ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ពិសេស ! OPPO Day ថ្ងៃ​ទី 10-11 ខែមេសា ធានា​ថា​កាដូ​ច្រើន​សម្បើម កាន់តែ​រីករាយ​ត្រៀម​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជា​រៀងរាល់ថ្ងៃ​ទី ​10-11 ក្នុង​ខែ​នីមួយ​ៗ OPPO ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ តែងតែ​រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​កក្រើក​និង​ភ្ញាក់ផ្អើល ជាមួយនឹង​កាដូ​សន្ធឹកសន្ធាប់​លើស​ពី​ធម្មតា​សម្រាប់​អតិថិជន​ដែល​តែងតែ​គាំទ្រ OPPO…

រាជធានីភ្នំពេញ ៖ ជា​រៀងរាល់ថ្ងៃ​ទី ​10-11 ក្នុង​ខែ​នីមួយ​ៗ OPPO ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ តែងតែ​រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​កក្រើក​និង​ភ្ញាក់ផ្អើល ជាមួយនឹង​កាដូ​សន្ធឹកសន្ធាប់​លើស​ពី​ធម្មតា​សម្រាប់​អតិថិជន​ដែល​តែងតែ​គាំទ្រ OPPO មិន​ឲ្យ​ខកចិត្ត ខកបំណង​ឡើយ ​។ ក្នុង​ខែមេសា​នេះ ក្រុមហ៊ុន​ក៏​បាន​ចេញ​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​អតិថិជន​ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ និង OPPO Day ជាមួយនឹង​ការ​ថែម​កាដូ​ 3 ​ផ្ទួន​ៗ​គ្នា ធានា​ថា​ពេញចិត្ត គួប​ផ្សំ​នឹង​ឆ្នាំ 2021 ដែល​ជា​យុគសម័យ​ឌី​ជី​ថ​ល​បច្ចេកវិទ្យា​ទំនើប គេ​សង្កេត​ឃើញ​ការ​ជួបជុំ សួរសុខទុក្ខ ជូនពរ តាម​អន​ឡាញ ផ្ញើ​ក្តី​នឹករលឹក​ជំនួស ផ្ញើ​កាដូ​ជា​ទូរ​សព្ទ័ ឬ​ជា​លុយកាក់​ជំនួស​វិញ ដោយ​មិនសូវ​មានការ​ជួបជុំ​ធំដុំ ក៏​ព្រោះតែ​ប្រជាពលរដ្ឋ​យល់​ច្បាស់​អំពី​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ថ្មី​ៗ​នេះ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​យ៉ាង​ខ្លាំង​ពី​មេរោគ​កូ​វី​ដ ​19 ដ៏​កាច​សាហា.វ​នេះ​តែ​ម្តង​ ។ ចំណែក​ការ​រៀបចំ​នៅ​តាម​ផ្ទះ​នីមួយ​ៗ គេ​សង្កេត​ឃើញ​មានការ​រៀបចំ ធូប​ទៀន ផ្លៃ​ឈើ ម្ហូបអាហារ សែនព្រេន រំឭក​គុណ ​និង​ឧទ្ទិស​បុណ្យ​កុសល​ដល់​កុងម៉ា​និង​ញាតិ​ទាំង ​7 សន្តាន ដើម្បី​ត្រៀម​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី​គ្រប់​ៗ​ផ្ទះ​ជា​ធម្មតា​តាម​ប្រពៃណី​ ។

តើ​អ្វី​ដែល​នាំ​ឲ្យ OPPO Reno5 ទទួល​បានការ​ពេញ​និយម​ខ្លាំង និង​លក់ដាច់​ខ្លាំង​នៅ​ស្ទើ​រគ្រប់​ខេត្ត​ក្រុង ពី​សេស​ពី​សំណាក់​យុវវ័យ​ទាន់សម័យ និយម​បច្ចេកវិទ្យា​ទំនើប មុខងារ​ពិសេស​ៗ នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង​ក្រោយ​នោះ​គឺ OPPO Reno5 ដែល​បំពាក់​នូវ​លក្ខណៈសម្បត្តិ​ពិសេស​ៗ​ដូច​ជា ​៖

