ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេយ្យវត្ថុ​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី វេរ​ប្រគេន​ជូន​វត្ត​ទាំង​០៩​នៃ​ស្រុក និង​ក្រុង​ចំនួន ០៣ ក្នុង​ខេត្តពោធិសាត់

4 ឆ្នាំ មុន

ខេត្តពោធិសាត់​៖ នៅ​ថ្ងៃអាទិត្យ ទី​០៣ និង​ទី​០៤ ខែកក្កដា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឌី វិជ្ជា និង​លោក​ជំទាវ…

ខេត្តពោធិសាត់​៖ នៅ​ថ្ងៃអាទិត្យ ទី​០៣ និង​ទី​០៤ ខែកក្កដា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឌី វិជ្ជា និង​លោក​ជំទាវ ហ៊ុន ម៉ា​ណា បាន​អនុញ្ញាត​អោយ លោក ជិន ប៊ុ​ន​ធឿ​ន និង​ក្រុមការងារ​មនុស្សធម៌​នាំ​យក​ទេយ្យវត្ថុ​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី វេរ​ប្រគេន​ជូន​វត្ត​ទាំង​០៩ នៃ​ស្រុក និង​ក្រុង​ចំនួន ០៣ ក្នុង​ខេត្តពោធិសាត់។

ក្នុង​ឱកាស​នោះ​លោក ជិន ប៊ុ​ន​ធឿ​ន ជា​តំណាង​បាន​ពាំនាំ​បណ្តាំ​សួរសុខទុក្ខ​ពី​ឯកឧត្តម និង​លោក​ជំទាវ​ប្រគេន​ជូន​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ និង​ពុទ្ធបរិស័ទ​ដែល​មក​ពី​តាម​បណ្តា​វត្ត​ទាំង​០៩​នោះ​។ ជា​ពិសេស​លោក​បាន​អំពាវនាវ ដល់​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ លោកយាយ លោកតា និង​ញា​តិ្ត​ញោម​ជើងវត្ត​ទាំងអស់​អោយ​ចូលរួម​អនុវត្តន៍​នូវ​វិធាន​សុខាភិបាល (៣​ការពារ និង ៣​កុំ​) ធ្វើ​យ៉ាងណា​កុំអោយ​មានការ​រីក​រាលដាល​ចូល​ក្នុង​សហគមន៍​បន្ត​ទៀត​។

ហើយ​វត្ត​ដែល​ទទួល​ទេយ្យវត្ថុ​នៅ​ពេល​នេះ​រួម​មាន ០៩​វត្ត​៖
០១-​វត្ត​នាគ​កួច ក្នុង​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិសាត់ ។
០២-​វ​ត្ពុ​ពុទ្ធរង្សី​ត​បារមី​តេ​ជោ ហៅ​វត្ត​ភ្នំ​តា​ប៉ា​ង ស្ថិត​ក្នុង​ក្នុងភូមិ​ខ្លា​ក្រពើ ឃុំ​អន្លុង​ត្នោត ស្រុក​ក្រគរ ខេត្តពោធិសាត់ ។
០៣-​វ​ត្ភ​ភ្នំ​បារមី​ដីក្រហម ក្នុងភូមិ​ថ្មី ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។
០៤-​វត្ត​ធ្លា​ជ្រៃ​ព្រៃ​ធុតង្គ​ភ្នំ​ទ្រព្យ ក្នុងភូមិ​ឳ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
០៥-​វត្ត​សុវណ្ណ​គី​រី ហៅ​វត្ត​ទួល​វែង ស្ថិត​ក្នុងភូមិ​ព្រៃ​ឱ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
០៦-​វត្ត​ឈើទាល​រូង ក្នុងភូមិ​ឳ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
០៧-​វត្ត​ផ្ទះ​គរ ស្ថិត​ក្នុងភូមិ​ផ្ទះ​គរ ឃុំ​អន្លុង​វិល ស្រុក​កណ្តៀង ខេត្តពោធិសាត់ ។
០៨-​វត្ត​ទួល​គូរ ស្ថិត​ក្នុងភូមិ​ទួល​គូរ ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិសាត់ ។
០៩-​វត្ត​រាំង​ទិល ស្ថិត​ក្នុងភូមិ​រាំង ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិសាត់ ។

