ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ព្រូ​ដិ​ន​សល ប្រកាស​ចេញ​លក់​ផលិតផល «​មូស​សុំ​ចាញ់​»

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នៅថ្ងៃ​ទី​ ១១ ខែមិថុនា ឆ្នាំ ​២០២១ នេះ រដូវវស្សា​បាន​ឈាន​ចូល​មក​ដល់ ហើយ​បាន​ពាំនាំ​មក​នូវ​ក្តី​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺគ្រុនឈាម…

រាជធានី​ភ្នំពេញ​ ៖ នៅថ្ងៃ​ទី​ ១១ ខែមិថុនា ឆ្នាំ ​២០២១ នេះ រដូវវស្សា​បាន​ឈាន​ចូល​មក​ដល់ ហើយ​បាន​ពាំនាំ​មក​នូវ​ក្តី​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺគ្រុនឈាម និង​គ្រុនចាញ់​មក​ដល់​ប្រជាជន​កម្ពុជា​យើង​ផង​ដែរ ​។ ដូចនេះ​ហើយ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​គ្រួសារ​កម្ពុជា ក្នុង​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ទប់ទល់​នឹង​ចំណាយ​លើ​ការ​ដោះស្រាយ​បញ្ហា​សុខភាព​ដែល​មិន​បាន​រំពឹង​ទុក បណ្តាល​មក​ពី​ជំងឺឆ្លង​ទាំង​ពីរ​នេះ ក្រុមហ៊ុន​ព្រូ​ដិ​ន​សលកម្ពុជា ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ផ្ដល់​សេវា​ថែរក្សា​សុខភាព និង​ការ​ធានា​រ៉ាប់រង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល បាន​ប្រកាស​ចេញ​លក់​ផលិតផល​ធានា​រ៉ាប់រង មូស​សុំ​ចាញ់ ដែល​មាន​តម្លៃ​ទាប​តែ​អាច​ជួយ​បន្ធូរបន្ថយ​បន្ទុក​ចំណាយ​ដល់​អ្នក​ដែល​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺគ្រុនឈាម និង​គ្រុនចាញ់​ ។

«​បេសកកម្ម​របស់​ព្រូ​ដិ​ន​សល គឺ​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​អាច​ទទួល​បានការ​ធានា​រ៉ាប់រង​សុខភាព​ទាំងអស់​គ្នា ហើយ​ការ​ដាក់​ចេញ​នូវ​ផលិតផល​ធានា​រ៉ាប់រង មូស​សុំ​ចាញ់ ដែល​មាន​តម្លៃ​ចាប់ពី $4 ក្នុង​មួយ​ឆ្នាំ​នេះ គឺជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ​នៃ​ការ​បំពេញបេសកកម្ម​របស់​យើង ​។ នេះ​ក៏​ជា​ឱកាស​សាកល្បង​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​ការ​គិតគូ​ពី​ការ​ការពារ​សម្រាប់​ក្រុម​គ្រួសារ ដោយ​ចាប់ផ្តើម​ពី​ការ​ធានា​រ៉ាប់រង​ទៅ​លើ​សុខភាព ហើយ​យើង​ជា​ក្រុមហ៊ុន​ក៏​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​នូវ​ជម្រើស​នៃ​ការ​ការពារ​ជា​ច្រើន ដើម្បី​សុខភាព និង​សុខុមាលភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​» ។​ នេះ​គឺជា​សេចក្ដី​បញ្ជាក់​របស់​លោក Sanjay Chakrabarty អគ្គនាយក​នៃ​ក្រុមហ៊ុន​ព្រូ​ដិ​ន​សល​កម្ពុជា​ ។

