ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទីបំផុត​ក្រុមហ៊ុន​ភ័​ញ​ធើ​ប្រ​ផឹ​ធី ទទួល​បាន​សិទ្ធ​ផ្តាច់មុខ​ក្នុង​ការ​គ្រប់គ្រង​គម្រោង​បុរី​ភូមិ​បាគង (​​វី​ដេ​អូ​)

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គម្រោង​បុរី​ដ៏​ធំ​បែប​សហគមន៍​ទំនើប​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ​៤.៧ ​ហិ​កតា ប្រើពេល​ត្រឹមតែ​ ១០​ នាទី​ពី​ក្រុង​សៀមរាប ១៥ ​នាទី​ពី​ប្រាសាទអង្គរវត្ត…

រាជធានីភ្នំពេញ ៖ គម្រោង​បុរី​ដ៏​ធំ​បែប​សហគមន៍​ទំនើប​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ​៤.៧ ​ហិ​កតា ប្រើពេល​ត្រឹមតែ​ ១០​ នាទី​ពី​ក្រុង​សៀមរាប ១៥ ​នាទី​ពី​ប្រាសាទអង្គរវត្ត និង ​៣០ ​នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ឥឡូវនេះ​ខិតចូល​មក​កាន់ការ​បិទ​បញ្ចប់​ការ​សាងសង់​ហើយ ​។ បុរី​ភូមិ​បាគង គឺជា​គម្រោង​លំនៅ​ដ្ឋា​ន​ដ៏​ធំ​ជាងគេ​ក្នុង​ខេត្តសៀមរាប អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន អឺ​ប៊ែ​ន លី​វី​ង​សូ​លូ​ស្សិន​ស៍ (Urban Living Solutions) ដែល​ជា​ក្រុមហ៊ុន​ផ្តោត​សំខាន់​ទៅ​លើ​សហគមន៍ និង​យក​ការ​រស់នៅ​របស់​មនុស្ស​ជា​គោល​ ។

ក្រុមហ៊ុន​ប្រឹក្សា ​និង​គ្រប់គ្រង​អចលនទ្រព្យ​ភ័​ញ​ធើ មិន​ត្រឹមតែ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ប្រឹក្សា​លក់ ​ប៉ុន្តែ​ត្រូវ​បាន​ជ្រើសរើស​គ្រប់គ្រង​បុរី​ភូមិ​បាគង​ផ្តាច់​មុខតែ​ម្តង ជាមួយ​សំណង់​អគារ​ដ៏​មាន​ភាព​ទាក់ទាញ​រំលេច​ទៅ​ដោយ​ស្ថាបត្យកម្ម​ដ៏​ល្អ​បូក​រួម​នឹង​សោ​ភណ្ឌ​ភាព​ទីធ្លា​បៃតង​ដ៏​គួរ​អោយ​ចាប់អារម្មណ៍ ​។ នេះ ​គឺជា​គម្រោង​បែប​សហគមន៍​តែ​មួយ​គត់​ក្នុង​ខេត្តសៀមរាប​ ដែល​ផ្តល់​ការ​រស់នៅ​ថ្វី​ត្បិត​តែ​សាមញ្ញ​ ប៉ុន្តែ​មាន​ភាព​ស្និ​ទ្ទ​ស្នាល​ ។ ថ្មី​ៗ​នេះ ក្រុមហ៊ុន​ភ័​ញ​ធើ​ ទើបតែ​ធ្វើការ​សម្ពោធ​ការិយាល័យ​គ្រប់គ្រង​របស់​ខ្លួន​ក្នុង​បុរី​ភូមិ​បាគង​ តែ​ម្តង ​។

គូសបញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ភ័​ញ​ធើ​ មិន​ត្រឹមតែ​ប្រឹក្សា ​និង​ធ្វើ​ទីផ្សារ​លើ​គម្រោង​អចលនវត្ថុ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អោយ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​ប្រឹក្សា​ទិញ​លក់​ជួល​អចលនវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ក្រុមហ៊ុន​បាន​នាំ​មក​ជូន​នូវ​បច្ចេកវិទ្យា​ទំនើប​ដំបូង​គេ​បង្អស់​ក្នុង​ការ​គ្រប់គ្រង​អគារ ដែល​បង្ក​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​និង​ជា​ប្រព័ន្ធ ក្នុង​ប្រតិបត្តិការ​គ្រប់គ្រង​អគារ​ក៏​ដូច​ជា​ទិញ​និង​លក់​អចលនទ្រព្យ​ផង​ដែរ ។​

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ៖ 010 887 336 ឬ 011 887 226 ៕ ដោយ​សហការ