ទេយ្យវត្ថុ​ក្នុង​វត្ត​នីមួយ​ៗ​ទទួល​បាន​រួម​មាន​:
១-​អង្ករ​ចំនួន ០១​តោន
២-​ត្រីខ ១​កេស មាន ១០០ កំប៉ុង
៣-​មី​ចំនួន​០៥​កេស​ធំ ស្មើ ៣០​កេស​តូច
៤- ត្រីងៀត ១០​គីឡូ
៥-​ទឹកដោះគោ​ខាប់​ចំនួន ០២​កេស​ធំ មាន ៩៦​កំប៉ុង
៦-​កាហ្វេ​ចំនួន ០៥​កញ្ចប់​ធំ មាន ២៥០​កញ្ចប់
៧-​តែ​ចំនួន ០២​គីឡូក្រាម
៨-​ស្ករស​ចំនួន ០១​បេ​(​មាន ២៥ គីឡូក្រាម​)
៩-​អំបិល​ចំនួន ០១​បេ​(​មាន​១០​គីឡូក្រាម​)
១០-​ទឹកត្រី​ចំនួន ០៥​យួរ មាន​៣០​ដប
១១-​ទឹកស៊ីអ៊ីវ​ចំនួន ០៥​យួរ មាន​៣០​ដប
១២-​ប៊ី​ចេ​ង​ចំនួន ១០​គីឡូក្រាម
១៣-​ម៉ាស់ ២០​ប្រអប់
១៤-​វីតាមីន​សេ ២០​ទីប
១៥-​សាប៊ូ ៥០​ដុំ
១៦-​ថ្នាំពេទ្យ ១​កេស មាន ៨០​ប្រអប់
១៧-​សាច់​ជ្រូក​ផាត់ ១០ គីឡូ
១៨-​ប្រេងកូឡា​ចំនួន ០៥​ដុំ ស្មើនឹង ៦០​ដប
១៩-​ប្រេងខ្យល់​ចំនួន ០៥​ដុំ ស្មើនឹង ៦០​ដប
២០-​អាល់កុល​ចំនួន ០៤​កាន ស្មើនឹង ១២០​លី​ត្រ
២១-​សាច់ក្រក​ចំនួន ១០​គីឡូ
២២-​ថ្នាំដុះធ្មេញ និង​ច្រាស់​ចំនួន​១០០ ឈុត
២៣-​ថវិកា ២​លាន​រៀល

ដោយឡែក​ព្រះសង្ឃ​គង់នៅ​តាម​បណ្តា​វត្ត​ទាំង ០៩​មាន​ចំនួន ៦៦​អង្គ ក្នុង​មួយ​អង្គ​ៗ​ទទួល​បាន​ស្លា​ដក់​ចំនួន ០១ និង​លោក យាយ លោកតា​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ចំនួន​១០០​នាក់ ម្នាក់​ៗ​ក៏​ទទួល​បាន​ឃី​ដ ចំនួន ០១ ផង​ដែរ ដែល​ក្នុង នោះ​មាន​៖ ក្រ​ម៉ា ០១ , សា​រ៉ុ​ង ០១ , ច្រាស និង​ថ្នាំដុសធ្មេញ ០១ ឈុត , សាប៊ូ ០១ , ថ្នាំពេទ្យ ០១ ប្រអប់​, ទឹក​អាកុល ០១​ដប​តូច , ម៉ាស់ ១០​បន្ទះ , ប្រេងកូឡា ០១​ដប និង​ប្រេងខ្យល់ ០១ ដប​ផង​ដែរ​៕ ដោយ​សហការ