ផលិតផល​ថ្មី​នេះ​ផ្ដល់​ជូន​ជា 4 កញ្ចប់​ដែល​មាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ពី​គ្នា សម្រាប់​អតិថិជន​ជ្រើសរើស និង​មាន​តម្លៃ​សមរម្យ​ស្រប​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង​នៃ​គ្រួសារ​នីមួយ​ៗ​ ។ មាន​ដាក់​លក់​នៅ​ក្នុង​កម្មវិធី​ទូរស័ព្ទ Pulse របស់​ក្រុមហ៊ុន​ព្រូ​ដិ​ន​សល ។ ក្រុមហ៊ុន​ព្រូ​ដិ​ន​សល​កម្ពុជា ដាក់​លក់ផលិតផល​ធានា​រ៉ាប់រង មូស​សុំ​ចាញ់ នៅ​ក្នុង​កម្មវិធី Pulse by Prudential (Pulse) ដែល​ជា​កម្មវិធី​សុខភាព និង​សុខុមាលភាព​លើ​ទូរស័ព្ទ​ដៃ ​។ ផលិតផល​ធានា​រ៉ាប់រង មូស​សុំ​ចាញ់ អាច​លក់​ជូន​ប្រជាជន​នៅ​កម្ពុជា ដែល​មាន​អាយុ​ពី 1 ឆ្នាំ រហូត​ដល់ 60 ឆ្នាំ ហើយ​អតិថិជន​អាច​បន្ត​សុពលភាព​បណ្ណ​សន្យា​រ៉ាប់រង​ដែល​បាន​ទិញ​នោះ​ក៏​បាន ឬ​មួយ​ទិញ​ផលិតផល​នេះ​ជា​ថ្មី​ក៏​បាន ជា​រៀង​រាល់​ឆ្នាំ​ ។

កម្មវិធី Pulse ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ខែតុលា​ឆ្នាំ​មុន ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​ទូ​ទាំង​តំបន់​នៃ​ក្រុមហ៊ុន​ព្រូ​ដិ​ន​សល ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ការ​ផ្ដល់​សេវា​ថែរក្សា​សុខភាព បាន​ទៅ​ដល់​ដៃ​ប្រជាជន​គ្រប់​រូប​កាន់តែ​ទូលំទូលាយ និង​មាន​តម្លៃ​សមរម្យ​ ។ កម្មវិធី​នេះ​ផ្ដល់​ជូន​ប្រជាជន​កម្ពុជា​ទាំងអស់ នូវ​សេវា​ថែរក្សា​សុខភាព​ទាន់​ពេលវេលា និង​ព័ត៌មាន​សុខភាព​នា​ពេល​បច្ចុប្បន្ន និង​មុខងារ​ថ្មី​ៗ​ផ្សេង​ទៀត​នៅ​ក្នុង​ពេល​បន្តបន្ទាប់​ខាង​មុខ​ ។

«នេះ​គឺជា​គម្រោង​ធានា​រ៉ាប់រង​ដំបូង​ដែល​យើង​ផ្ដល់​ជូន​នៅ​ក្នុង​កម្មវិធី Pulse​ ។ តាម​រយៈ​កម្មវិធី​នេះ យើង​មាន​បំណង​ចង់ឱ្យ​ប្រជាជន​មាន​លទ្ធភាព​ទទួល​បាន​សេវា​ថែរក្សា​សុខភាព និង​អាច​ទិញ​គម្រោង​ធានា​រ៉ាប់រង​ដ៏​សាមញ្ញ​ពី​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​បាន» ​។​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Sanjay Chakrabarty អគ្គនាយក​នៃ​ក្រុមហ៊ុន​ព្រូ​ដិ​ន​សល​កម្ពុជា​ ។

ដើម្បី​ទិញ ផលិតផល​ធានា​រ៉ាប់រង មូស​សុំ​ចាញ់ កញ្ចប់​ណាមួយ អតិថិជន​ត្រូវ​ទាញ​យក​កម្មវិធី Pulse ពី Apple App Store ឬ Google Play Store ជា​មុន​សិន រួច​ចូល​ទៅ​កាន់​មុខងារ​លក់​ផលិតផល​អេ​ឡិ​ក​ត្រូ​និក​ឈ្មោះ PRU Shoppe ដើម្បី​បញ្ជា​ទិញ​ ។

