ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គួរ​ឱ្យ​ស្ញប់ស្ញែង​មែនទែន​! យីហោ​ភោជនីយដ្ឋាន បាយ័ន ទើប​ចុះ​កុងត្រា​សាខា​ទី​៤​ហើយ ពេល​នេះ​ផ្ដល់​សិទ្ធិ​បើក​សាខា​ទី ៥ ទៀត​!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ពិតជា​ដំណឹង​ដ៏​សែន​រីករាយ និង​គួរ​ឱ្យ​ស្ញប់ស្ញែង​មែនទែន​! យីហោ​ភោជនីយដ្ឋាន បាយ័ន បាន​ឈាន​ដល់​ការ​ចុះ​កុងត្រា​ប្រគល់​សិទ្ធ​លក់ ដើម្បី​បើក​ដំណើរការ​សាខា​ទី​៥ បន្ទាប់​ពី​ការ​ចុះ​កុងត្រា​ប្រគល់​សិទ្ធ​បើក​ដំណើរការ​សាខា​ទី​៤ កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា…

រាជធានី​ភ្នំពេញ​៖ ពិតជា​ដំណឹង​ដ៏​សែន​រីករាយ និង​គួរ​ឱ្យ​ស្ញប់ស្ញែង​មែនទែន​! យីហោ​ភោជនីយដ្ឋាន បាយ័ន បាន​ឈាន​ដល់​ការ​ចុះ​កុងត្រា​ប្រគល់​សិទ្ធ​លក់ ដើម្បី​បើក​ដំណើរការ​សាខា​ទី​៥ បន្ទាប់​ពី​ការ​ចុះ​កុងត្រា​ប្រគល់​សិទ្ធ​បើក​ដំណើរការ​សាខា​ទី​៤ កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មី​ៗ​នេះ​រួច​មក​ហើយ​នោះ​។ នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ទោះជា​ស្ថិត​ក្នុង​ដំណាក់កាល​កូ​វី​ដ ១៩ បន្ត​ផ្ទុះ​ក្តី ក៏​យីហោ​ភោជនីយដ្ឋាន បាយ័ន នៅ​តែ​បន្ត​លក់ Franchise របស់​ខ្លួន ឱ្យទៅ​ដៃគូ​វិនិយោគ ដែល​ជា​ការ​ចំណាយ​ទុន​រហូត​ខ្ទង់សែន​ដុល្លារ​ឯណោះ​។

នៅ​ក្នុង​ឱកាស​ចុះហត្ថលេខា​ប្រគល់​សិទ្ធ​បើក​ដំណើរការ​សាខា​ទី​៥ ដែល​បាន​ធ្វើ​ឡើង​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ លោកស្រី ថេ ដា​ឡែ​ន អគ្គ​នាយិកា​ភោជនីយដ្ឋាន បាយ័ន បាន​ថ្លែង​ថា​៖ « ដោយសារ​មើលឃើញ​ពី​ភាព​រីក​ចំរើន​របស់​យីហោ ភោជនីយដ្ឋាន​បាយ័ន ក៏​ដូច​ជា​មាន​សំណូមពរ​ច្រើន ទើប​ក្រុមហ៊ុន​បាន​សម្រេចចិត្ត​បន្ត​លក់ Franchise ទៅ​ឱ្យ​ម្ចាស់​អាជីវកម្ម​ម្នាក់​ទៀត ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​អ្នកមាន​ដី​ទំនេរ ឬ​មាន​លុយ ហើយ​មិនដឹង​ថា​បើក​ជំនួញ​អ្វី ប្រកបដោយ​ទំនុកចិត្ត ក្លាយជា​ម្ចាស់​អាជីវកម្ម​»​។

លោកស្រី​បន្ត​ថា ពី​មុន​ប្រសិនបើ​អ្នក​ចង់បាន​យីហោ​ភោជនីយដ្ឋាន​បាយ័ន ទៅ​ធ្វើ​អាជីវកម្ម គឺ​លុះត្រាតែ​មាន​ទុន ៤០ ម៉ឺន​ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ផ្ដល់​ជំរើស​មក​ត្រឹម ១៥ ម៉ឺន​ដុល្លារ ២០ ម៉ឺន​ដុល្លារ ២៥ ម៉ឺន​ដុល្លារ និង ៤០​ម៉ឺន​ដុល្លារ ទៅ​តាម​ទំហំ​ដី ទំហំ​ទីតាំង និង ទំហំ​វិនិយោគ ដែល​កាន់តែ​បង្ករ​ភាព​ងាយស្រួល​ក្នុង​ការ​វិនិយោគ​។ រីឯ​សម្រាប់​សាខា​ទី​៥ ដែល​លោកស្រី​ទើបតែ​ចុះហត្ថលេខា​ប្រគល់​សិទ្ធិ​ជូន​នេះ គឺ​ស្ថិត​ក្រោម​ការ​វិនិយោគ​របស់​លោក បែន រ័​ត្ន​បូ​រី បន្ទាប់​ពី​លោក​ក៏​មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ភោជនីយដ្ឋាន ហើយ​បាន​បោះទុន​ជាមួយ​លោកស្រី​។

