ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ថែម​ការ​ឧបត្ថម្ភ​ភេសជ្ជៈ និង​ទឹកបរិសុទ្ធ​ជូន​ដល់​កម្លាំង​ចម្រុះ បន្ទាប់​ពី​មានការ​បន្ត​ការ​បិទ​ខ្ទប់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បន្ត​ការ​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​រយៈពេល ​១ ​ស​ប្តា​ហ៍​ទៀត កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បន្ត​ការ​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​រយៈពេល ​១ ​ស​ប្តា​ហ៍​ទៀត កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​បន្ត​ឧបត្ថម្ភ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក ទឹកក្រូច​អាយ​ស៍ និង​ទឹកបរិសុទ្ធ កម្ពុជា ជូន​ដល់​កងកម្លាំង​ចម្រុះ​ដែល​កំពុង​យាម ​នៅ​តាម​គោលដៅ​បិទ​ខ្ទប់​ចំនួន​ ២០ ​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ​។

នេះ​ជា​ការ​បរិច្ចាគ​បន្ថែម​ទៅ​លើ​អំណោយ​ជាង ​២​ ពាន់​កេស ដែល​ក្រុមហ៊ុន​បាន​ចែក​ជូន​គោលដៅ​បិទ​ខ្ទប់​ជិត ​១០០ ​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​»​។

លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​ទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​ប្រសាសន៍​ថា​៖ «​ការ​បរិច្ចាគ​នា​ពេល​នេះ គឺ​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ផ្តល់​ជា​កម្លាំងចិត្ត និង​កាត់​បន្ថយ​ចំណាយ​របស់​កងកម្លាំង​ចម្រុះ ​ដែល​កំពុង​បំពេញបេសកកម្ម​យ៉ាង​លំបាក​មួយ​នេះ​»​។

គួរ​បញ្ជាក់​ថា យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» បាន​ចាប់ផ្តើម​កាលពី​ចុងឆ្នាំ ​២០២០ ដោយ​គ្រោង​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ប្រមាណ​៣​ ម៉ឺន​កេស ជូន​ដល់​ស្ថាប័ន​នានា​៕ ដោយ​សហការ