ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រថយន្ត​នី​សាន់ NAVARA សេរី​ថ្មី រឹង​មាំ ទាន់សម័យ ឆ្លាត​វៃ នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ​!

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ជាមួយនឹង​កេរដំណែល​ដែល​មាន​អាយុកាល​ជាង​ ៨០​ ឆ្នាំ កេរ្តិ៍ឈ្មោះ​របស់​រថយន្ត​នី​សាន់ NAVARA មាន​ភាព​ល្បី​រន្ទឺ​យ៉ាង​ខ្លាំង​នៅ​តំបន់ Dunes នៃ​វាល​ខ្សាច់​សាហា​រ៉ា…

រាជធានី​ភ្នំពេញ ​៖ ជាមួយនឹង​កេរដំណែល​ដែល​មាន​អាយុកាល​ជាង​ ៨០​ ឆ្នាំ កេរ្តិ៍ឈ្មោះ​របស់​រថយន្ត​នី​សាន់ NAVARA មាន​ភាព​ល្បី​រន្ទឺ​យ៉ាង​ខ្លាំង​នៅ​តំបន់ Dunes នៃ​វាល​ខ្សាច់​សាហា​រ៉ា និង​តំបន់​ព្រៃ​នៃ​ប្រទេស​ថៃ ​រហូត​ដល់​តំបន់​ជីក​រ៉ែ​ប្រទេស​ឈី​លី ​នៅ​ទ្វីបអាមេរិក​ខាងត្បូង​នៃ​រយៈកម្ពស់ ​៤០០០ ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្ រ​។ ការ​រចនា​តួរ​ដ៏​រឹង​មាំ​របស់​រថយន្ដ Pick Up នេះ​ធ្វើ​ឱ្យ​វា​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ និង​មាន​ឯករាជ្យ​ភាព​ទៅ​គ្រប់​ទីកន្លែង ​ប្រកបដោយ​ទំនុកចិត្ត​ ។ រថយន្ត​នី​សាន់ NAVARA ទទួល​បាន​ពានរង្វាន់​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​ៗ ​រួម​មានមុខងារ​វៃឆ្លាត និង​ប្រព័ន្ធ​សុវត្ថិភាព ​របស់​ក្រុមហ៊ុន NISSAN ។

រថយន្ត​នី​សាន់ NAVARA ស៊េរី​ថ្មី​ត្រូវ​បាន​ណែនាំ​មុន​ដំបូង​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​ ២០២០ ក្រុមហ៊ុន NISSAN MOTOR នឹង​វិនិយោគ​ទឹកប្រាក់​ចំនួន ៣២៨ លាន​ដុល្លារ​បន្ថែម​ដើម្បី​ពង្រីក​ទីតាំង​ផលិតកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ដ៏​ខ្លាំង​សម្រាប់​ទីផ្សារ​រថយន្ត​ ។ នៅ​ពេល​ដែល​តម្រូវការ​ទីផ្សារ​រថយន្ត​កើនឡើង រថយន្ត​នី​សាន់ NAVARA ស៊េរី​ថ្មី​នេះ​ត្រូវ​បាន​ណែនាំ​ជា​បន្តបន្ទាប់​ទៅ​កាន់​ប្រទេស​អូស្ត្រាលី អឺរ៉ុប អា​មេ​រិ​ក​ខាងត្បូង ឡាវ និង​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ ​។

រថយន្ត​នី​សាន់ NAVARA Front Fascia ត្រូវ​បាន​កែ​លម្អ​ថ្មី​ឱ្យ​មាន​លក្ខណៈ​ប្លែក និង​ងាយស្រួល​សម្គាល់ ​។ រថយន្ត​នេះ​បំពាក់​មក​ជាមួយ​នូវ​ប៉ា​ណា​មុខ (Interlock) ថ្មី​ដែល​បង្ហាញ​ពី​ភាពរឹងមាំ​ពោរពេញ​ដោយ​អំណាច​នៃ​រថយន្ត Pick Up ហើយ​និមិត្តសញ្ញា NISSAN បាន​ផុស​ទ្បើ​ង​នៅ​លើ​កំពូល​សំណាញ់ (Interlock) នៅ​ផ្នែក​ខាង​មុខ និង​នៅ​ចន្លោះ​ទ្វារ​ខាងក្រោយ​ ។

