ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទីបំផុត OPPO លាតត្រដាង​ជា​ផ្លូវការ​ហើយ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន Find X3 Pro ប្រភេទ Flagship ដ៏​ពេញ​និយម​ខ្លាំង

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សូម​ស្វាគមន៍​វត្តមាន​ការ​មក​ដល់​ជា​ផ្លូវការ​នូវ​របក​គំ​ហើយ​ថ្មី​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ប្រភេទ Flagship ត្រកូល​លំដាប់ Find នោះ​គឺ OPPO Find X3…

រាជធានីភ្នំពេញ ៖ សូម​ស្វាគមន៍​វត្តមាន​ការ​មក​ដល់​ជា​ផ្លូវការ​នូវ​របក​គំ​ហើយ​ថ្មី​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ប្រភេទ Flagship ត្រកូល​លំដាប់ Find នោះ​គឺ OPPO Find X3 Pro ស៊េរី​ថ្មី​របស់​ខ្លួន ខណៈ​ស្មា​ត​ហ្វូ​ន​នេះ​ត្រូវ​បាន​ធ្វើការ​បង្ហាញខ្លួន​នៅ​ក្រៅ​ស្រុក​មួយ​ចំនួន​រួម​មក​ហើយ​ដែល​រួម​មាន​ដូច​ជា ៖ ចិន​, ថៃ​, ម៉ា​ឡេ​ស៊ី និង​តាម​បណ្តា​ប្រទេស​ដទៃ​ជា​ច្រើន​ផង​ដែរ ​។

ជាក់ស្តែង កាលពី​យប់​ថ្ងៃ​ទី ​10 ខែមិថុនា ឆ្នាំ​ 2021 ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO នៅ​ក្នុង​ព្រះរាជ​ណា​ច​ក្រក​កម្ពុជា ពិតជា​មាន​មោទនភាព​ក្នុង​ការ​ដាក់​សម្ពោធ​លាតត្រដាង​នូវ​រូបរាង​ពិត និង​សមត្ថភាព​ពិត​នៃ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន OPPO Find X3 Pro បូក​រួម​ទាំង​កាស​ឥត​ខ្សែ​ប្រភេទ Flagship Enco X តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​នៅ​លើ​ផេ​គ​ហ្វេ​ស​ប៊ុ​ក OPPO ផ្លូវការ ដោយ​ឃើញ​មាន​បងប្អូន និង​ហ្វេ​ន​ៗ​របស់ OPPO គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​ទិស​ទី​បាន​ចូលរួម​ទស្សនាការ​សម្ពោធ​នេះ ព្រមទាំង​ចូលរួម Like, Comment និង Share យ៉ាងច្រើន​ដើម្បី​ទទួល​បាន​រង្វាន់​ជា​ច្រើន​អំឡុង​ពេល Live ផ្ទាល់​នោះ​ ។

មិនតែប៉ុណ្ណោះ នៅ​ក្នុង​ពិធី​សម្ពោធ​នេះ​ក៏​ឃើញ​មាន​វត្តមាន​ចូលរួម​ពី​អ្នកតំណាង​ក្រុមហ៊ុន OPPO ពិធីករ​ល្បីឈ្មោះ លោក ជា វ​ណ្ណា​រិ​ទ្ធ និង​ភ្ញៀវ​កិត្តិយស​លោក ច​ន សី ដែល​ត្រូវ​បាន​អ្នក​ទាំងអស់​គ្នា​ស្គាល់​ថា​ជា​កំពូល​អ្នក Review ដ៏​ល្បីល្បាញ​មួយ​រូប​ប្រចាំ​ប្រទេស​កម្ពុជា បាន​ធ្វើការ​ប្រអប់ Unboxing នូវ​ស្មា​ត​ហ្វូ​ន OPPO Find X3 Pro, និង​កាស​ឥត​ខ្សែ​ស្តាប់​ត្រចៀក Enco X រួម​ទាំង​ធ្វើការ​សំណេះសំណាល​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ​ ។ ជា​ធម្មតា ប្រសិនបើ​មាន​ស្មា​ត​ហ្វូ​ន Flagship OPPO Find X3 Pro នៅ​ក្នុង​ដៃ យើង​ក៏​គួរតែ​មាន​កាស​កាលី​ប​ឥត​ខ្សែ​ដែល​សាក​សមជា​មួយ​ស្មា​ត​ហ្វូ​ន​កំពូល​នេះ​ផង​ដែរ​ ។