AI Camera ជំនាន់​ថ្មី 2.0 ៖ អ្នក​អាច​ថតរូប​ស្អាត​ៗ​ និង​វី​ដេ​អូ​ប្លែក​ៗ បង្កើន​ភាព​រីករាយ​ទ្វេ​ដង​ជាមួយ​ក្រុម​គ្រួសារ បងប្អូន ញាតិសន្តាន គ្រប់​ស្ថានភាព មិន​ថា​យប់ មិន​ថា​ថ្ងៃ មិន​ថា​ក្នុងផ្ទះ ឬ​ក្រៅ​ផ្ទះ ឬ​ទី​ងងឹត ជាមួយនឹង​មុខងារ​សំបូរ​បែប ដែល​ធើ្វ​ឱ្យ​លោក​អ្នក​នឹង​រីករាយ​ក្នុង​ការ​ចែករំលែក ឬ​បង្ហោះ​អួត​គ្នា​ពេញ​បណ្តាញ​សង្គម និង​ផ្ញើ​ក្តី​នឹករលឹក​ទៅ​វិញ​ទៅ​មក ។

សាក​ថ្ម​លឿន​ 50W ៖ ជា​បច្ចេកវិទ្យា​ដែល​សាក​តែ 5 នាទី អាច​មើល​វី​ដេ​អូ​បាន 3 ម៉ោង និង​សាក​ថ្ម​តែ 48 ​នាទី សាក​ពេញ​បាន 100% ពោល​គឺ​ប្រើ​បាន​ពេញ​មួយ​ថ្ងៃ​មិន​បារម្ភ ប្រើ​បណ្តាញ​សង្គម ពី​ព្រឹក​ដល់​យប់ កំដរ​អ្នកលេង​ហ្គេ​ម និង​រក្សា​ទំនាក់ទំនង​មិត្តភក្តិ ក្រុមការងារ បងប្អូន ញាតិសន្តាន ពិសេស​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ពោរពេញ​ដោយ​ស្នាមញញឹម ។

កាមេរ៉ា​ទំហំ 64MP+44MP ៖ OPPO Reno5 បំពាក់​នូវ​កាមេរ៉ា​ក្រោយ ​4​ គ្រាប់ (64MP+8MP+2MP+2MP) និ​កាមេរ៉ា​មុខ​ទំហំ​ធំ 44MP ដែល​ជួយ​ឱ្យ​អ្នក​រីករាយ បង្កើត​ស្នាមញញឹម ជួបជុំ​គ្រួសារ​តាម​ផ្ទះ​ជាមួយនឹង​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន ជាមួយនឹង​មុខងារ​ពិសេស ដូច​ជា AI Night Flare Portrait, AI Color Portrait និង Dual View Video របស់ OPPO Reno5 គឺ​បាន​ជួយ​បង្កើន​គុណភាព​រូប​ស្រស់​ស្អាត​កម្រិត​ទៀត​ដោយ​មិន​ចាំបាច់​កែកុន ឬ​ប្រើ Apps ដែល​ជា​មុខងារ​ទាំង​ពីរ​នេះ​ទទួល​បានការ​ពេញ​និយម​និង​ថត​ពេល​យប់​ដោយ​យុវវ័យ​សម័យ​ទំនើប​ ។

ឱកាស​កាន់តែ​ពិសេស​ម្រា​ប់​អតិថិជន​ដែល​ជាវ​ស្មា​ត​ហ្វូ​ន OPPO Reno3 ឬ Reno4 ឬ OPPO Reno5 ឬ Reno5 (5G) នៅ​ក្នុង​ថ្ងៃ OPPO Day រយៈពេល​ពីរ​ថ្ងៃ​គឺ​ទី​1 0-11 មេ​សា នៅ​គ្រប់​ហាង​លក់​ទូរស័ព្ទ​ទូ​ទាំង​ប្រទេស ដែល​មាន​ផ្លា​ក OPPO នោះ​អតិថិជន​នឹង​ទទួល​បាន​កាដូ​ពិសេស ដូច​ខាងក្រោម​នេះ ​៖

-ឱកាស​ទី​ 1 ៖ រាល់​ការ​ជាវ Reno3, Reno4, Reno5, Reno 5 (5G) ទទួល​បានក​ពា្ច​ប់​កាដូ​ពិសេស​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ រួម​មាន ដប​ផឹកទឹក ចិញ្ចៀន​ទម្រ​ទូរស័ព្ទ និង​កូន​បាស (Bluetooth Speaker) ។

-ឱកាស​ទី ​2 ៖ រាល់​ការ​ជាវ Reno3, Reno4, Reno5, Reno 5 (5G) គួប​គ្នា​ជាមួយនឹង​កាស​ស្តាប់​ត្រចៀក​ឥត​ខ្សែ OPPO Enco W11 (​តម្លៃ​ធម្មតា​$49) នឹង​ទទួល​បាន​បញ្ចុះតម្លៃ ​$24 ភ្លាម​ៗ ​។

