ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទឹកប្រាក់ ១០០ លានរៀល ចំនួន ២ រង្វាន់ពីខារ៉ាបាវ បានធ្លាក់ដល់ដៃអ្នកខេត្តព្រៃវែង ម្នាក់ និង​អ្នកខេត្តសៀមរាប ម្នាក់ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុងសប្តាហ៏នេះ ក្រុមហ៊ុនខារ៉ាបាវ បានប្រគល់ទឹកប្រាក់ ១០០ លានរៀលចំនួនពីររង្វាន់ដល់អ្នកឈ្នះពីរនាក់ ទីមួយបងស្រី ធឿន ស្រីចិន…

រាជធានីភ្នំពេញ ៖ ក្នុងសប្តាហ៏នេះ ក្រុមហ៊ុនខារ៉ាបាវ បានប្រគល់ទឹកប្រាក់ ១០០ លានរៀលចំនួនពីររង្វាន់ដល់អ្នកឈ្នះពីរនាក់ ទីមួយបងស្រី ធឿន ស្រីចិន ដែលរស់នៅ ភូមិស្នែរាន ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ទីពីរបងប្រុស ចន ម៉ៅ ដែលរស់នៅ ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប  ខេត្តសៀមរាប អ្នកទាំងពីរបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះប្រាក់់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះព្រោះបច្ចុប្បន្នកំពុងតែជួបនឹងបញ្ហាខ្វះខាត រកលុយមិនសូវបានផង ពេលបានត្រូវដូចច្នេះគាត់ទាំងពីរត្រេកអរខ្លាំងណាស់ ។ ពួកគាត់បន្តថា ទឹកប្រាក់ដែលពួកគាត់ទទួលបាននេះ នឹងយកទៅសងគេ មើលគ្រួសារដែលមានជំងឺ និងសល់លុយប៉ុន្មានទុកធ្វើដើមរកស៊ីដើម្បីចិញ្ចឹមគ្រួសារ ។

ដោយទឹកមុខញញឹមសប្បាយរីករាយអ្នកទាំងពីរក៏សូមថ្លែងអំណរគុណជាអនេកចំពោះក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតៗ និងសូមអោយក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើនជារៀងរហូតតទៅ ។

លោក ហ៊ុយ សុខា ប្រធានទីផ្សាក្រុមហ៊ុនខារ៉ាវមានប្រសាសថា រង្វាន់ធំខារ៉ាបាវ ១០០ លានរៀល និងរង្វាន់ផ្សេងទៀតនៅមានច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំអតិថិជនទាំងអស់ដែលនិយមគាំទ្រខារ៉ាបាវ ។ លោកបានបន្ថែមថា នៅពេលដែលបងប្អូនត្រូវរង្វាន់ភ្លាមសូមខលមកលេខលើក្រវិលភ្លាម នោះក្រុមហ៊ុននឹងរៀបចំចុះប្រគល់រង្វាន់អោយភ្លាមៗផងដែរមិនរង់ចាំយូរឡើយ ។

ហើយលោកក៏សូមអរគុណដល់អតិថិជន ខារ៉ាបាវ ទាំងអស់ ដែលតែងតែនិយមគាំទ្រផលិតផលខារ៉ាបាវជារៀងរហូតមក​ និងសូមអោយបងប្អូនទាំងអស់អនុវត្តគោលការណ៍ ៣កុំ ៣ការពារ អោយខ្ចាប់ខ្ចួន ៕ ដោយសហការ