ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្សា​របោះ​ដុំ ជី​ស៊ី អូរ​ឫស្សី ទទួល​បានការ​ឆ្លើយ​តប​ដ៏​ច្រើន​លើសលប់​ក្នុង​កម្មវិធី​បើក​ចុះ​ឈ្មោះ​ដំបូង​របស់​ខ្លួន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ចាប់តាំងពី​ការ​បើក​ទទួល​ចុះ​ឈ្មោះ​គម្រោង​ផ្សារ​ជី​ស៊ី អូរ​ឫស្សី​ កាលពី​ថ្ងៃ​ទី​ ២៩ ខែឧសភា ឆ្នាំ ​២០២១ នៅ​ក្នុង​ការិយាល័យ​តាំង​បង្ហាញ​ដំបូង​បង្អស់​នៅ​អូ​ឡាំ​ព្យា​ស៊ី​ធី…

រាជធានី​ភ្នំពេញ ​៖ ចាប់តាំងពី​ការ​បើក​ទទួល​ចុះ​ឈ្មោះ​គម្រោង​ផ្សារ​ជី​ស៊ី អូរ​ឫស្សី​ កាលពី​ថ្ងៃ​ទី​ ២៩ ខែឧសភា ឆ្នាំ ​២០២១ នៅ​ក្នុង​ការិយាល័យ​តាំង​បង្ហាញ​ដំបូង​បង្អស់​នៅ​អូ​ឡាំ​ព្យា​ស៊ី​ធី ផ្សារ​ជី​ស៊ី អូរ​ឫស្សី ទទួល​បានការ​ឆ្លើយ​តប​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​សហគ្រិន​ក្នុងស្រុក និង​ក្រៅប្រទេស ម្ចាស់​អាជីវកម្ម និង​អ្នក​វិនិយោគ​ជាដើម ​។

ថ្វីបើ​ការិយាល័យ​តាំង​បង្ហាញ​នេះ​ទើបតែ​បើកទ្វារ​ប៉ុណ្ណោះ ប៉ុន្តែ​ផ្សារ​ជី​ស៊ី អូរ​ឫស្សី មាន​ចក្ខុវិស័យ​មួយ​ជា​របស់​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​រៀបចំ​នូវ​ផែនការ​សម្រាប់​ពេល​អនាគត ​។ ផ្សារ​ជី​ស៊ី អូរ​ឫស្សី នឹង​ក្លាយ​ខ្លួន​ទៅ​ជាទី​តាំង​ដ៏​មាន​ភាព​ល្បីល្បាញ​សម្រាប់​ទេសចរ​ក្នុងស្រុក និង​ក្រៅប្រទេស​ដែល​តំណាង​ឲ្យ​ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ​ដែល​ផ្សារ​ភ្ជាប់​នូវ​អតីតកាល​មក​បច្ចុប្បន្នកាល និង​ទៅ​កាន់​អនាគតកាល​ផង​ដែរ​ ។ ផ្សារ​ជី​ស៊ី អូរ​ឫស្សី គឺជា​ការ​រួម​បញ្ចូល​គ្នា​នៃ​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​ដែល​តំណាង​ឲ្យ​គុណ​តម្លៃ និង​ចំណេះដឹង ប្រពៃណី ទំនៀមទម្លាប់ ជំនាញ និង​ទ្រព្យសម្បត្តិ សម្រាប់​ផ្ទេរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ។

លោក Caleb Loh ដែល​ជានា​យក​គម្រោង​ជី​ស៊ី អូរ​ឫស្សី ក​.​អ បាន​មាន​ប្រសាសន៍​ថា ៖ «ការិយាល័យ​តាំង​បង្ហាញ​នៃ​ផ្សា​របោះ​ដុំ ជី​ស៊ី អូរ​ឫស្សី​ដំបូង​គេ​បង្អស់​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្ដាល​ស្នូល​នៃ​រាជធានី​ភ្នំពេញ​ដែល​រួម​មាន​ហាង​គំរូ​មួយ​បង្ហាញ​ឲ្យ​អ្នក​ដែល​មក​ទស្សនា​ទាំងអស់​អាច​គិត​អំពី​អាជីវកម្ម​ដែល​ពួក​គេ​អាច​បើក​ដំណើរការ​បាន​នៅ​ទី​នេះ​» ។

លោក​បាន​បន្ថែម​ថា «មាន​អតិថិជន​ជា​ច្រើន​បាន​សាកសួរ​អំពី​គម្រោង​ផ្សា​របោះ​ដុំ​ជី​ស៊ី អូរ​ឫស្សី ​។ ពួក​គេ​ចង់​ឃើញ​ថា​ទីនោះ​មាន​រូបរាង​ដូច​ម្ដេច​ខ្លះ និង​ធ្វើ​យ៉ាងណា​ទើប​ពួក​គាត់​អាច​មក​មើល​ពី​សមិទ្ធផល​នេះ​ជាក់ស្ដែង​ ។ ភ្ញៀវ​ទាំងអស់​សុទ្ធតែ​បង្ហាញ​នូវ​ចំណាប់អារម្មណ៍ យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​ថ្មី​របស់​យើង នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​យើង​បង្កើត​នូវ​ការិយាល័យ​តាំង​បង្ហាញ​នេះ​ឡើង​ដើម្បី​ឲ្យ​អតិថិជន​អាច​អញ្ជើញ មក​មើល​ក៏​ដូច​ជា​សិក្សា​អំពី​គម្រោង​របស់​យើង ​។ ភ្ញៀវ​ទាំងអស់​អាច​សាកសួរ​អំពី​គម្រោង​លម្អិត តម្លៃ និង​ការ​បង់ប្រាក់​ដើម្បី​ធ្វើការ​ទិញ​នៅ​ពេល​ដែល​គម្រោង​បើក​លក់​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ទៅ​មុខ​ ។

