ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្ដម ជា ចាន់​តូ ៖ ការ​រក្សា​គម្លាត​សុវត្ថិភាព​នៅ​តែ​ជា​បញ្ហា​អា​ទិភាព ​ក្នុង​ការ​ការពារ​ពី​ជំងឺ​កូ​វី​ដ​ ១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទូល​ប្រគេន​ព្រះសង្ឃ​ និង​មាន​ប្រសា​សាន៍​ទៅ​កាន់​ប្រជា​ពុទ្ធបរិស័ទ​ និង​ប្រជាពលរដ្ឋ​ថា​ ៖ ការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ​និង​ការ​អនុវត្ត​អនាម័យ​ ដែល​ជា​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​…

រាជធានី​ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទូល​ប្រគេន​ព្រះសង្ឃ​ និង​មាន​ប្រសា​សាន៍​ទៅ​កាន់​ប្រជា​ពុទ្ធបរិស័ទ​ និង​ប្រជាពលរដ្ឋ​ថា​ ៖ ការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ​និង​ការ​អនុវត្ត​អនាម័យ​ ដែល​ជា​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឹង​ម៉ាត់ ​ដើម្បី​ទប់ស្កាត់​ការ​រីករាយ​ដាល​កូ​វី​ដ ​១៩ និង​ការ​ឆ្លង​ប្រភេទ​ថ្មី​ ហើយ​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​ ១៥​ ឆ្នាំ​នេះ​ ត្រូវ​រួម​គ្នា​អនុវត្ត​ឲ្យ​បានដាច់ខាត ​តាម​កំណត់​របស់​ក្រសួងសុខាភិបាល​នោះ ​គឺ ​៣​ការពារ​ និង​ ៣​កុំ​ ។

ការ​បញ្ជាក់​របស់ ឯកឧត្តម ជា ចាន់​តូ អគ្គ​ទេ​សាភិ​បាល ធនាគារជាតិ​នៃ​កម្ពុជា ដូចនេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២២​ ខែកញ្ញា​ ឆ្នាំ ២០២១ ក្នុង​ឱកាស​ដែល ឯកឧត្តម និងមន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​ ១ ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​វត្ត​មួយ​ចំនួន​ស្ថិត​នៅស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ឯកឧត្តម​ជា ចាន់​តូ បាន​បន្ត​ទៀត​ថា ៖ ​ទោះបី​ពេល​នេះ​ប្រជាជន​យុ​វ័យ និង​កុមារ​យើង​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង បាន​ច្រើន​យ៉ាង​ហើយ​ ករណី​ឆ្លង​ជំងឺកូ​វី​ដ​ ១៩ គ្រាន់តែ​អន់​ថយ​ខ្លះ​ៗ​មែន ប៉ុន្តែ​វា​មិន​ទាន់​ផុតរលត់​ពី​ភព​ផែនដី​យើង​នៅឡើយ​ទេ ។ ដូចនេះ​ការ​អនុវត្ត​អនាម័យ ​និង​គម្លាត​សុវត្ថិភាព ដែល​ជា​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេសវិធានការ “៣​ការពារ និង ​៣​កុំ​” គប្បី​ត្រូវ​បន្ត​អនុវត្ត​ដោយ​ការ​ប្រុង​ប្រ​យ​ត្ន័ ​និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ​ដើម្បី​ការពារ​ការ​ឆ្លង​កូ​វី​ដ​ ១៩ ​ពិសេស​ប្រភេទ​ថ្មី​ គឺ ​ដែល​តា ​ដើម្បី​រួម​គ្នា​ឈាន​ទៅ​កាត់​ផ្ដាច់​ការ​ឆ្លង​ក្នុង​សហគមន៍​ ។ ​ឯកឧត្តមបាន​បញ្ជាក់​ដែរ​ថា ​ក្នុង​ពេល​នេះ​យើង​ត្រូវ​ចេះ​រៀបចំ​ខ្លួន​រស់នៅ​ក្នុង​គន្លង​ថ្មី​ជាមួយ​កូ​វី​ដ​ ១៩ រហូត​វារ​លាយ​បាត់​ពី​ភព​ផែនដី​យើង​ ។

