ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជិតកន្លះ​ជីវិត​ទៅហើយ ស្ទើរតែ​មិន​បាន​ស្គាល់​ប្រាក់​រង្វាន់ ១០០០០ ដុល្លារ !

2 ឆ្នាំ មុន

ខេត្តកណ្ដាល ​៖ បុរស​ម្នាក់​និយាយ​ថា ស្ទើរតែ​កន្លះ​ជីវិត​ទៅ​ហើយ លោក​សឹងតែ​មិន​បាន​ស្គាល់​ឡើយ​ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ (១០០០០ ដុល្លារ​) បែប​នេះ​ទេ ​។ តែ​ពេល​នេះ​លោក​នឹង​បាន​កាន់​ដោយ​ផ្ទាល់​ដៃ​ក្នុង​ពេល​ឆាប់​ៗ​ខាង​នេះ​ហើយ…

ខេត្តកណ្ដាល ​៖ បុរស​ម្នាក់​និយាយ​ថា ស្ទើរតែ​កន្លះ​ជីវិត​ទៅ​ហើយ លោក​សឹងតែ​មិន​បាន​ស្គាល់​ឡើយ​ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ (១០០០០ ដុល្លារ​) បែប​នេះ​ទេ ​។ តែ​ពេល​នេះ​លោក​នឹង​បាន​កាន់​ដោយ​ផ្ទាល់​ដៃ​ក្នុង​ពេល​ឆាប់​ៗ​ខាង​នេះ​ហើយ ​។ ចំណាយ​ត្រឹមតែ ២០០០ រៀល ​ទិញ​គោ​ជល់​មក​ពិសា ហើយ​គាស់​បាន​ត្រឹម​ពាក្យ​អរគុណ ដែល​ពី​មុន ​គឺ​មិន​មាន​តម្លៃ​អ្វី​ទាំងអស់ ​។ តែ​ពេល​នេះ​ក្រវិល​អរគុណ​ដែល​មាន​លេសខសំណាង គឺ​អាច​ផ្លាស់​ប្ដូរជីវិត​សឹងតែ ៣៦០ ដឺ​ក្រេ តែ​ម្ដង​ ព្រោះថា ក្រវិល​អរគុណ​គោ​ជល់ ដែល​មាន​លេខ​កូដ ៨ ​ខ្ទង់ អាច​អោយ​លោក លន់ បូ​រ៉ែ​ន ឈ្នះ​ទឹកប្រាក់​រង្វាន់​ដ៏​ច្រើន​រហូត​ដល់​ ១០,០០០ (​មួយ​ម៉ឺន​) ដុល្លារ​ ។

លោក លន់ បូ​រ៉ែ​ន ភេទ​ប្រុស ជា​ជាងទង​ក្រ​ក្ស​ត់ម្នាក់ មាន​ទីលំនៅ ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​ផ្ទះ​របស់​លោក​នៅ​ដាច់​ស្រយាល​សឹងតែ​គ្មាន​មនុស្ស​រស់នៅ ​។ លោក​ថា ​តាំងពី​កូ​វីដ ​មក​លោក​រក​មិនសូវ​បាន​ទេពី​ជំនាញ​ដែល​គាត់​មាន ហើយ​សព្វថ្ងៃ​គឺ​ពឹង​លើ​ដំណាំ​ក្បែរ​ផ្ទះ និង​ការ​ចិញ្ចឹមសត្វ​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ​ដើម្បី​ចិញ្ចឹម​គ្រួសារ​ ។ ថ្ងៃ​ត្រូវ​រង្វាន់ ​គឺ​លោក​សល់​លុយ​តែ​ ២០០០​ រៀល ក៏​សម្រេចចិត្ត​ទិញ​គោ​ជល់ ​១ ​កំប៉ុង ព្រោះ​លោក​តែងតែ​ពិសា​ពេល​នៅ​ធ្វើការ ហើយ​គាស់​មក​បាន​អរគុណ​ទៀត ​។ តែ​ដោយ​លោក​ឧស្សាហ៍​តាមដាន កម្មវិធី​លេខ​សំណាង​លោក​ក៏​ទុក​ក្រវិល​កំប៉ុង ​។ ពេល​មក​ដល់​ផ្ទះ​លោក​ក៏​បាន​យក​លេខ​មក​មើល ស្រាប់តែ​ក្រវិល​ដូច​លេខ​ស​ប្ដា​ហ៍​ទី ​១ ​គឺ 03521605 ពេល​នោះ​គាត់​សប្បាយចិត្ត​ណាស់​ស្រែក​ហ៊ោរ​ពេញ​ផ្ទះ​តែ​ម្ដង​ ។ ហើយ​ក៏​បាន​ទូរ​សព្ទ​មក​ក្រុមហ៊ុន​ទាំង​ញាប់​ញ័រ ព្រោះ​សប្បាយចិត្ត​ពេក​ ។ ភ្លាម​ៗ​នោះ​ដែរ​ក្រុមហ៊ុន​បាន​បញ្ជូន​ក្រុមការងារ​ចុះ​ពិនិត្យ​ក្រវិល​កំប៉ុង និង​បញ្ជាក់​ថា​ត្រឹមត្រូវ​ និង​រង់ចាំ​ថ្ងៃ​ទទួល​រង្វាន់​ ។

សូម​បញ្ជាក់​ដែរ​ថា នេះ​គឺជា​រង្វាន់​លើក​ទី​ ២ បន្ទាប់​ពី​កម្មវិធី «​គោ​ជល់​លេខ​នាំ​សំណាង​» ចាប់​ដំណើរការ​ផ្សាយ​ផ្ទាល់​រហូត​មក​ដល់​ពេល​នេះ ​។ សម្រាប់​អ្នក​ដែល​មិន​ទាន់​ត្រូវ​សូម​ទុក​ក្រវិល​ដើម្បី​ផ្ទៀង​រង្វាន់​នៅ​ពេល​ក្រោម ហើយ​អ្នក​ដែល​ចង់​ផ្សងសំណាង​សូម​ពិសា​គោ​ជល់ ដើម្បី​ស្វែងរក​លេខ​សំណាង​ដែល​មាននៅ​ក្រោម​ក្រវិល​អរគុណ ហើយ​រង្វាន់​នៅ​តែ​បន្ត​ផ្តល់​ជូន​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ​២០២១ ​។ មិនតែប៉ុណ្ណោះ តូប​ដែល​ទទួល​ប្ដូរ​ក្រវិល​នឹង​ទទួល​បាន​កម្រៃជើងសារ ៥០០​ រៀល​សម្រាប់​លេខ ​២ ​ខ្ទង់ ឯ​លេខ ​៤ ​ខ្ទង់​ នឹង​ទទួល​បាន ២០០០ ​រៀល ​បន្ថែម ពិតជា​ចំណេញ​ទ្វេរ​ដង​ ៕ ដោយ​សហការ

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬ​ផ្ញើ​សារ​មក​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ Red Bull Cambodia​។