ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទាំង​ស្អាត​ និង​ចិត្តធម៌ ​! លាស់ រ័​ត្ន​ចិន្ដា និង​ស្វាមី ផ្តល់​ជំនួយ តាម​រយៈ​ស្រី​អូន​សម្រស់​ធម្មជាតិ សម្រាប់​យុទ្ធនាការ​ដំបៅ​ផែនដី

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ លោកស្រី លាស់ រ័​ត្ន​ចិន្ដា និង​ស្វាមី តែងតែ​លេចមុខ​គ្រប់​សកម្មភាព​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​សម័យកាល​នៃ​ជំងឺកូ​វី​ដ ១៩ ដ៏​កាច​សាហា.វ​មួយ​នេះ​…

រាជធានី​ភ្នំពេញ ​៖ លោកស្រី លាស់ រ័​ត្ន​ចិន្ដា និង​ស្វាមី តែងតែ​លេចមុខ​គ្រប់​សកម្មភាព​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​សម័យកាល​នៃ​ជំងឺកូ​វី​ដ ១៩ ដ៏​កាច​សាហា.វ​មួយ​នេះ​ ។

ដោយឡែកថ្មី​ៗ​នេះ លោកស្រី លាស់ រ័​ត្ន​ចិន្ដា និង​ស្វាមី បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ១០​ លាន​រៀល ស្មើនឹង​ពីរ​ពាន់​ប្រាំ​រយ​ដុល្លារ​អា​មេ​រិ​ក (២៥០០​ដុល្លារ​) សម្រាប់​យុទ្ធនាការ​ព្យាបាល​ដំបៅ​ផែនដី ដែល​កម្មវិធី​នេះ​ដែរ​ដឹកនាំ​ដោយ ស្រី​អូន សម្រស់​ធម្មជាតិ និង​ស្វាមី​ ។

ក្នុង​នោះ​ដែរ អគ្គនាយក​ក្រុមហ៊ុន សម្រស់​ធម្មជាតិ លោក ឈាង រ័​ត្ន បាន​ចេញ​លិខិត​ថ្លែងអំណរគុណ​ជូន​ចំពោះ លោកស្រី លាស់ រ័​ត្ន​ចិន្ដា និង​ស្វាមី ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ធ្វើ​ឲ្យ​ផែនដី​មាន​សុខភាព​ល្អ ដោយ​បាន​ផ្ដល់​អាហារ​បំប៉ន​ពិសេស​ដល់​ផែនដី​ ។ លោកសូម​ជូរ​ពរ​ឲ្យ លោកស្រី លាស់ រ័​ត្ន​ចិន្ដា និង​ស្វាមី មាន​សុខភាព​ល្អ​បរិបូរ​ណ៌ និង​ទទួល​ជោគជ័យ​គ្រប់​ភារកិច្ច​ ។

សូម​បញ្ជាក់​ថា យុទ្ធនាការ​ព្យាបាល​ដំបៅ​ផែនដី មាន​សកម្មភាព​បាច​គ្រាប់ពូជ​កូន​ឈើ​ចម្រុះ​ក្នុង​ជំ​ហ៊ាន​ដំបូង ​៤០ ​ម៉ឺន​គ្រាប់ ដោយ​ជិះ​ឧទ្ធម្ភាគចក្រ ដោយ​រំពឹង​ទុក​ថា ដើម​ក្ងោក​រាប់​ម៉ឺន​ដើម នឹង​មាន​វត្តមាន ហើយនឹង​មាន​ផ្កា​រីក​ស្គុះស្គាយ​តាម​ជួរ​ភ្នំ​ឱ​រ៉ា​ល់ ដែល​នឹង​ប្រែក្លាយ​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ ៕ ដោយ​សហការ