ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សំណង់​គម្រោង ផាក​លែ​ន ខុន​ដូ ធី​ខេ នៅ​តែ​បន្ត​ទៅ​មុខ​យ៉ាង​រលូន !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ដំណើរការ​សាងសង់​របស់​គម្រោង ផាក​លែ​ន ខុន​ដូ ធី​ខេ បាន​បណ្តែត​ខ្លួន​ឡើង​យ៉ាង​ស្កឹមស្កៃ​នៅ​ចំ​កណ្តាល​តំបន់​ទួល​គោក​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឬ​ទ្ធី​ ។…

រាជធានី​ភ្នំពេញ​ ៖ ដំណើរការ​សាងសង់​របស់​គម្រោង ផាក​លែ​ន ខុន​ដូ ធី​ខេ បាន​បណ្តែត​ខ្លួន​ឡើង​យ៉ាង​ស្កឹមស្កៃ​នៅ​ចំ​កណ្តាល​តំបន់​ទួល​គោក​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឬ​ទ្ធី​ ។ គម្រោង ផាក​លែ​ន ខុន​ដូ ធី​ខេ គឺ ជា​គម្រោង​ខុន​ដូ​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដែល​ជា​ប្រភេទ​ខុន​ដូ​ប្រណិត​មាន​កម្ពស់ ២៧ ជាន់​បំពាក់​ទៅ​ដោយ​លក្ខណៈ​ពិសេស​ជា​ច្រើន​សម្រាប់​បម្រើ​ដល់​ការ​រស់នៅ​បែប​ថ្មី​និង​ទាន់សម័យ​ ។

ទោះបី​ជួប​ប្រទះ​នឹង​ជំងឺ​កូ​វី​ដ​ ១៩ ​ក្តី អគារ ផាក​លែ​ន ខុន​ដូ ធី​ខេ នៅ​តែ​បន្ត​ដំណើរការ​សាងសង់​ទៅ​មុខ​យ៉ាង​រលូន​ដោយ​សំណង់​ឡើង​បាន​ដល់​ជាន់​ទី ២៥ ទៅ​ហើយ ​។ នេះ​ក៏​ដោយសារ​ក្រុមហ៊ុន ជីប ម៉ុង លែ​ន គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​សាងសង់​ក្នុងស្រុក​តែ​មួយ​គត់​ដែល​ប្រើប្រាស់​ពុ​ម្ភ PERI តាម​បច្ចេកទេស​អា​ល្លឺ​ម៉​ង់ ដែល​ជំរុញ​អោយ​ការងារ​ចាក់​បេតុង ចាក់​គ្រឹះ​សសរ សម្រេច​ក្នុង​រយៈ​ពេល​យ៉ាង​លឿន នេះ​ស​បញ្ចា​ក់​ឲ្យ​ឃើញ​ពី​ស្ថាបត្យកម្ម​ដ៏​ល្អ​ឯក​ដើម្បី​ផ្តល់​លំនៅ​ឋាន ដ៏​រឹង​មាំ និង​ទំនើប​ទាន់សម័យ​ជូន​អតិថិជន ​។

ផាក លែ​ន ខុន​ដូ ធី​ខេ គឺជា​ខុន​ដូ​ដំបូង​បង្អស់​នៅ​កម្ពុជា​ដែល​មាន​សួនច្បារ​លើ​អាកាស​ជាន់​ទី ​២៧ អម​ដោយ​ធម្មជាតិ​បៃតង និង​ទេសភាព​ទីក្រុង​ភ្នំពេញ​សម្រាប់​លម្ហែកាយ បូក​រួម​ជាមួយនឹង​ផ្លូវ​សម្រាប់​រត់​ហាត់ប្រាណ​លើ​អាកាស​ថែម​ទៀត​ផង​ ។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ ​គឺអគារ​ខុន​ដូ​នេះ​ក៏​មាន​អាង​ហែល​ទឹក​ទំហំ​ធំ ចំណតរថយន្ត​កម្ពស់​បួន​ជាន់ សួន​កុមារ​ធំ​ទូលាយ ក្លឹ​ប​ហាត់ប្រាណ​ទំនើប កន្លែងធ្វើការ​រួម​គ្នា (Co-working Space) និង​ទីលាន​លើ​អាកាស (Sky Pavilion) សម្រាប់​រៀបចំ​កម្មវិធី​ជួបជុំ​ផ្សេង​ៗ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង ផាក លែ​ន ខុន​ដូ ធី​ខេ បាន​ទទួល​ពានរង្វាន់​ដ៏​អស្ចារ្យ​ពី​សំណាក់ International Property Award ទៅ​លើ​ផ្នែក​រចនា​ស្ថាបត្យកម្ម​សំណង់​ខុន​ដូ សម្រាប់​ឆ្នាំ ២០២០-២០២១ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​ចក្រភព អង់គ្លេស ​។ អតិថិជន​អាច​អញ្ជើញ​មក​ការិយាល័យ និង​ទស្សនា​បន្ទប់​គំរូ​ដែល​មាន​ទីតាំង​គម្រោង​ផ្ទាល់ ស្ថិត​លើ​ផ្លូវ ឧកញ៉ា ម៉ុង ឬ​ទ្ធី ត្រឹមតែ​ ៣០០​ ម៉ែត្រ ពី​រង្វង់​មូលកាំ​កូ​ស៊ី​ធី ឫ​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ 016 991 888 ឬ​ចូល​ទៅ​កាន់​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក fb.com/chipmongland ក៏​ដូច​ជា​គេហទំព័រ chipmongland.com ផង​ដែរ​ ៕ ដោយ​សហការ