រាជធានីភ្នំពេញ៖ ថ្ងៃទី27 ខែមេសា ឆ្នាំ2021 realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក បានប្រកាសចេញជាផ្លូវការស្មាតហ្វូនសេរីថ្មី realme 8 Pro តម្លៃត្រឹមតែ 369$ ជាមួយកាដូជាច្រើនដូចជា៖ កាបូបយូរដៃនិង special package gift របស់ realme ផងដែរ សម្រាប់ការកម្មង់ទុកមុនចាប់ពីថ្ងៃទី 28 ខែមេសា ដល់ ថ្ងៃទី 01 ខែឧសភា នេះ។
ស្មាតហ្វូន realme 8 Pro គឺជាសេរ៊ី pro ដែលជោគជ័យបង្អស់របស់ត្រកូល realme វាគឺជាផលិតផលដ៏អស្ចារ្យ ក្នុងទីផ្សារកម្រិតមធ្យមជាមួយនឹងការលក់បានចំនួនជាច្រើន ក្នុងកំឡុងរយៈពេល 2 ឆ្នាំមកនេះ។ realme 8 Pro នាំមកនូវកាមេរ៉ាកាន់តែលេចធ្លោ ដែលមានសិនស័រទំហំ108MP និង Pro ជាមួយមុខងារថតរូបកាន់តែទាន់សម័យ។ ហើយការរចនាបែបពន្លឺប្រដេញដែលអាចបញ្ចេញពន្លឺភ្លឺ វាបានក្លាយជាជម្រើសថ្មីសំរាប់យុវវ័យ ។
សិនស័រធំទំហំ108MP 1/1.52អ៊ីញ រូបថតច្បាស់ និងគុណភាពរូបថតពេលយប់កាន់តែប្រសើរ
សិនស័រ samsung HM2 ទំហំ108MP 1/1.52 អ៊ីញ ភ្ជាប់មកជាមួយគុណភាពខ្ពស់បំផុត 12000 X 9000 ដែលធ្វើឱ្យរូបថតកាន់តែច្បាស់។ សិនស័រ HM2 គាំទ្របច្ចេកវិទ្យាថតរូប 9 ប៉ុស្តិ៍បញ្ចូលក្នុងរូប 1 សន្លឹកផងដែរ ដែលអាចឱ្យរូបរួមគ្នា 9 ប៉ុស្តិ៍ទំហំ 0.7μm Pixel ត្រូវបានរួមបញ្ចូលគ្នាទៅជា Pixel ធំមួយ2.1μm ហើយអាចកែលម្អគុណភាពរូបភាព ដែលនៅក្រោមពន្លឺស្រអាប់បាន។
In-sensor Ultra Zoom សមត្ថភាពស្មើនឹង optical zooming 3x
In-sensor Zoom អាចប្រើសិនស័រ 12 megapixels ជាមួយផ្នែកពង្រីកដើម្បីបង្កើតរូបភាព ដំណើរការនេះថតរូបភាពលឿនជាងមុន ដោយសារតែទំហំតូចជាងនៅលើរូបថត12MP។ នេះវាបានអនុញ្ញាតឱ្យ realme 8 Pro អាចបន្តថតរូប 8 សន្លឹកជាប់គ្នាក្នុងទំហំ 12MP បន្ទាប់មកបញ្ជូលពួកវា ក្នុងកម្មវីធីបង្កើនរូបភាពច្បាស់ ដើម្បីបន្ថែមកម្រិតនៃរូបភាពឱ្យកាន់តែច្បាស់ល្អ។ បន្ទាប់ពីដំណើរការកម្រិតភាពច្បាស់បែបនេះហើយ រូបភាពពង្រីក 3ដង នៃ realme 8 pro គឺល្អប្រសើរជាង optical telephoto lenses ចំពោះភាពច្បាស់នៃរូបភាព។
មុខងារដំបូងបង្អស់លើពិភពលោកStarry Time-lapse Video and Tilt-shift Time-lapse Video
ដំណោះស្រាយនៃ Time-lapse Video ដែលជាសិទ្ធផ្តាច់មុខទៅមុខងារមួយនេះ ផ្នែកទៅលើរូបថតនៃហ្វូងផ្កាយ Starry photos ។ វាចំណាយពេល 480 វិនាទី ដើម្បីថតរូប 30 សន្លឹក បន្ទាប់មកបង្កើតវីដេអូ Time-lapse ដែលមានរយៈពេល 1វិនាទី ដែលមានន័យថាមុខងារ time-lapse mode អាចបង្ហាញនូវការផ្លាស់ប្តូរឥតឈប់ឈររបស់សកលលោក ក្នុងល្បឿនលឿនជាង 480 ដង។
មុខងារថតរូបឱ្យឃើញតូចរបស់ realme (tilt-shift photography) អាចផ្តិតយករូបភាពដែលមានលក្ខណៈ ការថតរូបឱ្យឃើញតូច ដូចនឹងការថតវីដេអូ ការថតរូបឱ្យឃើញតូច លឿនជាងមុន10ដង ដែលបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក។ realme 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោក ដែលមានលក្ខណៈពិសេស នៃការថតរូបឱ្យឃើញតូច(Tilt shift time lapse video)។
