ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជីប ម៉ុង លែ​ន បាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​សេវាកម្ម​អា​ផាត​មិន ជា​លើក​ដំបូង​តាម​រយៈការ​ទិញ​យក អគារ Granferte ទាំងស្រុង​មក​គ្រប់គ្រង

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែ​ន ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ និង​លំនៅ​ឋាន​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​មាន​គម្រោង​ជា​ច្រើន​ក្នុង​ដៃ ហើយ​សុទ្ធតែ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​អតិថិជន ​។…

រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែ​ន ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ និង​លំនៅ​ឋាន​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​មាន​គម្រោង​ជា​ច្រើន​ក្នុង​ដៃ ហើយ​សុទ្ធតែ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​អតិថិជន ​។ ទន្ទឹម​នឹង​ភាព​រីក​ចម្រើន​នេះ ជីប ម៉ុង លែ​ន ក៏​កំពុង​បោះ​ជំហាន​ឆ្ពោះទៅ​មុខ​ជាមួយនឹង​វិស័យ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ពង្រីក​នូវ​សក្ដានុពល​របស់​ខ្លួន ក៏​ដូច​ជា​បំពេញតម្រូវការ​របស់​អតិថិជន​ផង​ដែរ​ ។

ជាក់ស្ដែងកាលពី​ពេល​ថ្មី​ៗ​នេះ ជីប ម៉ុង លែ​ន បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យក ហ្គ្រេ​ន​ហ្វឺ​រ​តេ ភ្នំពេញ (Granferte) ដែល​ជា​សេវាកម្ម​អា​ផាត​មិន ពី​ក្រុមហ៊ុន​លី​អូ​ផា​លេស ២១ (Leopalace 21) ជា​ស្ថាពរ ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ចាប់ពី​ថ្ងៃ​ទី​ ១៥ ខែកញ្ញា ឆ្នាំ​ ២០២១ នេះ​តទៅ​ហើយ​ ។

ដោយសារ​មើលឃើញ​ពី​តម្រូវការ​ជា​ច្រើន មិន​ថា​អ្នក​រស់នៅ​ក្នុងស្រុក ឬ​ក្រៅ​ស្រុក ដែល​ត្រូវការ ការ​រស់នៅ​បែប​ទំនើប អម​ជាមួយនឹង​សេវាកម្ម​ចម្រុះ ជីប ម៉ុង លែ​ន បាន​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​សេវាកម្ម​អា​ផាត​មិន​នេះ​ដែល​ខុស​ប្លែក​ពី​គម្រោង​កន្លង​ៗ​មក​របស់​ខ្លួន​ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ជីប ម៉ុង លែ​ន ក៏​បាន​សំឡឹងមើលឃើញ​ពី​សក្ដានុពល​របស់ ហ្គ្រេ​ន​ហ្វឺ​រ​តេ ភ្នំពេញ (Granferte) ដោយសារ​អា​ផាត​មិន​នេះ​បាន​ផ្ដល់​នូវ​សេវាកម្ម​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជូន​ដល់​អតិថិជន ដូច​ជា​បន្ទប់​ស្នាក់​នៅ​ដ៏​ប្រណីត ជាមួយនឹង​គ្រឿង​សង្ហា​រិម​ទំនើប​ៗ កន្លែង​ទទួលភ្ញៀវ កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក មី​នី​ម៉ាត ហាង​កាហ្វេ ចំណត​យានយន្ត ព្រមទាំង​សេវាកម្ម​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ។

Granferte ពិតជា​ស័ក្ដិសម​សម្រាប់​អតិថិជន​ដែល​ត្រូវការ​កន្លែង​ស្នាក់​នៅ​បែប​ទំនើប​ជាមួយនឹង​សេវាកម្ម​យ៉ាង​សម្បូរ​បែប​ក្នុង​អគារ​តែ​មួយ ​។ អា​ផាត​មិន​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ ​៣៣១ កែង​ផ្លូវ​ ៥៧០ សង្កាត់​បឹង​កក់​ទី​ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ ៖ 023 923 999
ទីតាំង​អា​ផាត​មិន​: https://bit.ly/granferte ៕ ដោយសហការ​