត្រៀមខ្លួន​ក្លាយជា​មនុស្ស​ពេញវ័យ​ ។

ដើម្បី​អបអរសាទរ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ថ្មី​នេះ យើងខ្ញុំ​សូម​ធ្វើការ​ប្រកាស​អំពី​ការ​ចាប់ផ្តើម​នៃ​កម្មវិធី​អាហារូបករណ៍ Elizabeth R. Johnson​ ។ ជាមួយនឹង​អាហារូបករណ៍​ពិសេស​នេះ គ្រួសារ Jonhson ធានា​ថា ក្រុម​សិស្ស​វ័យក្មេង​ដែល​មាន​សមត្ថភាព​របស់​អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី នឹង​ទទួល​បាន​ថវិកា​សម្រាប់​ថ្នាក់ មហាវិទ្យាល័យ និង​ការ​អប់រំ​វិជ្ជាជីវៈ ​។ និស្សិត​អាហារូបករណ៍​ក្នុង​ក្រុម​ដំបូង​មាន​ចំនួន ០៤ នាក់ ដែល​កំពុង​សិក្សា​ជំនាញ​ផ្សេង​ៗ​គ្នា​ ។

គ្រួសារ Jonhson នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ចំពោះ​កម្ពុជា ​។ ចាប់តាំងពី​ឆ្នាំ​ ២០០៣ ​មក គ្រួសារ Jonhson បាន​ចិញ្ចឹម​បីបាច់ និង​ថែទាំ​ក្រុម​កុមារ​កំព្រា និង​កុមារ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​ ។ ខណៈ​ពេល​ដែល​យើងខ្ញុំ​បោះ​ជំហាន​បន្ដ​ទៅ​មុខ​នេះ យើងខ្ញុំ​ស្នើ​សុំ​ការ​គាំទ្រ​ពី​សាធារណជន​ដើម្បី​ធានា​ថា កុមារ​របស់​អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី នឹង​ទទួល​បាន​យុត្ដិធម៌​នៅ​ក្នុង​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ អង្គការ​បាន​ដាក់​ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ​ចំនួន ០៤ ប្រឆាំង​នឹង​អតីត​នាយក​ប្រតិបត្ដិ​របស់​អង្គការ និង​បក្ខពួក​របស់​លោក ដែល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​រក​ឃើញ​ថា មាន​ជាប់ពិរុទ្ធ​ក្នុង​បទ​រំលោ.ភ​បំពាន​ឃោរឃៅ​លើ​អនីតិជន និង​ការ​ក្លែងបន្លំ​ជា​ប្រព័ន្ធ​ ។

អំពី​អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី
អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៣ ដើម្បី​មើលថែ​ទាំ​កុមារ​កំព្រា និង​កុមារ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​នៅ​កម្ពុជា ​។ បេសកកម្ម​របស់​អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​លស៊ី គឺ​បង្កើត​បរិស្ថាន​មួយ​ដែល​ផ្តល់​នូវ​កន្លែង​ស្នាក់​នៅ​ដែល​មាន​សុវត្ថិភាព និង​ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារ​កំព្រា និង​កុមារ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល ធ្វើ​យ៉ាងណា​ដើម្បី​អាច​ផ្តល់​ឱ្យ​កុមារ​អភិវឌ្ឍ​បាន​ទាំង​រាង​កាយ សតិបញ្ញា អារម្មណ៍ និង​ស្មារតី​ប្រកប ដោយ​សក្តានុពល​ពេញលេញ​របស់​ពួក​គេ ​។

សម្រាប់​ការ​សាកសួរ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​កាន់​អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី​ តាម​រយៈ​អ៉ីមែល ​៖ Sovannkomarmedia@gmail.com ៕ ដោយសហការ