រថយន្ត​នី​សាន់ NAVARA ស៊េរី​ថ្មី​នេះ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​ទំនើប​ដោយ​ចង្កៀង​មុខ​រចនា​រាង​ជា​អក្សរ C បំភ្លឺ​ពេល​ថ្ងៃ​ជាមួយ​អំ​ពូ​ល LED ប្រភេទ Quad-LED ដែល​បង្កើន​កម្រិត​ពន្លឺ​ភ្លឺ​ជាង​មុន និង​បន្ថែម​ការ​រចនា​អោយ​កាន់តែ​ទំនើប ​។ ចង្កៀង​ខាងក្រោយ​ជា​ប្រភេទ​អំ​ពូ​ល LED មាន​រាង​អក្សរ C ដូច​ផ្នែក​ខាង​មុខ​ដែរ​វា​ក៏​បាន​បន្ថែម​កម្រិត​ពន្លឺ​ដើម្បី​ជា​ជំនួយ​សុវត្ថិភាព​បន្ថែម​សម្រាប់​បើកបរ​ពេល​រាត្រី ​។

ដើម្បី​អោយ​កាន់តែ​មាន​ភាព​ងាយស្រួល​បន្ថែម​ទៀត​រថយន្ត​នី​សាន់ NAVARA ស៊េរី​ថ្មី​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ជំនួយ​ទ្វារ​ក្រោយ Tailgate assist ដើម្បី​បំភ្លឺ​រាល់​ការ​បើក រឺ​បិទទ្វារ​ក្រោយ ហើយ​កាង​ក្រោយ​ថ្មី​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​ឈ្នាន់​ជាន់​ដើម្បី​ងាយស្រួល​ទ្បើ​ង​ចុះ​។ មុខងារ New Nissan Genuine Part side step កាត់​បន្ថយ​សំលេង​រំខាន​នៃ​សម្ពាធ​ខ្យល់ និង​សន្សំ​សំចៃ​ប្រេងឥន្ធនៈ ​។

យ៉ា​ន់​អាលុយមីញ៉ូម Dual-Tone ទំហំ 18 អ៊ី​ញ និង​ប្រព័ន្ធ​ជើង​ក្រោម Multilink ប្រើប្រាស់​រឺ​ស័​រ rear dual-rate coil springs ធ្វើ​អោយ​ប្រសើរ​ទ្បើ​ង​នៅ​ពេល​បើកបរ​លើ​ដងផ្លូវ​ធ្វើ​អោយ​រថយន្ត​មាន​លំនឹង និង​មាន​ផាសុកភាព​ ។

ការ​រចនា​ថ្មី​ដើម្បី​បង្កើន​នូវ​ផាសុកភាព

នៅ​ផ្នែក​ខាងក្នុង​របស់​រថយន្ត​នី​សាន់ NAVARA ស៊េរី​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​មុខងារ​កាត់​បន្ថយ​សំឡេង​រំខាន​នៅ​ក្នុង​រថយន្ត​ដោយ​បាន​បំពាក់​មក​ជាមួយ​នូវ​កញ្ចក់ Laminated Glass ផ្នែក​ខាង​មុខ និង​សងខាង ​។

រថយន្ត Pick Up នេះ​ត្រូវ​បាន​បំពាក់​មក​ជាមួយ​នូវ​អេ​ក្រង់​តាប​ឡូ​ទំហំ ៧​អ៊ី​ញ Advanced Drive Assist Display (ADAD), ការ​រចនា​ដៃចង្កូត​ថ្មី​បែប​ស្ព័​រ និង​បំពាក់​មក​ជាមួយ​អេ​ក្រង់​ថា​ច់​ស្គ្រី​ន​ទំនើប​ទំហំ ៨​អ៊ី​ញ សម្រាប់​ចាក់​ចម្រៀង​ជា​សំឡេង​ ។

អេ​ក្រង់​ថា​ច់​ស្គ្រី​ន​ទំនើប​ថ្មី​ទំហំ ៨​អ៊ី​ញ​នេះ​មិន​ត្រឹមតែ​អាច​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​កម្សាន្ត​អារម្មណ៍​តាម Bluetooth និង​ប្រព័ន្ធ​បញ្ជា​ដោយ​សំឡេង​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​អោយ​យើង​ភ្ជាប់​ជាមួយ​កម្មវិធី Apple Car Play និង Android Auto តាម​រយៈ Smartphone ដោយ​រលូន​ផង​ដែរ ​។

