ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មាន​តែ $197 ក្នុង​មួយ​ខែ​អាច​ទិញ​រថយន្ត SUV ថ្មី​បាន​ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តើ​លោក​អ្នក​កំពុង​តែ​ស្វែងរក​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​សមរម្យ និង​ងាយស្រួល​ក្នុង​ការ​បង់​រំលស់​មែន​ទេ ? ប្រាកដ​ណាស់​ថ្ងៃនេះ​ដែរ​យើងខ្ញុំ​សូម​ណែនាំ​រថយន្ត SUV ថ្មី​មួយ​ប្រភេទ​ដែល​មាន​វត្ត​មាននៅ​ទីផ្សារ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ត្រូវ​បាន​អតិថិជន​ទទួលស្គាល់​ពី​សមត្ថភាព ភាព​ធន់​រឹង​មាំ…

រាជធានីភ្នំពេញ ៖ តើ​លោក​អ្នក​កំពុង​តែ​ស្វែងរក​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​សមរម្យ និង​ងាយស្រួល​ក្នុង​ការ​បង់​រំលស់​មែន​ទេ ? ប្រាកដ​ណាស់​ថ្ងៃនេះ​ដែរ​យើងខ្ញុំ​សូម​ណែនាំ​រថយន្ត SUV ថ្មី​មួយ​ប្រភេទ​ដែល​មាន​វត្ត​មាននៅ​ទីផ្សារ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ត្រូវ​បាន​អតិថិជន​ទទួលស្គាល់​ពី​សមត្ថភាព ភាព​ធន់​រឹង​មាំ ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ៗ​នោះ​គឺ​រថយន្ត Ford EcoSport ដែល​មាន​តម្លៃ​ត្រឹមតែ​ជាង 2 ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ ជាមួយនឹង​ជម្រើស 7 ពណ៌​ដូច​ជា ​៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូច​ក្រ​ម៉ៅ និង​ប្រផេះ​ ។

ជា​ពិសេស​នោះ ​គឺ​រថយន្ត​មាននៅ​ក្នុង​ស្តុក​ស្រាប់ ទិញ​ភ្លាម​ទទួល​បាន​រថយន្ត​ភ្លាម សម្រាប់​ការ​បង់ប្រាក់​អាច​ធ្វើ​បាន​តាម​រយៈ​សាច់ប្រាក់ ឬ​ការ​បង់​រំលស់​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ជាងគេ ​គឺ​លោក​អ្នក​អាច​បង់​ប្រចាំខែ​ត្រឹមតែ $197 ក្នុង​មួយ​ខែ ឬ​បង់ប្រាក់​កក់​ដំបូង​ត្រឹមតែ $5,580 តែ​ប៉ុណ្ណោះ​ជាមួយ នឹង​លក្ខខណ្ឌ​នៃ​ការ​បង់​រំលស់​ងាយ​ៗ និង​ការ​អនុម័ត​ឆាប់រហ័ស​ត្រឹមតែ 2-3 ថ្ងៃ​លោក​អ្នក​អាច​យក​រថយន្ត​ថ្មី​ទៅ​ប្រើប្រាស់​បាន​តាម​តម្រូវការ ​។

