ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លែង​ពិបាក​ទៀត​ហើយ ! គ្រប់​ដេប៉ូ​របស់ IQPS អាច​ទូទាត់​ប្រាក់​តាម​រយៈ ​វី​ង

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ធនាគារ​ វី​ង​ ដែល​ជា​អ្នក​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង IQPS ដែល​ជា​ក្រុមហ៊ុន​បោះ​ដុំ​ និង​ចែកចាយ​ស្រា​បៀរ ភេសជ្ជៈ…

រាជធានី​ភ្នំពេញ​ ៖ ធនាគារ​ វី​ង​ ដែល​ជា​អ្នក​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង IQPS ដែល​ជា​ក្រុមហ៊ុន​បោះ​ដុំ​ និង​ចែកចាយ​ស្រា​បៀរ ភេសជ្ជៈ ទឹក​សុទ្ធ បារី Marlboro និង L&M ដែល​ឈានមុខ​គេ​នៅ​កម្ពុជា បាន​សហការ​គ្នា​ដើម្បី​អនុញ្ញាត​ដល់​ដៃគូ​អាជីវកម្ម​របស់ IQPS អាច​ទូទាត់​ប្រាក់​តាម​រយៈ ​វី​ង ​។ ភាព​ជា​ដៃគូ​នេះ នឹង​ជួយ​សម្រួល​ដល់​ដៃគូ​អាជីវកម្ម​របស់​ក្រុមហ៊ុន IQPS ជាង ​៦០០០០ កន្លែង​នៅ ​២៥ ​ខេត្ត​ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាច​ទូទាត់​ប្រាក់​ជាមួយ​ក្រុមហ៊ុន IQPS តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​អេកូឡូស៊ី​ដ៏​ទំនើប​របស់​ វី​ង ប្រកបដោយភាព​ងាយស្រួល ឆាប់រហ័ស​និង​មាន​សុវត្ថិភាព​ខ្ពស់ ​។

នេះ​ជា​ជំហាន ថ្មី​មួយទៀត​ដែ​ល វីង ​នឹងផ្តល់​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ដល់​ដៃគូ​អាជីវកម្ម ជា​ពិសេសក្រុមហ៊ុន IQPS នឹង​ចំណេញ​ពេលវេលា ចំណាយធនធាន​កាន់តែ​តិច និង​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​ប្រមូល​ថ្លៃ​ទូទាត់​ប្រាក់​ពី​ដេប៉ូ​នីមួយ​ៗ​ ។ គ្រប់​ដេប៉ូ​ទាំងអស់​អាច​ធ្វើការ​ទូទាត់​ប្រាក់​ជាមួយ​ក្រុមហ៊ុន IQPS បាន​យ៉ាង​ងាយស្រួលតាម​រយៈកម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) ក្នុង​មុខងារទូទាត់​វិក្កយបត្រ (Bill Payment) ឬ ស្កេ​ន QR កូដ បាន​យ៉ាង​រហ័ស និងសុ​ក្រិត​បំផុត​ ។ អតិថិជន​ទាំងអស់​អាច​តាមដាន​ប្រ​វត្ត​ប្រតិបត្តិការ​នីមួយ​ៗ​តាម​រយៈ Wing App បាន​យ៉ាង​ច្បាស់​និង​ងាយស្រួល​បំផុត​ ។ ជាង​នេះ​ទៅ​ទៀត ម្ចាស់​ដេប៉ូ​នីមួយ​ៗ​ក៏​អាច​ដាក់​ប្រាក់​ក្នុង​គណនី​វី​ង​ របស់​ពួក​គេ និង​ទូទាត់​វិក្កយបត្រ​ជាមួយ​ក្រុមហ៊ុន IQPS ដែល​មាន​លេខ​កូដ​ទូទាត់ ៩២៦២ សម្រាប់​ប្រាក់​ដុល្លារ តាម​រយៈ​ភ្នាក់ងារ​វី​ង​ជាង​ ៩៣០០ កន្លែង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ​៕ ដោយ​សហការ