សូម​បញ្ជាក់​ថា ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ឆ្នាំ​នេះ តាម​ទី​វត្ត​អារាម​នីមួយ​ៗក្នុងស្រុក​ស​ន្ទុ​ក​ ជា​រួម គឺ​បាន​អនុវត្ត​ដោយ​ការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​កម្ពុជា បាន​ចូលរួម​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​ប្រកបដោយ​សុវត្ថិភាព ក្នុង​គន្លង​ថ្មី​នៃ​បរិបទ​កូ​វី​ដ​ ១៩​ ពិសេស​ទៀត​នោះ គឺ​ធានា​ការ​កុំ​ឲ្យ​មានការ​ឆ្លង​នៅ ក្នុង​ពិធីបុណ្យ​ប្រពៃណី​ដ៏​សំខាន់​មួយ​នេះ មាន​របៀបរៀបរយ​និង​មាន​សណ្ដាប់ធ្នាប់​ល្អ ។

នៅ​ក្នុង​ឱកាស​នោះ​តាម​រយៈ​បុណ្យ​កុសល ដែល​កើត​ចេញពី​បុណ្យកាន់បិណ្ឌ​នេះ​ទី ១ នេះ​មួយ​ចំណែក​ឯកឧត្តម​ជា ចាន់​តូ និង​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា ​ឧទ្ទិស​ជូន​ដល់​បុព្វការី​ជន មាន​ជីដូន ជីតា​មាតា បិតា និង​សាច់ញ្ញាត្តិ​របស់​ខ្លួន​នោះ ក៏​បាន​ឧទ្ទិស​ចំពោះ​ដួង​វិ​ញ្ញា​ក្ខ័​ន្ខ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម វិ​រៈ​យុទ្ធ​ជន យុទ្ធ​នារី ស្នេហា​ជាតិ ដែល​បាន​បូជា​អាយុ ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ នឹង ក៏​បាន​ឧទ្ទិស​ជូន​ដល់​វិញាណ​ក្ខ័​ន្ធ​ប្រជា​ជាន​កម្ពុជា​ស្លូតត្រង់ ដែល​ស្លា.ប់​ក្នុង​បរប​ប្រល័យ​ពូជ​សាស​ន៏ ប៉ុ​ល ពត នោះ​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ​ដែរ​ក៏​បាន​បួងសួង ​សូម​ឲ្យ​មនុញ្ញផល​ទាំងអស់ ដែល​កើត​ចេញពី​ការ​ធ្វើបុណ្យ​ក្រោម​កម្លាំង​សុទ្ធា​ជ្រះថ្លា នៃ​មហា​កម្លាំង​សាមគ្គី​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា នា​ថ្ងៃនេះ​ផ្ដល់​នូវ​សេចក្ដីសុខ ចម្រុងចម្រើន​ដល់​ថ្នាក់​នាំ​កំពូល​ៗ របស់​ជាតិ ប្រជាជន​និង​មាតុភូមិ​កម្ពុជា​ ឲ្យ​ទទួល​បាន​តែ​សេចក្ដីសុខ និង​ទទួល​បានការ​អភិវឌ្ឍ​រីក​ចម្រើន​សម្បូរ​រុងរឿង​គ្រប់​វិស័យ ពិសេស​សូម​បាន​ឲ្យ​រួច​ចាក​ផុត​ពី​ជម្ងឺ​កូ​វី​ដ ​១៩ ។

នៅ​ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូល​រូ​ម​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី ​១​ នេះ​ដែរ ឯកឧត្តម ​ជា ចាន់​តូ ក៏​បាន​វេ​បច្ច័យ​ដែល​កើត​ចេញពី​ទឹកចិត្ត​ប្រកបដោយ​សុទ្ធា​នា​ឱកាស​នោះ​ប្រ​គេន​ចំពោះ​ព្រះសង្ឃ សម្រាប់​ទ្រទ្រង់​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​បាន​ប្រគេន​ទ័​យ្យ​វត្ថុ​ដល់​ព្រះសង្ឃ គង់​ក្នុង​វត្ត​នីមួយ​ៗ​ផង​ដែរ ៕ ដោយ​សហការ