ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទើបដឹងថា ទឺកដោះពពែល្អសម្រាប់សុខភាព !

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក លោកស្រីស្ទើរតែគ្រប់ៗគ្នាពិតជាស្គាល់ ហើយមួយចំនួនកំពុងប្រើប្រាស់ម្សៅទឹកដោះគោសម្រាប់កូនតូច ប៉ុន្តែមានមនុស្សតិចណាស់ដែលស្គាល់ពីម្សៅទឹកដោះពពែ ពីព្រោះវាមិនសូវសម្បូរនៅលើទីផ្សារ ហើយក៏មិនត្រូវបានគេប្រើប្រាស់ទូលំទូលាយដូចម្សៅទឹកដោះគោដែរ ។ តាមពិតម្សៅទឹកដោះពពែជាអាហាររូបត្ថម្ភដ៏ល្អមួយចំពោះទារក…

រាជធានីភ្នំពេញ ៖ លោក លោកស្រីស្ទើរតែគ្រប់ៗគ្នាពិតជាស្គាល់ ហើយមួយចំនួនកំពុងប្រើប្រាស់ម្សៅទឹកដោះគោសម្រាប់កូនតូច ប៉ុន្តែមានមនុស្សតិចណាស់ដែលស្គាល់ពីម្សៅទឹកដោះពពែ ពីព្រោះវាមិនសូវសម្បូរនៅលើទីផ្សារ ហើយក៏មិនត្រូវបានគេប្រើប្រាស់ទូលំទូលាយដូចម្សៅទឹកដោះគោដែរ ។ តាមពិតម្សៅទឹកដោះពពែជាអាហាររូបត្ថម្ភដ៏ល្អមួយចំពោះទារក និងកុមារបន្ទាប់ពីទឹកដោះម្តាយ ហើយវាមានគុណសម្បត្តិជាច្រើនលើសម្សៅទឹកដោះគោដូចជា ៖

1- ម្សៅទឹកដោះពពែសសម្បូរសារធាតុចិញ្ចឹមដូចជា ៖ វីតាមីន ប្រូតេអ៊ីន និងរ៉ែជាងទឹកដោះគោ

2- ម្សៅទឹកដោះពពែមានសារធាតុ ឡាក់តូស ទាបជាងទឹកដោះគោ ។ សព្វថ្ងៃនេះមានទារកជាច្រើនជួបបញ្ហារាគរូស ហើមពោះ រលាកបំពង់ក ក្តៅខ្លួនដោយសាររាងកាយគេមិនអាចបំបែកជាតិស្ករឡាក់តូស (Lactose Intolerant) នេះបាន ដែលតម្រូវឱ្យគេត្រូវបៅទឹកដោះគោដែលគ្មានជាតិឡាក់តូស (lactose-free) ប៉ុន្តែទឹកដោះគោប្រភេទនេះមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះទេ ដូច្នេះទឹកដោះពពែជាជម្រើសដ៏ល្អមួយ ។

3- ទឹកដោះពពែមានសារធាតុប្រតិកម្មប្រូតេអ៊ីនទឹកដោះ (Cow Milk Allergic) ទាបជាងទឹកដោះគោ ។ មិនខុសពី Lactose Intolerant នោះទេ ទារកជាច្រើនមានប្រតិកម្មជាមួយប្រូតេអ៊ីនទឹកដោះដែលធ្វើអោយគេមានអាការៈដូចជា ៖ ក្អែរ ឬក្អួតចង្អោរញឹកញាប់ ឈឺពោះក្រោយពេលបៅ រាគរូស ស្បែកឡើងកន្តួលរមាស់ ចេញទឹកភ្នែក តឹងច្រមុះ ពិបាកដកដង្ហើម ហើមបរិវេណបំពង់ក ជាដើម ។

4- សារធាតុចិញ្ចឹមដែលមានក្នុងទឹកដោះពពែងាយបំលែង ឬបំបែកក្នុងប្រព័ន្ធរំលាយអាហារទារកជាងសារធាតុចិញ្ចឹមដែលមានក្នុងទឹកដោះគោ ដូច្នេះវាល្អសម្រាប់ទារកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ (sensitive tummy) ឧស្សាហ៍រាគ ឬក្តៀន ទារកដែលកើតមិនគ្រប់ខែ មិនគ្រប់ទម្ងន់ ។

5- ម្សៅទឹកដោះពពែមានកម្រិតស្ករ Cholesterol ទាប ហើយវាសម្បូរទៅដោយវីតាមីនសំខាន់ដែលជួយដល់សុខភាពស្បែក ។ សូម្បីតែផលិតផលថែររក្សាស្បែករបស់ទារក និងស្រ្តីមួយចំនួនធំក៏ត្រូវបានផលិតពីទឹកដោះពពែផងដែរ ។

នៅលើទីផ្សារប្រទេសកម្ពុជាយើង ម្សៅទឹកដោះពពែមិនទាន់សម្បូរបែបដូចទឹកដោះគោទេដោយសារវាមានតម្លៃខ្ពស់ដែលធ្វើអោយអ្នកមានលទ្ធភាពប្រើនៅមានចំនួនតិចតួចនៅឡើយ ។

លោក ជា ស៊ុនសុពណ៌ ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន Royal Platinum ដែលជាតំណាងចែកចាយម្សៅទឹកដោះគោ អូស្រ្តាលី ម៉ាក Royal Ausnz ទឹកដោះពពែ (Goat Mild) បានអោយដឹងថា «បើតាមរបាយការណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន បានបង្ហាញអោយឃើញថា ក្នុងចំណោមអតិថិជនដែលប្រើប្រាស់ម្សៅទឹកដោះពពែប្រមាណ ៤០០ នាក់ ដែលក្នុងនោះមានទាំងអ្នកដែលប្រតិកម្មជាតិឡាក់តូស និងប្រូតេអ៉ីនទឹកដោះ ក្មេងដែលមានប្រតិកម្មជាតិសណ្តែក (មានជំងឺកង្វះអង់ស៊ីម G6PD) ក្មេងកើតមិនគ្រប់ខែមិនគ្រប់គីឡូ គឺមិនទាន់មានម្នាក់ណាដែលថា ប្រើមិនត្រូវនៅឡើយ» ។ លោកបញ្ជាក់ថា «ធ្លាប់មានតែអ្នកត្អូញត្អែថា ទឹកដោះពពែមានតម្លៃខ្ពស់» ៕