-ឱកាស​ទី​ 3 ៖ អ្វី​ដែល​ពិសេស​លើស​ពី​ពិសេស​នោះ គឺ​រាល់​ការ​ទិញ Reno5 ឬ Reno5 (5G) នឹង​ទទួល​បានការ​ធានា​ប្តូរ​អេ​ក្រង់​រយៈពេល​ 6 ខែ ប្រសិនបើ​មានការ​បែក​ឬ​ធ្លាក់ (​ប្រេះស្រាំ​) ដោយ​មិន​គិតថ្លៃ​ ។

លើស​ពី​នេះ រាល់​ការ​ជាវ OPPO Reno 3, Reno4, Reno 5, Reno 5 (5G) នឹង​ទទួល​បាន​នូវ​ស៊ី​ម​ស្មា​ត​លេខ​ពិសេស Bronze តម្លៃ និង​ភ្ជាប់​គម្រោង​អ៊ី​ន​ធើ​ណេ​ត​ធំ​ហ្ម៎ង 12 ស​ប្តា​ហ៍​ដោយ​មិន​គិតថ្លៃ (​តម្លៃ​ $54) ដែល​លោក​អ្នក​អាច​រក​ទិញ​បាន​នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ទូ​ទាំង​ប្រទេស ជាមួយនឹង​ថែម​កាដូ 3 ផ្ទួន​ៗ ។ ពិសេស​សម្រាប់​អតិថិជន​ដែល​ជាវ OPPO Reno5, Reno5 (5G) អាច​ចូលរួម​លេង​ហ្គេ​ម​កោស​ឈ្នះ​តាម​អន​ឡាញ ដែល​រង្វាន់​រួម​មាន​កាស OPPO Enco W11, OPPO Enco Free ឧបករណ៍​សាក​ថ្ម OPPO Power Bank និង​តុក្កតា​ឌី​ហ្សា​ញ​បែប​ចូល​ឆ្នាំ​ខ្មែរ​ដ៏​ស្រស់​ស្អាត ដែល​រង្វាន់​សរុប​ 8,000 ដុល្លារ ដោយ​គ្រាន់តែ​ធ្វើ​តាម​លក្ខខណ្ឌ​ចំនួន 5 ដូច​ជា​ ៖ ទី​ 1 បង្ហោះ​រូបថត​របស់​អ្នក​ជាមួយ​ទូរស័ព្ទ OPPO Reno5​ឬ Reno5 (5G) ទី ​2 ចូល​ទៅ​កាន់ Link https://hi5.oppomobile.com.kh/161103025673832 បន្ទាប់​ចុច​លើ​ពាក្យ “​ចុច​ទី​នេះ​ដើម្បី​ឈ្នះ​រង្វាន់​” ទី​ 3 បង្ហោះ​រូប​របស់​អ្នក​ជាមួយ OPPO Reno5 និង​បញ្ចូល​លេខ IMEI ទូរស័ព្ទ OPPO Reno5 ឬ Reno5 (5G) ទី ​4 អ្នក​អាច​កោស​ឆ្នោត​ដើម្បី​ឈ្នះ​រង្វាន់​លើក​ទី​ 1 និង​ទី​ 5 ចែករំលែក​រូប​នោះ​ទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ជា Public ដើម្បី​អាច​ផ្សងសំណាង​លើក​ទី​ 2 ​។

ប្រញាប់​ឡើង​ ! រួសរាន់​ឡើង​ ! ថ្ងៃ​ពិសេស OPPO Day នេះ​មាន​រយៈពេល​ត្រឹមតែ 2 ថ្ងៃ​តែ​ប៉ុណ្ណោះ ប្រញាប់​រក​ជាវ OPPO Reno Series ដែល​មាន​ច្រើន​ជម្រើស ច្រើន​តម្លៃ ចំណាយ​តិច​ចំណេញ​ច្រើន ត្រៀម​អបអរ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​និង​បង្កើន​ភាព​រីករាយ​ដោយ​ថតរូប​ស្អាត​ៗ វី​ដេ​អូ​ប្លែក​ៗ បន្ត​រក្សា​ទំនាក់​ទំនងជា​និច្ច តាម​ក្រុម​គ្រួសារ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ៕ ដោយ​សហការ