កៅអី​ផ្នែក​ខាងក្រោយ​ត្រូវ​បាន​កែប្រែ​ថ្មី​ដើម្បី​ផ្ដល់​នូវ​ផាសុកភាព​ជាង​មុន​សម្រាប់​អ្នកដំណើរ​ដោយ​បំពាក់​មក​ជាមួយ​នូវ​កៅអី​ដែល​មានមុខ​ងារ​ជំនួយ​ដល់​ផ្នែក​ភ្លៅ និង​ផ្នែក​ខ្នង​ដែល​ជួយ​សម្រួល​ដល់​ចលនា​ឆ្អឹងខ្នង​ ។ លើស​ពី​នេះ​ទៀត​ដើម្បី​បង្កើន​នូវ​ភាព​ងាយស្រួល​ដល់​អ្នកដំណើរ​ផ្នែក​ខាងក្រោយ​យើង​ក៏​បាន​បន្ថែម​មក​ជាមួយ នូវ​កន្លែង​ដាក់​ដៃ​ដែល​អាច​ធ្វើការ​ដាក់​ភេសជ្ជៈ និង​ទូរស័ព្ទ​ដៃ​ផង​ដែរ​។ ហើយ​រឹតតែ​ពិសេស​ទៀត​នោះ រថយន្ត​នី​សាន់ NAVARA ស៊េរី​ថ្មី​នេះ​ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​រន្ធ USB (Type C & Type A) សម្រាប់​សា​កប​ញ្ជូ​ល​ថ្ម​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ​ផ្សេង​ៗ​គ្នា​ដើម្បី​អាច​បន្ត​ការ​ប្រើប្រាស់​ទូរស័ព្ទ​មិន​ថា​ធ្វើ​ដំណើរ​ជិត រឺ​ឆ្ងាយ ​។

យុគសម័យ​នៃ​ភាពរឹងមាំ បច្ចេកវិទ្យា និង​ទំនុកចិត្ត

ប្រព័ន្ធ​តាមដាន​ទិដ្ឋភាព​ជុំវិញ​រថយន្ត (I-AVM) ជា​មុខងារ​ដ៏​ល្បីល្បាញ​របស់​រថយន្ត​នី​សាន់​រួម​ជាមួយនឹង​ប្រព័ន្ធ​ពីរ​ផ្សេង​ទៀត​គឺ ប្រព័ន្ធ​ផ្តល់​សញ្ញា​ពេល​មាន​វត្ថុ​មាន​ចលនា​នៅ​ក្បែរ​រថយន្ត​ដែល​ប្រព័ន្ធ​នេះ​នឹង​បន្លឺ​ជា​សំឡេង និង​លោត​ភ្លើងពណ៌​លឿង​ជា​សញ្ញា​ព្រមាន​មក​កាន់​អ្នកបើកបរ​នៅ​ពេល​មាន​វត្ថុ​មាន​ចលនា​នៅ​ក្បែរ​រថយន្ត​។ មុខងារ​បន្ទាប់​គឺ​ប្រព័ន្ធ​កាប​ពី​តាស​ជាមួយនឹង​អេ​ក្រង់ Off-Road នៅ​ពេល​ដែល​អ្នក​កាច់​ប៊ូ​តុង​ទៅ 4LO អេ​ក្រង់ Off-Road នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ​។ មុខងារ​នេះ​នឹង​ជួយ​ដល់​អ្នកបើកបរ​អោយ​មើលឃើញ​រាល់​ឧបសគ្គ​នៅ​ខាងក្រោម និង​ជុំវិញ​រថយន្ត​។ មិនតែប៉ុណ្ណោះ​ក៏​បាន​បន្ថែម​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ទំនើប និង​សុវត្ថិភាព​ជា​ច្រើន​ទៀត​ដូច​ជា​មុខងារ​ក្តោប​កញ្ចក់​ចំហៀង​ដោយ​ស្វ័យប្រវត្តិ មុខងារ​បើក​បិទ​ផ្លិត​ទឹក​បក់​ទឹកភ្លៀង​ដោយ​ស្វ័យប្រវត្តិ និង​មុខងារ​ចាក់សោ​ទ្វារ​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ល្បឿន​ចាប់ពី 25km/h ។

