ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង​ផាក លែ​ន 50M បើក​ឱ្យប្រើប្រាស់​ផ្លូវ​កាត់​ជា​សាធារណៈ ដើម្បី​ចូលរួម​ជួយ​សម្រួល​ចរាច​រ​​ក្នុង​តំបន់​ចំការ​ដូង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ជីប ម៉ុង លែ​ន នឹង​ដាក់​អោយ​ប្រើប្រាស់​ផ្លូវ​ថ្មី​កាត់​តាមគម្រោង​ផាក លែ​ន 50M អោយ​ប្រើប្រាស់​ជា​សាធារណៈ ​ដែល​កាត់​ពី​ផ្លូវ…

រាជធានី​ភ្នំពេញ ​៖ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ជីប ម៉ុង លែ​ន នឹង​ដាក់​អោយ​ប្រើប្រាស់​ផ្លូវ​ថ្មី​កាត់​តាមគម្រោង​ផាក លែ​ន 50M អោយ​ប្រើប្រាស់​ជា​សាធារណៈ ​ដែល​កាត់​ពី​ផ្លូវ 50​ ម៉ែត្រ មក​ផ្លូវ​ 30​ ម៉ែត្រ ​(​ព្រៃ​ស​) ​បាន​យ៉ាង​ងាយស្រួល ​។ ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​ផ្តល់​នូវ​ភាព​ងាយស្រួល ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មកដោយ​មិន​ចាំបាច់​កាត់​តាម​ស្តុ​ប​ព្រៃ​ស ​។

គ​ណៈគ្រប់គ្រង​របស់​ជីប ម៉ុង លែ​ន ​បាន​បញ្ជាក់​ដោយ​ដឹង​ថា ៖ «​ការ​បើកផ្លូវ​មួយ​ខ្សែ​នេះ គឺជា​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​ ក្នុង​តំបន់​ចំការ​ដូង ជំរុញអោយ​មាន​ចរន្ត​ចរាចរណ៍​ មាន​ភាព​ងាយស្រួល និង​ចំណេញ​ពេលវេលា បញ្ចៀស​ការ​កកស្ទះ បាន​យ៉ាង​ងាយ​ផង​ដែរ» ​។​

គម្រោង ផាក លែ​ន 50M ជា​គម្រោង​ដ៏​ទំនើប​ជាង​ក្នុង​តំបន់​ចំការ​ដូង ដែល​ផ្តល់​ជូន​នូវ​ប្រភេទ​វីឡា​ទំនើប​ទាន់សម័យ​ ជា​ច្រើន​ប្រភេទ ​។ លើស​ពី​នេះ ក្នុង​គម្រោង​ក៏​មានមុខ​ងារ​ជា​ច្រើន​ទៀត​ ដល់​អតិថិជន ​ដូច​ជា សួនឧទ្យាន មុខងា​ច្រើន​សម្បូរ​បែប​ជាងគេ ក្លឹ​ប​ហាត់ប្រាណ​ទំនើប​ជាងគេ ហើយ​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ផ្សារ​ទំនើប​ជីប ម៉ុង 50M នឹង​លេច​រូបរាង​ឡើង ​នា​ពេល​ឆាប់​ៗ​នេះ ដែល​លើកមុខ​មាត់​តំបន់​ចំការ​ដូង ​ឱ្យ​កាន់តែ​ទំនើប គួរ​ជាទី​រស់នៅ​មួយ​កម្រិតទៀត ​។

ការ​បើកផ្លូវ​ក្នុង​គម្រោង​អោយ​ប្រើប្រាស់​ជា​សាធារណៈ គួប​ផ្សំ​បន្ថែម​ទៀត​ជាមួយនឹង​ផ្សារ​ទំនើប ជីប ម៉ុង 50M ដ៏​ធំ​ជាងគេ​ក្នុង​តំបន់ នឹង​ជំរុញអោយ​អតិថិជន​ ហ្ស​ប ហោ​ស៍ កាន់តែ​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​ប្រកប​អាជីវកម្ម​នានា ជាមួយនឹង​លំហូរ​ដ៏​សន្ធឹកសន្ធាប់មក​កាន់​ទី​នេះ​ ។ ដូច្នេះ​ដើម្បី​អបអរសាទរ​ការ​បើកផ្លូវ​កាត់​ថ្មី​នេះ​ជីប ម៉ុង លែ​ន បាន​ផ្តល់​ជូន​នូវ​ជម្រើស​នៃ​ការ​បង់ប្រាក់​ដ៏​ថ្មី​សន្លាង និង​ងាយស្រួល​ជាង​មុន​ជូន​ដល់​អតិថិជន ដែល​កំពុង​សំឡឹង​មើល ហ្ស​ប ហោ​ស៍ ដោយ​បង់​ត្រឹមតែ ​1% នៅ​ក្នុង​មួយ​ខែ មិន​ចាំបាច់​មានការ​ប្រាក់ និង​មិន​ចាំបាច់​មាន​ប្រាក់​កក់​ឡើយ ​។

គម្រោង ផាក លែ​ន 50M ស្ថិត​នៅ​ក្នុង​តំបន់​ចំកា​ដូង ចំងាយ​ត្រឹមតែ ​៥ ​នាទី​ពី​ស្តុ​ប​ចំការ​ដូង ដែល​ជាទី​ប្រជុំជន​ស្រាប់ ធ្វើ​អោយ​ការ​ធ្វើ​ដំណើរទៅ​កាន់​តំបន់​ឯ​ទៃ​ទៀត ​កាន់តែ​មាន​ភាព​ងាយស្រួល ​។ ជាមួយនឹង​មហាវិថី ឈុ​ន គង់ ដ៏​ថ្មី​សន្លាង​មួយ​ខ្សែមាន​ចម្ងាយ ​5 ​គីឡូម៉ែត្រ​ទទឹង​ 5០ ​ម៉ែត្រ ផ្សារ​ភ្ជាប់​តំបន់ ចំការ​ដូង កាត់​តាម​ផ្លូវ 60​ ម៉ែត្រ និង​ផ្សារ​ទំនើប AEON មាន​ជ័យ អាច​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ ​១ លេខ ​២​ បាន​ងាយស្រួល ធ្វើ​អោយ​ទីតាំង​គម្រោង​ផាក លែ​ន 50M នេះ​អំណោយផល​យ៉ាង​ខ្លាំង ​។

សូម​អញ្ជើញ​មក​កាន់​ការិយាល័យ​លក់ ស្ថិត​នៅ​ក្នុង​ទីតាំង គម្រោង​ផ្ទាល់ ឬ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់ ៖ 061 997 888

ផែនទី​គម្រោង ផាក លែ​ន 50M : http://bit.ly/Parkland50M ៕ ដោយសហការ