លោកស្រី អគ្គ​នាយិកា បាន​គូសបញ្ជាក់​ផង​ដែរ​ថា​៖ «​បរិបទ​កូ​វី​ដ​១៩​ទាមទារ​ឱ្យ​មានការ​បត់បែន​ច្រើន​ណាស់ ហើយដោយ​សារ​តែ​យុទ្ធសាស្ត្រ​បត់បែន ដោយ​ផ្ដោត​មួយ​ផ្នែក​បន្ថែម​ទៀត​លើ​វិស័យ​អន​ឡាញ ទើប​ធ្វើ​ឱ្យ​យីហោ​ភោជនីយដ្ឋាន​បាយ័ន នៅ​តែ​មាន​កំណើន​លក់ ហើយ​ធ្វើ​ឱ្យ​មានការ​ចុះ​ឈ្មោះ​សុំ​វិនិយោគ ដែល​ជំរុញ​អោយ​ភោជនីយដ្ឋាន​បាយ័ន​អាច​ពង្រាយ​សាខា ខណៈ​ដែល​អាជីវកម្ម​ដទៃ​ប៉ះពាល់​ខ្លាំង​។ សាខា​ទី​៥ របស់​លោក បែន រ័​ត្ន​បូ​រី ក៏​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ដូច​គម្រោង​សាខា​ទី ៤ ដែរ ដោយ​ទីតាំង​ជាក់ស្ដែង ផេ​ក​របស់​ក្រុមហ៊ុន​នឹង​ធ្វើការ​បង្ហាញ​ពេល​លេច​ចេញ​រូបរាង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ភោជនីយដ្ឋាន​បាយ័ន ផ្ដោត​ជា​ពិសេស​លើ​អាហារ​ពេល​ព្រឹក ពេល​ថ្ងៃ និង ពេល​ល្ងាច ហើយ​មុខ​អាហារ​ទាំងអស់ មិន​គ្រាន់តែ​យកចិត្តទុកដាក់​លើ​រសជាតិ អនាម័យ និង គុណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​យុទ្ធសាស្ត្រ​លក់​អោយ​ខ្លាំង​ទាំង​លើ​អន​ឡាញ និង ការ​បើក​លក់​នៅ​ទីតាំង​ផ្ទាល់​ផង​ដែរ​។ ក្នុង​នោះ​ប្រព័ន្ធ​គ្រប់គ្រង និង យុទ្ធសាស្ត្រ​ទីផ្សារ​លក់​របស់​ក្រុមហ៊ុន​ដែល​បាន​ចង​ជា​ប្រព័ន្ធ​ច្បាស់លាស់ គឺជា​ជំហាន​តែ​មួយ​គត់ ដែល​ធ្វើ​អោយ​មាន​ទំនុកចិត្ត​ពី​អ្នក​ចង់​ចូលរួម​វិនិយោគ​។

បន្ទាប់​ពី​សម្រេច​ប្រគល់​សិទ្ធិ​ផ្លូវការ​ជូន​ម្ចាស់​សាខា​ទី​៤ និង​ទី​៥ បន្តបន្ទាប់​គ្នា លោកស្រី ដា​ឡែ​ន បន្ត​ថា មាន​អតិថិជន​ជា​ច្រើន​ផ្សេង​ទៀត ក៏​កំពុង​ទាក់ទង​សុំ​ទិញ Franchise សម្រាប់​សាខា​ទី​៦ និង បន្តបន្ទាប់​ផង​ដែរ ដោយនៅ​រាជធានី​ភ្នំពេញ កំណត់​ត្រឹមតែ ១០ សាខា​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺ​នឹង​បន្ត​លក់​សិទ្ធិ​ទៅ​កាន់​បណ្ដា​ខេត្ត​នានា​ម្ដង ដូច្នេះ​សម្រាប់​អ្នក​ចង់បាន​ឱកាស​បើក​ភោជនីយដ្ឋាន​សាខា​ថ្មី នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​ខេត្ត​ធំ​ៗ គឺ​ត្រូវ​រួសរាន់ ដោយសារ​កន្លែង​មាន​កំណត់​។

លោកស្រី​បន្ថែម​ថា អ្នក​ចង់​ធ្វើ​ជំនួញ​បើក​ភោជនីយដ្ឋាន​យីហោ​បាយ័ន ជា​ពិសេស​អ្នក​ចង់​ទទួល​បាន​ឱកាស​ក្លាយជា​ម្ចាស់​សាខា​ផ្សេង​ទៀត សូម​ទំនាក់ទំនង​មក​កាន់​លេខ ទូរស័ព្ទ​លេខ 095 7777 48, 096 7777 430 អ្នក​កក់​ទីតាំង​មុន ទទួល​បាន​ឱកាស​មុន ហើយ​ក្រុមហ៊ុន​នឹង​ជំរុញ និង ជួយ​បណ្ដុះបណ្ដាល​ជំនាញ ឱ្យ​ចេះ​ច្បាស់​នៅ​ក្នុង​វិស័យ​មួយ​នេះ​៕ ដោយ​សហការ