បច្ចេកវិទ្យាសាកថ្មលឿន 50W Superdart Flash Charge, ជាមួយថាមពលថ្មធំ 4500mAh
realme 8 pro បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន50W Superdart Flash Charge វាអាចសាកថ្មទំហំ 4500mAh ពី 0 ទៅ 100% នៅត្រឹមតែរយៈពេល 47 នាទីប៉ុណ្ណោះ។ 50W SuperDart Charge ប្រើបច្ចេកវិទ្យាសាកថ្ម ដែលមានវ៉ុលខ្ពស់ដើម្បីទទួលបានប្រសិទ្ធភាពថាមពលសាក 97% និងគាំទ្រការការពារសាកថ្ម 5%។ ដំណើរការនៃមុខងារ Super Power Saving Mode ជាមួយថាមពលថ្ម 5% អាចទុកstandby បាន 32 ម៉ោងឬការសន្ទនាទូរស័ព្ទ 98 នាទី។
ជាមួយការរចនាម៉ូដថ្មី AG mineral crystal,ទំងន់ស្រាលនឹងស្តើងត្រឹម 176g
ផ្ទៃខាងក្រោយរបស់ realme 8 pro ភ្លឺរលោងរំលេចដោយពណ៌គ្រីស្តាល់ធម្មជាតិ ជាមួយនឹងពណ៌ខៀវ(Infinite Blue) នឹងពណ៌ខ្មៅ (Infinite black) វានៅមានពណ៌ពិសេសមួយទៀតគឺពណ៌លឿង (Illuminating Yellow) ដោយគេមជុំវិញកាមេរ៉ានឹងពាក្យស្លោក “DARE TO LEAP” ប្រើសារធាតុបែប ពន្លឺប្រដេញ (fluorescent material) ដែលអាចស្រូបយកពន្លឺ ហើយបន្ទាប់មកបញ្ចេញពន្លឺភ្លឺ ដោយស្វ័យប្រវត្តិនៅក្នុងទីងងឹត។ realme 8 pro មានទំងន់ត្រឹមតែ 176g នឹងកំរាស់ 8.1mm ងាយស្រួលក្នុងការចាប់កាន់។
realme UI 2.0 មុខងារថ្មីការលេងហ្គេម ដោយគ្មានការរំខាន (non-disturb gaming mode), និងការការពារឯកជនភាពល្អប្រសើរជាងមុន
realme 8 Pro ភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់នឹងគាំទ្រការប្តូរពណ៌ theme color តាម notification bar, ប៊ូតង់ shortcut , setting Interface Icons, ព្រមទាំងមុខងារ dark mode ទាំង 3 ជម្រើស។ ចំពោះការលេងហ្គេមទំហំធំក៏អាចកំណត់អេក្រង់ឱ្យភ្លឺ និងកំណត់បណ្តាញ dual-channel networkដើម្បីធានាបាននូវស្ថេរភាពរបស់បណ្តាញ ហើយក៏អាច block alarms, notifications, នឹងការហៅចូលពេលកំពុងលេង។ ការការពារឯកជនភាពថ្មីនេះ បានអនុញ្ញាតឱ្យអ្នកប្រើលាក់កម្មវិធី និងឯកសារឯកជនដោយប្រើ password។ Security Shield ផ្តល់នូវប្រព័ន្ធត្រួតពិនត្យ system នឹងការពារការទូទាត់តាមរយៈកម្មវិធី App ផងដែរ។ យោងតាម Realme Labs ការដំឡើងកម្មវិធី app ត្រូវបានធ្វើឱ្យលឿនត្រឹម 23.63% ហើយ Realme UI 2.0 ក៏បានបង្កើនការប្រើប្រាស់តាមប្រព័ន្ធ system ដល់ 45% ផងដែរ។
កម្លាំងម៉ាស៊ីន
realme 8 Pro នាំមកជាមួយអេក្រង់ Full HD Super AMOLED ទំហំ 6,4 អ៊ីញ វាមានអត្រានៃការប៉ះ (touch rate) រហូតដល់ទៅ 180Hz សម្រាប់ការឆ្លើយតបឱ្យកាន់តែប្រសើរ នៅពេលដែលលេងហ្គេម។ ការនៅក្រោមពន្លឺព្រះអាទិត្យ (sunlight mode) កម្រិតពន្លឺឡើងដល់ 1000 nits ហើយវាក៏គាំទ្រពន្លឺផ្សេងទៀត ដែលដូចជាពន្លឺ DC ជាដើម។ realme 8 Pro បំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 720Gជាមួយកំលាំងខ្លាំង 8-core នឹងការរចនាកម្រាស់ស្តើងត្រឹម 8nm។ វាក៏មានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ អាចប្រើ SIM 2 standby នឹងអាចបន្ថែមអង្គផ្ទុកទន្និន័យដល់256GB៕ ដោយសហការ
ចែករំលែកព័តមាននេះ