ទន្ទឹម​នឹង​នោះ អំឡុង​ពេល​កំពុងធ្វើការ​បើក​ប្រអប់​នូវ​ផលិតផល​ថ្មី​ទាំង 2 ដោយ​លោក ច​ន សី បាន​ពោល​ពាក្យ​យ៉ាង​ដូច្នេះ​ថា «​សម្រាប់ OPPO Find X3 Pro អ្វី​ដែល​ផ្តោត​សំខាន់​គឺ​ទៅ​លើ​ការ​រចនាបថ​នៃ​រូបរាង ពិសេស​គឺ​ផ្នែក​កាមេរ៉ា​ជាមួយ​ទម្រង់ Frame កោង​ប្រៀប​ដូច Aircraft តែ​ម្ដង ​។ ចំណែក អេ​ក្រង់​វិញ​ល្អ​បំផុត​ហើយ​ក្នុង​កម្រិត 120HZ អូស​បញ្ជា​បាន​យ៉ាង​លឿន​រហ័ស និង​បង្ហាញ​កម្រិត 1 ពាន់​លាន​ពណ៌​ ។ មិនតែប៉ុណ្ណោះ សូ​ម្បី​កាមេរ៉ា​ក្រោយ​ក៏​បូក​បញ្ចូល​គ្នា​ដែរ​ទាំង​លេ​ន​ដើម​ទំហំ 50MP និង​លេ​ន Wide angle ទំហំ 50MP ឯ​ណ្ណោះ ដែល​វា​ពិតជា​សាក​សម​ខ្លាំង​បំផុត​សម្រាប់​អ្នក​ដើរ​លេង និង​ចូល​ចិត្ត​ថតរូប​។ អ្វី​ដែល​សំខាន់​នោះ​គឺ​កាមេរ៉ា Find X3 Pro ក៏​អាច​ថត​បាន​កម្រិត 1 ពាន់​លាន​ពណ៌​ដែរ​ ។ ដូច្នេះ អាច​និយាយ​បាន​ថា​វា​ពិតជា​តម្រូវការ​និង​ពិសេស​សម្រាប់​អ្នក​ចង់បាន​ស្មា​ត​ហ្វូ​ន​ដែល​អាច​ថត​បាន​កម្រិត​ខ្ពស់​បង្ហាញ​រូបភាព​បាន​ល្អ ថាមពល​ថ្ម​ក្នុង​ទំហំ​ធំ និង​រូបរាង​ស្តើង​ ។

ដោយឡែក​សម្រាប់​កាស​ស្តាប់​ត្រចៀក Flagship Enco X អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ចាប់អារម្មណ៍​និង​ស្រលាញ់​ជាងគេ​នោះ​ គឺ​ការ​ឌី​ហ្សា​ញ​រូបរាង​កាស​និង​ប្រអប់ ហើយ​នេះ​ក៏​ជា​ឈាន​ជើង​ជំហាន​ខ្ពស់​មួយទៀត​របស់ OPPO ផង​ដែរ​ ។ លើស​ពី​នេះ OPPO ក៏​បាន​ធ្វើការ​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន Dynaudio ដែល​ជា​ក្រុមហ៊ុន​ល្បីល្បាញ​ខ្លាំង​និង​មាន​ជំនាញ​ខ្លាំង​ខាង​សម្លេង (Sound) ដូច្នេះ ការ​សហការ​នេះ​វា​កាន់តែ​ធ្វើ​ឲ្យ​កាស OPPO ទទួល​បាន​គុណភាព​សម្លេង​កាន់តែ​ខ្ពស់ ធ្វើ​ឲ្យ​យើង​ចង់​ស្តាប់​តន្ត្រី​កាន់តែ​ខ្លាំង​ ។ ពិសេស​គឺ​នៅ​ពេល​លេង​ហ្គេ​ម ដោយសារ​វា​មាន Noise Cancelling ដែល​ធ្វើ​ឲ្យ​អ្នកលេង​ហ្គេ​ម​កាន់តែ​ពេញចិត្ត​»​ ។

ជាក់ស្តែង បើ​យោង​តាម​ការ​បង្ហើប​តម្លៃ​ពី​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ចំពោះ​តម្លៃ​របស់​កំពូល​ស្មា​ត​ហ្វូ​ន OPPO Find X3 Pro មាន​តម្លៃ $1199 ។ រីឯ កាស​កាលី​ប​ឥត​ខ្សែ​ជំនាន់​ថ្មី OPPO Enco X មាន​តម្លៃ $169​ ។

មិនតែប៉ុណ្ណោះ នៅ​ចុង​កម្មវិធី OPPO ក៏​បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី និង​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក​គឺ OPPO X 2021 ដែល​អាច​ពន្លៀត​អេ​ក្រង់​បាន​យ៉ាង​រលូន​ផង​ដែរ​ ។ ដើម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់ សូម​ទស្សនា​វី​ដេ​អូតាមរយៈ Link ​ខាងក្រោម​នេះ​ទាំងអស់​គ្នា ៖ https://www.facebook.com/OPPOCambodia/videos/2038015589672545 ៕ ដោយសហការ