អំពី Pulse by Prudential
Pulse by Prudential គឺជា​កម្មវិធី​សុខភាព​លើ​ទូរស័ព្ទ​ដៃ ប្រជុំ​ទៅ​ដោយ​មុខងារ​ដ៏​សម្បូរ​បែប​ជា​ច្រើន ហើយ​ជា​កម្មវិធី​ដំបូង​បង្អស់​នៅ​ក្នុង​តំបន់ ដែល​ផ្ដល់​ទិដ្ឋភាព​ទាំងមូល​នៃ​ការ​គ្រប់គ្រង​សុខភាព​ជូន​ដល់​អ្នក​ប្រើប្រាស់​ ។ កម្មវិធី​ដែល​ដំណើរការ​ដោយ​យន្ត​បញ្ញា​និមិត្ត (AI-Powered) និង​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​ទាន់​ពេលវេលា​មួយ​នេះ នឹង​ជា​ដៃគូ​ដែល​តែងតែ​នៅ​ជាមួយ​អ្នក​ប្រើប្រាស់​គ្រប់ពេលវេលា​ដើម្បី​សុខភាព​និង​សុខុមាលភាព ហើយ​ថែម​ផ្ដល់​លទ្ធភាព​ជូន​ពួក​គាត់​ឱ្យ​អាច​បង្ការ ពន្យារ និង​ទទួល​បានការ​ការពារ​លើ​ការ​ចាប់ផ្ដើម​នៃ​ជំងឺ​នានា​ទៀត​ផង​ ។ Pulse គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូ​ទាំង​តំបន់​នៃ​ក្រុមហ៊ុន​ព្រូ​ដិ​ន​សល ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រជាជន​គ្រប់​រូប​ក្នុង​ទ្វីបអាស៊ី​អាច​មាន​លទ្ធភាព​ទទួល​បាន​សេវា​ថែរក្សា​សុខភាព​ដែល​ល្អ តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​កិច្ចសហការ​ជាមួយ​ដៃគូ​ដ៏​ល្អ​ៗ​ជា​ច្រើន ​។ បន្ទាប់​ពី​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ខែសីហា ២០១៩ កម្មវិធី Pulse បច្ចុប្បន្ន​នេះ ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​បណ្ដា​ប្រទេស​ចំនួន ១១ ថែម​ទៀត ហើយ​មាន​ដាក់​បញ្ចូល​មុខងារ​ល្អ​ៗ​ជា​ច្រើន​ដូច​ជា មុខងារ​ពិនិត្យ​រោគ​សញ្ញា (Symptom Checker) ការ​វាយតម្លៃ​លើ​សុខភាព (Health Assessment) សេវា​សុខុមាលភាព​បុគ្គល និង​ការពិគ្រោះ​យោបល់​តាម​វី​ដេ​អូ​ជាមួយ​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ឯកទេស​ ។

ចាប់តាំងពី​បាន​ដាក់​ឱ្យ​ប្រើប្រាស់​រៀង​មក Pulse មាន​អ្នក​ទាញ​យក​មក​ប្រើប្រាស់​ចំនួន ៩ លាន​ដង​ហើយ​នៅ​ក្នុង​ទ្វីបអាស៊ី ​។ Pulse អាច​ទាញ​យក​ពី Apple App Store ឬ Google Play Store ក្នុង​បណ្ដា​ប្រទេស​ដូច​ជា កម្ពុជា ហុងកុង ឥណ្ឌូ​ណេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី ភូមា ហ្វី​លី​ពី​ន សឹ​ង្ហ​បុរី តៃវ៉ាន់ និង​វៀតណាម​ ។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ដើម្បី​ទាញ​យក Pulse សូម​ចូល ៖ www.wedopulse.com​ ៕ ដោយសហការ