ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​ទាំងអស់​របស់​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន ត្រៀម​បើកទ្វារ​សាលា​ឡើង​វិញ ដោយ​អនុវត្ត​វិធានការ​សុខាភិបាល និង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សាលារៀន​វ៉េ​ស្ទ​ឡាញ សាលារៀន​ណ​ត្ស​ឡាញ​ន៍ និង​សាលា​អន្តរជាតិ​អេប​ផល​ទ្រី បើកទ្វារ​សាលា​ឡើង​វិញ​ដោយ​អនុវត្ត​វិធានការ​សុខាភិបាល និង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​…

រាជធានី​ភ្នំពេញ​៖ សាលារៀន​វ៉េ​ស្ទ​ឡាញ សាលារៀន​ណ​ត្ស​ឡាញ​ន៍ និង​សាលា​អន្តរជាតិ​អេប​ផល​ទ្រី បើកទ្វារ​សាលា​ឡើង​វិញ​ដោយ​អនុវត្ត​វិធានការ​សុខាភិបាល និង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ ។

បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើង​វិញ នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ខាង​មុខ​នេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាលារៀន​ណ​ត្ស​ឡាញ​ន៍​ទាំង​១០​សាខា ក្នុង​រាជធានី​ភ្នំពេញ និង​សាលា​អន្តរជាតិ​អេប​ផល​ទ្រី នឹង​បើកទ្វារ​សាលា​ឡើង​វិញ ដោយ​អនុវត្ត​វិធានការ​សុខាភិបាល​យ៉ាង​ម៉ឺងម៉ាត់ ស្រប​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​។

លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បានឱ្យ​ដឹង​ថា បណ្តាញ​សាលារៀន​ទាំងអស់​របស់​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន ក្នុង​រាជធានី​ភ្នំពេញ​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​រួចរាល់ ដើម្បី​ធានា​សុវត្ថិភាព និង​គុណភាព​សិក្សា​របស់​សិស្សានុសិស្ស​។ ទន្ទឹម​នឹង​នេះ សាលារៀន​នឹង​អនុវត្ត​ឱ្យ​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) រក្សា​ចំនួន​សិស្ស​មិន​លើស​ពី​១៥​នាក់​ក្នុង​មួយ​ថ្នាក់ ចំណែក​សិស្ស​មួយ​ក្រុម​ទៀត​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​សិស្ស​ក្នុង​កម្មវិធី​សិក្សា​ផ្សេង​ទៀត​ត្រូវ​រក្សា​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ដដែល​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ​។

សម្រាប់​ថ្ងៃ​ចូល​រៀន​ដំបូង​នៅ​សាលា​ឡើង​វិញ គ្រប់​បុគ្គលិក​សិក្សា ព្រមទាំង​លោកគ្រូ អ្នកគ្រូ តម្រូវ​ឱ្យ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ មុន​នឹង​អនុញ្ញាត​ឱ្យ​ចូល​បម្រើ​ការងារ និង​បង្រៀន​សិស្ស​ក្នុង​ថ្នាក់​។ លោក​ក៏​បន្ត​ទៀត​ថា សាលារៀន​បង្កើត​គណៈកម្មការ រក្សា​បរិស្ថាន​អនាម័យ ឱ្យ​សិស្ស​វាស់​កំ​ដៅ​និង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល​ជា​ប្រចាំ ផ្តល់​ទីកន្លែង​លាងដៃ ធ្វើ Rapid Test ភ្លាម​ៗ​និង​ជា​បន្តបន្ទាប់​ក្នុង​ករណី​សង្ស័យ ហើយ​តាមដាន​បុគ្គលិក​ថ្មី​ចូល​ធ្វើការ ជំរុញ​ការ​ប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ តាមដាន​ព័ត៌មាន​ជាក់លាក់ ជៀសវាង​ព័ត៌មាន​ក្លែងក្លាយ និង​មិន​អនុញ្ញាត​ឱ្យ​លក់​ចំណីអាហារ​ក្នុង​បរិវេណ​សាលា​ឡើយ​។

មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​ដល់​គ្រឹ​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ និង​ណែនាំ​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព ៣ ​កុំ និង ​៣​ ការពារ អនុវត្ត​វិធានការ​សុវត្ថិភាព​ឱ្យ​បាន​ខ្ជាប់ខ្ជួន ស្រប​តាម​គោល​ការ​ប្រតិបត្តិ​ស្តង់ដារ (SOP) អនុវត្ត​ការ​រៀន​តាម​បណ្តុំ និង​ផ្តល់​ព័ត៌មាន​បញ្ជី​ឈ្មោះ​អ្នក​ពាក់ព័ន្ធ​ការ​ឆ្លង​កូ​វី​ដ​មក​មន្ទីរ​ប្រសិនបើ​មាន​ករណី​ឆ្លង​ណាមួយ​កើត​ឡើយ​ជាយថាហេតុ ​។

លើស​ពី​នេះ មន្ទីរ​អប់រំ​ក៏​បាន​ណែនាំ​ដល់​មាតាបិតា​សិស្ស ត្រូវ​ផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព​ជំងឺ​របស់​សិស្ស ត្រូវ​មាន​លិខិតបញ្ជាក់​ពី​អ​ជ្ញា​ធរ​ដើម្បី​អាចម​ករៀន​បាន លើកទឹកចិត្ត​ឱ្យ​សិស្ស​ធ្វើ​ស្វ័​យ​សិក្សា​ផ្តល់​លេខ​ទំនាក់ទំនង​មក​គណៈនាយក​សាលា អ្នក​ជូន​សិស្ស​មក​រៀន​ត្រូវ​ពាក់​ម៉ាស់ និង​ក្នុង​ករណី​មានការ​ឆ្លង ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​ឆាប់រហ័ស​បំផុត ​។

លោក គង់ សំនៀង បាន​គូសបញ្ជាក់​ថា ការ​បើក​ដំណើរ​សាលារៀន​ឡើង​វិញ​ជាមួយនឹង​វិធានការ​បង្ការ​នានា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គោលការណ៍​ស្តង់ដារ​សុវត្ថិភាព​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​ស្តារ​គុណភាព​អប់រំ​ឡើង​វិញ និង​ទប់​ស្តា​ត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ឌ​-១៩៕ ដោយ​សហការ