រថយន្ត Ford EcoSport ថែម​ទាំង​មាន​រូបរាង​ស្រស់​ស្អាត​ខុស​ប្លែក​ពី​រថយន្ត​ដទៃ​ដែល​ស័ក្តិសម​សម្រាប់​មនុស្ស​គ្រប់​វ័យ និង​គ្រប់​តម្រូវការ​ដែល​រថយន្ត​នេះ​មាន​បណ្តោយ 4325mm ទទឹង 1765mm កម្ពស់ 1656mm និង​កម្ពស់​ពី​ដី​រហូត​ដល់​ទៅ 209mm ដោយសារ​តែ​មាន​កម្ពស់​ខ្ពស់​បែប​នេះ​ទើប​ធ្វើ​ឲ្យ​រថយន្ត​ងាយស្រួល​ក្នុង​ការ​បត់បែន​គ្រប់​កាលៈទេសៈ ការ​ចូល​ចត​ដែល​មាន​កម្ពស់​ខ្ពស់ និង​អាច​បើកបរ​កាត់​ទឹកបាន​ជម្រៅ​ជ្រៅ​ដោយ​គ្មាន​បញ្ហា ​។ ជា​រួម​សម្រាប់​រូបរាង​ផ្នែក​ខាងក្រៅ​យើង​ឃើញ​ថា​ពិតជា​ធំ​ជាង​រថយន្ត SUV ខ្នាត​តូច​ដទៃ ចំណែកឯ​រូបរាង​ផ្នែក​ខាងក្នុង​វិញ​ក៏​មាន​ភាព​ទូលាយ​ដែរ ជា​ពិសេស​នោះ ​គឺ​នៅ​ត្រង់​កាប៊ី​ន​ផ្នែក​ខាង​មុខ និង​តាប​ឡូ​ដែល​មាន​ភាព​ស្រឡះ​ងាយស្រួល​ក្នុង​ការ​មើលផ្លូវ និង​បើកបរ ហើយ​ផ្នែក​ខាងក្រោយ​ក៏​មាន​ភាព​ធំ​ទូលាយ ហើយ​កៅអី​ផ្នែក​ខាងក្រោយ​ក៏​អាច​បត់​បាន​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្ទុក​នូវ​អីវ៉ាន់​ធំ​ៗ​ផង​ដែរ​ ។

រថយន្ត Ford EcoSport ត្រូវ​បាន​បំពាក់​មក​ជាមួយ​ម៉ាស៊ីន EcoBoost 1.0L ជំនាន់​ថ្មី​ដែល​អាច​ផលិត​បាន​កម្លាំង​សេះ​រហូត​ដល់​ទៅ 125 PS និង​កម្លាំង​រមួល 170 Nm បូក​រួម​ជាមួយនឹង​ប្រអប់លេខ 6 វគ្គ​អូ​តូ ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​អូ​តូ និង​លេខ​ដៃ កាន់តែ​ទំនើប​នោះ​គឺ​មាន Paddle Shift សម្រាប់​បញ្ចូល​លេខ​ដៃ​នៅ​លើ​ដៃចង្កូត​ផ្ទាល់​តែ​ម្តង រីឯ​ចង្កូត​វិញ​គឺជា​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច​ដែល​ធូរ​ងាយស្រួល​បើកបរ​នៅ​ក្នុង​ក្រុង និង​ជួយ​បន្តឹង​ឲ្យ​មាន​លំនឹង​ពេល​បើកបរ​ល្បឿន​លឿន ឬ​ផ្លូវ​តាម​ខេត្ត​ ។ ជា​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​លើស​ដៃគូ​ប្រកួតប្រជែង​នោះ​គឺ​កាមេរ៉ា​មាន​ខ្សែ​គំនូស​ពណ៌​ស​ដែល​អាច​ពង្រីក​បង្រួម​បាន និង​សេន​សឺ​ជុំវិញ​រហូត​ដល់​ទៅ 8 គ្រាប់ មាន​អេ​ក្រង់​កម្សាន្ត​ទំហំ 8 អ៊ី​ញ​ដែល​មាន​ភាព​រស់​រវើក​ប្រើប្រាស់​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី​អាច​ភ្ជាប់​ផ្ទាល់​ទៅ​នឹង Apple CarPlay, Android Auto និង Google Map ​។

ក្រៅពី​នេះ​រថយន្ត Ford EcoSport នៅ​មាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ជា​ច្រើន​ទៀត ដូច្នេះ​បើ​បងប្អូន​ចង់​ជ្រាប​ច្បាស់​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ក៏​ដូច​ជា បើកបរ​សាកល្បង​ជាមួយ​រថយន្ត​នេះ​នៅ​តាម​បណ្តា​អគារ​តាំង​បង្ហាញ​រថយន្ត Ford គ្រប់​សាខា​ដូច​ជា ​៖

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ព្រះ​មុនី​វង្ស ដែល​ស្ថិត​នៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះ​មុនី​វង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 773
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ទឹកថ្លា ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ព្រ​លាន​យន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 095 939 939​
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ទួល​សង្កែ ដែល​ស្ថិត​នៅ​លើ​ផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 935 935
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ខេត្តសៀមរាប ដែល​ស្ថិត​នៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 077 666 357
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ខេត្តកំពង់ចាម ដែល​ស្ថិត​នៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 883​ ៕ ដោយសហការ