ក្រុមហ៊ុន ជី​ស៊ី អូរ​ឫស្សី ក​.​អ ធ្លាប់​បាន​ធ្វើការ​ចែករំលែក​អំពី​ការ​ផ្ដល់​ជូន​ពិសេស​សម្រាប់​អតិថិជន​ដែល​ចុះ​ឈ្មោះ​ទុកជា​មុន​តាំងពី​ពេល​ដែល​ការិយាល័យ​តាំង​បង្ហាញ​បើក​រហូត​ដល់​នៅ​ពេល​ឥឡូវនេះ​អត្រា​ចុះ​ឈ្មោះ​បាន​លើស​ពី ​១០០% ​រួច​ទៅ​ហើយ​ ។ លោក Caleb Loh ដែល​ជានា​យក​គម្រោង​ជី​ស៊ី អូរ​ឫស្សី ក​.​អ បាន​មាន​ប្រសាសន៍​បន្ថែម​ថា «​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ការ​ទទួល​ចុះ​ឈ្មោះ​លើក​ទី​១​ត្រូវ​បាន​ផ្អាក​រួច​ទៅ​ហើយ​រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​ទៀត ​។ សូម​រង់ចាំ​ទទួល​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ការ ទទួល​ចុះ​ឈ្មោះ​លើក​ទី ​២ និង​ការ​ផ្ដល់​ជូន​ពិសេស​ៗ​បន្ថែម​ទៀត​នឹង​ប្រកាស​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ។ ផ្សារ​ជី​ស៊ី អូរ​ឫស្សី នឹង​នៅ​តែ​បន្ត​ផ្ដល់​ជូន​ជម្រើស​បង់ប្រាក់​ដែល​ពិសេស និង​ងាយស្រួល​សម្រាប់​ឲ្យ​អតិថិជន​ទាំងអស់ និង​អាច​ក្លាយជា​ម្ចាស់​តូប​ក្នុង​ក្ដី​ស្រ​ម៉ៃ​នៅ​ក្នុង​ផ្សារ​ជី​ស៊ី អូរ​ឫស្សី​» ​។

បន្ថែម​ពីលើ​នេះ ផ្សារ​ជី​ស៊ី អូរ​ឫស្សី ក៏​កំពុង​តែ​ធ្វើការ​សាងសង់​នូវ​ការិយាល័យ​លក់​គម្រោង​របស់​ខ្លួន​នៅ​ពីមុខ​ទីតាំង​គម្រោង ហើយ​ការិយាល័យ​ថ្មី​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ខែកញ្ញា​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ទាំងអស់​អាច​ឃើញ​ពី​គម្រោង និង​ដំណើរការ​សាងសង់​ក្នុង ពេល​តែ​មួយ ​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផ្សារ​ជី​ស៊ី អូរ​ឫស្សី សូម​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង ​៖
-​ ​GC Orussey Market – ផ្សារ​ជី​ស៊ីអូរ​ឫស្សី ​៖ https://www.facebook.com/gc.orusseymarket
-​ ​ឆា​នែ​ល​តេ​ឡេ​ក្រាម ​៖ https://t.me/GCOrusseyMarket
-​ ​លេខ​ទូរស័ព្ទ និង​តេ​ឡេ​ក្រាម ​៖ 099 331 015, 098 331 015

គួរ​អោយ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន GCC គឺជា​ក្រុមហ៊ុន​វិនិយោគ​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​ហុងកុង​ដែល​មាន​ជំនាញ​លើ​វិស័យ​អភិវឌ្ឍ​អចលនទ្រព្យ វិនិយោគ​ដីធ្លី និង​សេវាកម្ម​ហិរញ្ញវត្ថុ (Trust and Fund Management)​ ។ ចក្ខុវិស័យ​ដ៏​ធំ​បំផុត​នៃ GCC គឺ​ក្លាយជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ ផ្តល់​ជូន​សេវាកម្ម​ពេញលេញ 360 ​ដឺ​ក្រេ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ បច្ចុប្បន្ន​នេះ GCC មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៧​ទៀត​រួម​មាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោង​បច្ចុប្បន្ន​របស់ GCC រួម​មាន បុរី ណា​ឌី ដោយ ជី​ស៊ី ស៊ី​ធី​, CEO Wyndham Residence ផ្សារ​ជី​ស៊ី អូរ​ឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park ៕ ដោយ​សហការ