ការ​បង្កើន​នូវ​មុខងារ​ថ្មី​ៗ

ក្នុង​ពេល​ឆាប់​ៗ​នេះ​ក្រុមហ៊ុន​តាន់ ចុង ម៉ូ​ធ័​រ ខេ​ម​បូ​ឌា (TCMC) នឹង​នាំ​មក​ជូន​លោក​អ្នក​នូវ​រថយន្ត​នី​សាន់ NAVARA ស៊េរី​ថ្មី​ដែល​មាន​សមត្ថភាព​ខ្លាំង​ភ្ជាប់​មក​ជាមួយ​កំលាំង​ទ្វេ​ដង និង​សមត្ថភាព​នៃ​ប៉ុង​ក្រោយ​ដែល​អាច​ផ្ទុក​ទំងន់​បាន​ច្រើន​ជាង​មុន ​។ លើស​ពី​ទៅ​នេះ​ទៀត​ទ្រុង​ខាងក្រោយ​នៃ​រថយន្ត​ត្រូវ​បាន​បំពាក់​ដោយ​ទំ​ពក់​ប្រភេទ C Channel System សម្រាប់​ចង​ទប់​លំនឹង​វត្ថុ​ធំ រឺ​តូច ហើយ​វា​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​ផ្ទុកទំនិញ​ដោយ​គ្មាន​ការ​រំខាន​ ។

កំលាំង​ម៉ាស៊ីន 2.5L ជាមួយ និង​ប្រអប់លេខ​ដែល​មាន​អនុភាព​ផ្តល់​នូវ​ការ​ប្រើ​កម្លាំង​ពីរ​ផ្សេង​គ្នា​គឺ High & Mid.

បច្ចេកវិទ្យា​ថ្មី​ៗ​របស់​រថយន្ត​នី​សាន់ NAVARA ស៊េរី​ថ្មី​នេះ មាន​ដូច​ជា​ប្រព័ន្ធ​ជំនួយការ​សណ្តោង​រ៉ឺ​ម៉ក (TSA) មាន​សមត្ថភាព​ខ្លាំង​ធ្វើ​អោយ​រថយន្ត​កាន់តែ​មាន​លំនឹង​នៅ​ពេល​សណ្តោង​រ៉ឺ​ម៉ក​ ។ បន្ថែម​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ដទៃ​ទៀត​ដូច​ជា​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព (ABLS) ប្រព័ន្ធ​គ្រប់គ្រង​លំនឹង (VDC) ប្រព័ន្ធ​ទប់ស្កាត់​ការ​គាំង​ហ្វ្រាំង (ABS) ប្រព័ន្ធ​ជំនួយ​ពី​ហ្វ្រាំង​សុវត្ថិភាព (EBD) និង​ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ (TCS)​ ។ ពេល​នេះ​អ្នកបើកបរ​នឹង​មាន​ទំនុកចិត្ត និង​អារម្មណ៍​សុវត្ថិភាព​ជាង​មុន​នៅ​ពេល​ដែល​សណ្តោង​រ៉ឺ​ម៉ក​ផ្ទុក​ទំងន់​ធ្ងន់​ៗ រឺ​បើកបរ​ឆ្លងកាត់​ដី​ភក់​ដែល​ប្រើ​ល្បឿន​យឺត​ៗ និង​ប្រព័ន្ធ​ហ្វ្រាំង​ ។

សូម​ធ្វើការ​សាកសួរ​ព័ត៌មាន ​នៅ​សាស​តាំង​បង្ហាញ​រថយន្ត NISSAN ដែល​នៅ​ជិត​លោក​អ្នក រឺ​ធ្វើការ​សាកសួរ​តាម​លេខ​ទំនាក់ទំនង​របស់​សាខា​នីមួយ​ៗ​ដូច​ខាងក្រោម ទទួល​សិទ្ធិ​ក្នុង​ការ​តាំង​បង្ហាញ និង​លក់​ដោយ​ក្រុមហ៊ុន​តាន់ ចុង ម៉ូ​ធ័​រ ខេ​ម​បូ​ឌា (TCMC) ៖
សាខា​ភ្នំពេញ​ផ្លូវ​លេខ 271 ទូរស័ព្ទ​លេខ​៖ 023 993 338
សាខា​ភ្នំពេញ​ផ្លូវ​លេខ 598 ទូរស័ព្ទ​លេខ​៖ 098 470 446
សាខា​ភ្នំពេញ​ផ្លូវ​លេខ 857 ទូរស័ព្ទ​លេខ​៖ 023 900 271
សាខា​សៀមរាប ទូរស័ព្ទ​លេខ​៖ 063 966 588
សាខា​បាត់ដំបង ទូរស័ព្ទ​លេខ​៖ 053 953 688

Nissan Cambodia Link : https://www.facebook.com/CambodiaNissan/ ៕ ដោយសហការ